ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹក​ដោះ​គោ​សុទ្ធ​​ព្រមទាំង​ផលិត​ផល​​ធ្វើ​ពី​ទឹក​ដោះ​គោ ​អាចជួយ​ទប់​ស្កាត់ការ​កើត​ជំងឺទឹក​នោម​ផ្អែម​ប្រភេទ​2

13 ឆ្នាំ មុន

យោង​តាម​ការ​សិក្សា​ថ្មី​មួយបាន​លើក​ឡើង​ថា ជំងឺទឹក​នោម​ផ្អែម​ប្រភេទ​២ អាច​ត្រូវ​បាន​ទប់​ស្កាត់​ ដោយ​ការ​ប្រើ​ប្រាស់​ទឹក​ដោះ​គោ​ ព្រម​ទាំង​ផលិត​ផល​ធ្វើ​ពី​ទឹក​ដោះ​គោ​។​ ការ​សិក្សា​របស់​មហាវិទ្យា​ល័យ​ជាន់​ខ្ពស់​​អាមេរិក​ឈ្មោះ Harvard School of Public Health​ ខាងលើ​នេះ​ បាន​បំបាត់​ចោល​នូវ​ការ​ភ័យ​ខ្លាច​ទាំង​ឡាយ​ដែល​ថា ​ការ​ប្រើ​ប្រាស់​ទឹក​ដោះ​គោ​ ព្រម​ទាំង​ផលិត​ផល​​ធ្វើ​ពី​ទឹក​ដោះ​គោ​​យ៉ាង​ទៀង​ទាត់​អាច​មិន​មាន​ សុវត្ថិភាព​ចំពោះ​ជំងឺ​​ទឹក​នោម​ផ្អែម​។​ បណ្តា​អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា​ អាស៊ីដ​ឈ្មោះ​ Trans-palmitoleic (ជា​ប្រភេទ​ខ្លាញ់​មាន​នៅក្នុង​ទឹក​ដោះ​គោ​ ព្រម​ទាំង​ផលិត​ផល​ធ្វើ​ពី​ទឹក​ដោះ​ដែល​យក​មក​ពី​ទឹក​ដោះ​គោ​ ទឹក​ដោះ​ពពែ​ និង​ទឹក​ដោះ​ចៀម​) អាចបន្ថយ​អត្រា​នៃការ​កើត​ជំងឺ​​ទឹក​នោម​ផ្អែម​ប្រភេទ​២ បាន​ដល់​ទៅ​ជិត​៦០​%។​ លទ្ធផល​នៃការ​សិក្សា​ដែល​បាន​ចុះ​ផ្សាយ​នៅក្នុង​ព្រឹត្តិ​ប័ត្រ​ព័ត៌មាន​ វេជ្ជសាស្រ្ត​នេះ ​គឺជា​ការ​បំភ្លឺ​ផ្លូវ​លើ​ប្រធាន​បទ​សុខភាព​​ចំនួន​៣.៧៣៦ ក្នុង​រយៈ​ពេល​២ទសវត្ស​​កន្លង​ទៅ​នេះ​។​ អំឡុង​ពេល​នៃការ​សិក្សា ​បណ្តា​អ្នក​ស្រាវ​ជ្រាវ​​បាន​ធ្វើ​ការ​កត់​​ចំណាំ​អាស៊ីដ​ខ្លាញ់​ គ្លុយ​កូស​ ​​និង​កម្រិត​អាំង​ស៊ុយលីន​ នៅក្នុង​ឈាម​​អ្នក​ស្ម័គ្រចិត្ត​ធ្វើ​ពិ​សោធន៍​។

