ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​ក្រមុំ​​កម្មការិនី​​រោងចក្រ​​មានគូ​ដណ្តឹងជិតរៀប​ការ​ហើយ​ចាញ់​ល្បិច​ប្រុស​ព្រាន​២នាក់​ចាប់​​​រំលោភ​រហូតបានសម្រេច

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ជនសង្ស័យ​​២នាក់​ត្រូវ​បានកម្លាំង​ប៉ូលិស​​ព្រហ្មទណ្ឌ​​ស្រុកអង្គ​ស្នួល​ចាប់​ខ្លួន​ប្រគល់​​ឱ្យ​ប៉ូលិស​​​ខណ្ឌ​​ដង្កោ ដើម្បីសាកសួរ​ និងចាត់​​ការ​បន្ត​​តាមផ្លូវ​​ច្បាប់ បន្ទាប់ពី​​​ពួកគេ​ធ្វើ​ស​កម្ម​​ភាព​ល្បួង​ នាង​ក្រមុំ​​កម្មការិនី​រោងចក្រ​​កាត់​ដេរ​​ម្នាក់​នាំយក​ទៅ​ចាប់រំលោភ​សេព​សន្ថវៈ​រួម​គ្នា​​រហូត​បាន​​សម្រេច​រៀង​​ៗ​ខ្លួន​​ ព្រមទាំង​គំរាម​សម្លាប់​​បើ​ហ៊ាន​​ប្រាប់គេ ឬ​ប្តឹង​​ប៉ូលិស​​ មិនតែ​​ប៉ុណ្ណោះ ​ក្រោយ​រំលោភ​រួច​​បាន​​​ប្លន់​​យក​ទូរស័ព្ទ​​ដៃ​របស់នាងម៉ាក​ណូគា ​១​គ្រឿងទៀត​ផង ។

ហេតុការណ៍​​នោះ​បានកើត​ឡើង​​ កាល​ពី​វេលា​ម៉ោង​​៧​និង​​៣០​នាទីយប់ថ្ងៃ​ទី​​២៨ មីនា ២០១១ នៅ​ក្នុងខ្ទម​​ចាំ​ចំការ​​មួយ​ភូមិ​​ត្បែង​មានជ័យ ​សង្កាត់​​ឪឡោក ខណ្ឌ​ដង្កោ ​​។ ​លុះ​រយៈ​ពេល​២ថ្ងៃ​ក្រោយ​​មក​​ ទើប​ប៉ូលិស​​ស្រុកអង្គស្នួល​​ធ្វើការ​​ចាប់ខ្លួន​ជន​ព្រាន​នារី​ប្រគល់​ទៅ​ឱ្យ​ប៉ូលិស​​​ខណ្ឌ​ដង្កោ ព្រោះក្រោយ​​​ពេលកើត​ហេតុ​​នាង​រង​គ្រោះ​​បាន​ទៅប្តឹង​​ឱ្យប៉ូលិស​​​ស្រុក​អង្គស្នួល​ជួយ​អន្តរា​គមន៍​​​ចាប់ជន​ខាងលើ ។ ជន​សង្ស័យ​​ទាំង​​​២​​​នាក់​​នោះ​ម្នាក់​ឈ្មោះ​តុង វាសនា ​អាយុ​​​២៨​ឆ្នាំ និង​​ម្នាក់​ទៀតឈ្មោះ​​ចេក ហេង អាយុ​​​១៧​ឆ្នាំ ជា​សិស្ស​​ថ្នាក់​ទី១០ នៅ​​វិទ្យា​ល័យ​​ហ៊ុន សែន ​អង្គ​ស្នួល ពួកគេ​មានទីលំនៅ​​ភូមិ​កណ្តាល ឃុំឆក់​​ឈើ​នាង ស្រុកអង្គស្នួល ខេត្ត​កណ្តាល ។ ​ចំណែក​​​ឯ​​កម្មការិនី​​រោងចក្រ​​កាត់​ដេរ​​ស្នាក់នៅ​ផ្ទះ​ជួលភូមិ​​ពងទឹក ឃុំ​បែកចាន ​ស្រុក​អង្គស្នួល ខេត្ត​កណ្តាល ។​

តាមប្រភព​ព័ត៌​មាន​​​បាន​ឱ្យ​​ដឹង​ថា ​ជន​សង្ស័យ​​ទាំង​​២នាក់​នោះត្រូវ​ប៉ូលិស​​​ព្រហ្មទណ្ឌ​​ស្រុកអង្គស្នួល​​ចុះ​ទៅចាប់​កាលពីវេលាម៉ោង​​១​និង​​១៥​នាទី​រសៀលថ្ងៃទី​​​​៣០ មីនា ២០១១ ​នៅ​ផ្ទះរបស់​ពួកគេក្នុង​ភូមិ​​​​កណ្តាល នោះតែ​ម្តង ដោយ​ប៉ូលិស​​​ដកហូត​ម៉ូតូ​១គ្រឿង ម៉ាកគុបជ្រុង C50 ពណ៌ទឹកប៊ិច ​ដែល​ពួកគេជិះ​ឌុប​នាង​​ក្រមុំ​នាំ​ទៅ​​រំលោភ​​​ ។ នាង​ក្រមុំ​រងគ្រោះ​​​បាន​រៀប​រាប់​​​ប្រាប់ប៉ូលិស​ថា នៅមុនពេលកើតហេតុ​​​ខាងលើ ​ឈ្មោះ​​ចេក ហេង បាន​អង្វរ​​សុំ​ឱ្យ​​នាង​ទៅ​ជួប​បុរស​ម្នាក់​ឈ្មោះ​​ឡុង ដែល​​ជា​អតីត​សង្សារ​របស់នាង ​បាន​បែក​គ្នា​​​បន្ទាប់​ពី​នាង​មានគូដណ្តឹង​​ ហើយ​ពេលនោះ​នាង​អត់ព្រម​​​ទៅជាមួយនោះទេ ។

ប៉ុន្តែ​​ឈ្មោះ​​ចេក ហេង ​បាន​អង្វរ​​សុំ​ឱ្យ​នាង​​ទៅជួប​ឈ្មោះ​​ឡុង ជាលើក​ចុងក្រោយ ​ព្រោះ​ឈ្មោះ​​ឡុង បន្ទាប់​​ពីបែក​ពី​​រូបនាង​​​បាន​យំខ្លាំង​ណាស់ ។ ដោយសារ​រូប​នាង​ និងឈ្មោះ​ចេក ហេង ជា​មនុស្សស្គាល់​គ្នា​រាប់​អានគ្នា ទើបនាង​​យល់ព្រម​ទៅជាមួយ ដើម្បី​​ជួបសង្សារ​​ចាស់ជា​លើក​ចុងក្រោយ ។ ​​បន្ទាប់​​ពីនាង​​យល់ព្រម​​ឈ្មោះ​​​ចេក ហេង ​បាន​ហៅ​ឈ្មោះ​​តុង វាសនា ឱ្យ​​យក​ម៉ូតូ​ជិះ​ឌុប​ខ្លួន​ និងនាង​ចេញទៅ​…​ដល់​ផ្លូវ​​ស្ងាត់​​ពួកគេ​ទាំង​២​ឈប់​​ម៉ូតូ​ចាប់​អូស​នាង​​ចូល​ក្នុង​ខ្ទម​ចំការ​រួច​ចាប់​រំលោភ​ម្តង​ម្នាក់​ៗ​រហូត​បាន​សម្រេច៕​