ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ស្រុក​ជាង​៣០០​នាក់​​នៅ​ឃុំ​បាធាយ តវ៉ា​ឱ្យ​បញ្ចុះ​​តម្លៃ​អគ្គិ​សនី​

11 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម ៖ ​ប្រជា​ពលរដ្ឋ​ប្រមាណ​ជាង​៣០០​នាក់ ​មកពី​ភូមិ​ស្វាយ​​ពក ​ភូមិ​ស្រះ​ព្រីង និង​ភូមិ​បាធាយ ឃុំ​បាធាយ បាន​​នាំ​គ្នា​តវ៉ា​សុំ​ឱ្យ​​បញ្ចុះ​តម្លៃ​​អគ្គិ​សនី​ពី​តម្លៃ​៣.១០០រៀល​ក្នុង​១​គីឡូ​​វ៉ាត់ ​មក​ត្រឹម​​១.៨០០​រៀល ។ ​ការ​ប្រមូល​ផ្តុំ​​​គ្នា​តវ៉ា​នេះ​ធ្វើ​ឡើង​នៅ​មុខ​សាលា​ស្រុក​បាធាយ កាលពី​វេលា​ម៉ោង​៩​និង​៣០​ព្រឹក​ថ្ងៃទី​១៨ មិថុនា ២០១២ ។

គួររំលឹក​ថា ការ​តវ៉ា​​ធ្វើ​ឡើង​​កាលពីពី​វេលា​ម៉ោង​៧​និង​៣០​នាទី​​យប់​ថ្ងៃទី​១៧ មិថុនា ម្តង​រួច​មក​ ហើយ​ដោយ​មាន​ប្រជា​ពលរដ្ឋ​ចូល​រួម​ប្រមាណ​៥០០​​នាក់ នៅ​ខាង​មុខ​រោង​ម៉ាស៊ីន​​របស់​លោក​ឃុន សុផល ដោយ​មាន​ទាំង​ការ​ដុត​​អុស និង​បង្ក​ឱ្យ​​មាន​ការ​កក​ស្ទះ​ចរាចរណ៍ ​ប្រហែល​២​ម៉ោង​ផង​ដែរ ។ តែ​ក្រោយ​​​​ពី​មាន​ការ​សន្យា​ពី​ម្ចាស់​អគ្គិ​សនី​ ទើប​ប្រជា​ពលរដ្ឋ​​ផ្អាក​ការ​តវ៉ា ។ លុះ​ព្រឹក​ថ្ងៃ​ទី​១៨ មិថុនា ​នេះ ប្រជា​ពល​រដ្ឋ​បាន​​នាំ​គ្នា​​មក​សាលា​ស្រុក​ ដើម្បី​រង់​ចាំ​ដំណោះ​ស្រាយ​ដែល​ម្ចាស់​អគ្គិ​សនី​បាន​សន្យា​កាល​ពី​ម្សិល​មិញ។ ​​រហូត​មក​ដល់​ពេល​នេះ​ដំណោះ​ស្រាយ​យ៉ាង​ណា​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ ព្រោះ​តំណាង​ប្រជា​ពល​រដ្ឋ​ ម្ចាស់​​អគ្គី​សនី និង​អាជ្ញា​ធរ​កំពុង​ចរចា​​គ្នា​ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