យោង​តាម​ការ​សិក្សា​ថ្មី​មួយបាន​លើក​ឡើង​ថា ជំងឺទឹក​នោម​ផ្អែម​ប្រភេទ​២ អាច​ត្រូវ​បាន​ទប់​ស្កាត់​ ដោយ​ការ​ប្រើ​ប្រាស់​ទឹក​ដោះ​គោ​ ព្រម​ទាំង​ផលិត​ផល​ធ្វើ​ពី​ទឹក​ដោះ​គោ​។​ ការ​សិក្សា​របស់​មហាវិទ្យា​ល័យ​ជាន់​ខ្ពស់​​អាមេរិក​ឈ្មោះ Harvard School of Public Health​ ខាងលើ​នេះ​ បាន​បំបាត់​ចោល​នូវ​ការ​ភ័យ​ខ្លាច​ទាំង​ឡាយ​ដែល​ថា ​ការ​ប្រើ​ប្រាស់​ទឹក​ដោះ​គោ​ ព្រម​ទាំង​ផលិត​ផល​​ធ្វើ​ពី​ទឹក​ដោះ​គោ​​យ៉ាង​ទៀង​ទាត់​អាច​មិន​មាន​សុវត្ថិភាព​ចំពោះ​ជំងឺ​​ទឹក​នោម​ផ្អែម​។​ បណ្តា​អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា​ អាស៊ីដ​ឈ្មោះ​ Trans-palmitoleic (ជា​ប្រភេទ​ខ្លាញ់​មាន​នៅក្នុង​ទឹក​ដោះ​គោ​ ព្រម​ទាំង​ផលិត​ផល​ធ្វើ​ពី​ទឹក​ដោះ​ដែល​យក​មក​ពី​ទឹក​ដោះ​គោ​ ទឹក​ដោះ​ពពែ​ និង​ទឹក​ដោះ​ចៀម​) អាចបន្ថយ​អត្រា​នៃការ​កើត​ជំងឺ​​ទឹក​នោម​ផ្អែម​ប្រភេទ​២ បាន​ដល់​ទៅ​ជិត​៦០​%។​ លទ្ធផល​នៃការ​សិក្សា​ដែល​បាន​ចុះ​ផ្សាយ​នៅក្នុង​ព្រឹត្តិ​ប័ត្រ​ព័ត៌មាន​វេជ្ជសាស្រ្ត​នេះ ​គឺជា​ការ​បំភ្លឺ​ផ្លូវ​លើ​ប្រធាន​បទ​សុខភាព​​ចំនួន​៣.៧៣៦ ក្នុង​រយៈ​ពេល​២ទសវត្ស​​កន្លង​ទៅ​នេះ​។​ អំឡុង​ពេល​នៃការ​សិក្សា ​បណ្តា​អ្នក​ស្រាវ​ជ្រាវ​​បាន​ធ្វើ​ការ​កត់​​ចំណាំ​អាស៊ីដ​ខ្លាញ់​  គ្លុយ​កូស​ ​​និង​កម្រិត​អាំង​ស៊ុយលីន​ នៅក្នុង​ឈាម​​អ្នក​ស្ម័គ្រចិត្ត​ធ្វើ​ពិ​សោធន៍​។

ក្រោយ​ពី​ការ​ពិ​សោធន៍​ អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា​ បើ​ប្រៀប​ធៀប​អ្នក​ដែល​មាន​កម្រិត​អាស៊ីដ Trans-palmitoleic ក្នុង​កម្រិត​ទាប​បំផុត ​ទៅ​នឹង​អ្នក​ដែល​មាន​កម្រិត​​អាស៊ីដ Trans-palmitoleic ក្នុង​កម្រិត​ខ្ពស់​បំផុត​​នៅក្នុង​ឈាម​ឃើញ​ថា​ មាន​អត្រា​នៃការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​តិច​ជាង​៣ដង​ ជា​ពិសេស​ថែម​ទៀត​ កម្រិត​អាស៊ីដ​ Trans-palmitoleic ខ្ពស់​ជាប់​ទាក់​ទង​នឹង​កម្រិត​ខ្ពស់​របស់​លីប៉ូ​ប្រូ​តេអ៊ីន​ HDL និង ​Good Cholesterol ការ​ទប់​ទល់​អាំង​ស៊ុយលីន​ក្នុង​កម្រិតទាប​​ និង​អត្រា​នៃការ​កើត​រោគ​ធាត់​កាន់​តែ​ទាប​ទៅ​។ ថ្វី​ដ្បិត​តែ​វា​នៅ​មិន​ទាន់​ច្បាស់​ថា​ ការ​ប្រើ​ប្រាស់​ទឹកដោះគោ​​ដោយ​របៀប​ណា​អាច​កាត់​បន្ថយ​​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ក៏​ដោយ​ តែ​ការ​សិក្សា​នេះ​បាន​បង្កើត​ឱ្យ​​មាន​ការ​ជាប់​ទាក់​ទង​គ្នា​យ៉ាង​ច្បាស់​លាស់​​មួយ​ រវាង​ការ​កើន​ឡើង​កម្រិត​អាស៊ីដ​ Trans-palmitoleic និង​ការ​ថយ​ចុះ​អត្រា​នៃការ​​កើត​ជំងឺ​​ទឹក​នោម​ផ្អែម​។ ​បណ្តា​អ្នក​ស្រាវ​ជ្រាវ​យល់​ឃើញ​ថា​ អាស៊ីដ ​Trans-palmitoleic ​អាច​នឹង​ប្រមែ​ប្រមូល​យក​អាស៊ីដ​ Cis-palmitoleic ​(ជា​អាស៊ីដ​ខ្លាញ់​ដែល​ធ្វើ​​សំយោគ​នៅក្នុង​រាង​កាយ​មនុស្ស​តាម​ធម្មជាតិ)។​ តាម​ការ​សិក្សា​ជាច្រើន​លើ​​សត្វ​បាន​បង្ហាញ​ថា​អាស៊ីដ​ Cis-palmitoleic​ អាច​រារាំង​ជំងឺ​​ទឹក​នោម​ផ្អែម​។​ ទោះ​បី​​ជា​យ៉ាង​ណា​ អ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​បាន​បញ្ជាក់​ថា​ ការ​ស្រាវ​ជ្រាវ​ពិ​សោធន៍​បន្ថែម​ទៀត​ ចាំ​បាច់​ត្រូវ​តែ​ធ្វើ​ដើម្បី​បង្កើត​បាន​វិធី​សាស្រ្ត​​ព្យាបាល​។

