រាជធានីភ្នំពេញ ៖ យោងតាមមន្ត្រីសាលាក្តីខ្មែរក្រហម បានឱ្យដឹងកាលពីថ្ងៃទី១ មីនា ២០១១ ថា សាលាក្តីខ្មែរក្រហមមានគម្រោងពង្រីកកម្មវិធិផ្សព្វផ្សាយទៅដល់ក្រុមប្រឹក្សាឃុំ-សង្កាត់ទូទាំងប្រទេស ដែលមានសមាជិកសរុបទាំងអស់ចំនួន១១.៣៥៣នាក់ ក្នុងគោលបំណងឱ្យសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់យល់ដឹងកាន់តែច្បាស់អំពីដំណើរស្វែងរកយុត្តិធម៌ជូនប្រជាជនកម្ពុជាទាក់ទងនឹងឧក្រិដ្ឋកម្មដែលកើតឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ។
ក្រៅពីនេះក៏ដើម្បីឱ្យសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់នេះក្លាយជាអ្នកសម្របសម្រួលដ៏មានប្រសិទ្ធភាពក្នុងការសហការជាមួយសាលាក្តីខ្មែរក្រហម ដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋមកចូលរួមក្នុងដំណើរការរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការក៏ដូចជាផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននានាឱ្យបានជ្រួតជ្រាបពីបញ្ហានេះកាន់តែទូលំទូលាយ ៕
ចែករំលែកព័តមាននេះ