លទ្ធផល​នៃការ​សិក្សា​របស់​មហាវិទ្យា​ល័យ​ជាន់​ខ្ពស់​​អាមេរិក​ឈ្មោះ Harvard School of Public Health ខាងលើ​នេះ​ វា​ហាក់​ផ្ទុយ​គ្នា​ទៅ​​នឹង​ការ​ណែនាំ​ពី​ការ​ទទួល​ទាន​ប្រចាំ​ថ្ងៃ​របស់​បណ្តា​សមាគម​ជំងឺ​ទឹក​នោម​ផ្អែម​ ​ដែល​បណ្តា​អ្នក​ជំនាញ​ខាង​ជំងឺ​​ទឹក​នោម​ផ្អែម​ ជា​ធម្មតា​បាន​ស្នើ​សុំ​​ឱ្យ​​មាន​ការ​កម្រិត​ពី​ចំនួន​ប្រើ​ប្រាស់​ទឹក​​ដោះ​គោ​ ប៊័រ​និង​ការ៉េម​។ ​ទោះ​បី​ជា​ការ​សិក្សា​មួយ​ចំនួន​​កាល​ពី​លើក​មុន​បាន​រក​ឃើញ​ពីការ​ជាប់​ទាក់​ទង​គ្នា​ដោយ​ផ្ទាល់​រវាង​ការ​ទទួល​ទាន​ប្រភេទ​ខ្លាញ់​ Saturated Fats និង​អត្រា​នៃការ​កើត​មាន​​ជំងឺ​​ទឹក​នោម​ផ្អែម​ក្នុង​កម្រិត​ខ្ពស់​ក៏​ដោយ ក៏​ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា​ អត្ថ​ប្រ​យោជន៍​នៃការ​ប្រើ​ប្រាស់​ផលិត​ផល​ធ្វើ​ពី​ទឹ​ក​ដោះ​សត្វ​ ​​សំខាន់​​ជាង​គ្រោះ​ថ្នាក់​ចំពោះ​ការ​ប្រើ​ប្រាស់​ផលិត​​ផល​ទាំង​នេះ​។ ​ការ​កើត​មានភាព​មិន​ប្រក្រតី​នៃការរំ​លាយ​អាហារ ​អាច​ត្រូវ​បាន​រារាំង​ ឬ​បង្អាក់​​ដោយ​ការ​ប្រើ​ប្រាស់​ទឹក​ដោះ​គោ​ចន្លោះ​ពី​១/៣​ទៅ​១ផាញ (pint,1pint=0,47លីត្រ) ក្នុង​​មួយ​ថ្ងៃ​។ ​លើ​សពី​នេះ​ សារ​ធាតុ​កាល់​ស្យូម​ក្នុង​ផលិត​ផល​ធ្វើ​ពី​​ទឹក​ដោះ​គោ​ អាច​ជួយ​ទប់​ស្កាត់​ការ​ធាត់​លើស​ទម្ងន់​ដែល​ជា​មូល​ហេតុ​សំខាន់​នៃ​ភាព​ធន់​របស់​អាំង​ស៊ុយលីន​៕