ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការភ្ជាប់ពាក្យ​មុនពេលរៀបការ​កាត់​បន្ថយ​ការ​លែងលះ

13 ឆ្នាំ មុន

អ្នក​ចិត្ត​វិទ្យា​នៅ​សហ​រដ្ឋ​អាមេរិក​និយាយថា បុរស​ និងស្រ្តី​មាន​និន្នាការ​​លែង​លះ​កើនឡើង​ជិត២​ដង​ ប្រសិន​បើរស់​នៅ​ជាមួយ​គ្នា​ដោយ​មិន​បាន​ធ្វើ​ការ​ភ្ជាប់​ពាក្យ​នៅ​មុន​ពេល​ រៀប​ការ​ ។​ ផ្ទុយ​ទៅវិញ អ្នកដែល​ភ្ជាប់ពាក្យ​នៅ​មុន​ពេល​រៀប​ការ ត្រូវបាន​រក​ឃើញថា ជីវិត​ជា​ប្តី​ប្រពន្ធមាន​សេចក្តី​សុខ និង​រស់​នៅ​ជាមួយគ្នាដ៏​យូរ​អង្វែង ។
នៅ​ក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ​បាន​បញ្ជាក់ថា ការ​ភ្ជាប់​ពាក្យ ​សំដៅ​ទៅ​លើ​ការ​ប្រកាស​ឱ្យ​អ្នក​ផ្សេងបាន​ដឹង​ពីសម្ព័ន្ធ​ភាព​ដ៏​ពិត​ ប្រាកដ​ធ្វើ​ឱ្យឱកាស​ជីវិត​គូ​ស្រករ​មាន​ភាព​យូរ​អងែ្វង ។ គួរ​បញ្ជាក់​ថា ការ​ងារ​ស្រាវជ្រាវ​ក្នុង​អំឡុង​ពេល​មុន​នេះបញ្ជាក់ថា ដៃ​គូ​ដែល​រស់នៅ​ជាមួយ​គ្នា​មុន​ការរៀប​ការ​មាននិន្នា​ការ​លែង​លះ​ គ្នាខ្ពស់ហើយ​បុរស-ស្រ្តីដែល​រស់​នៅ​ជាមួយ​គ្នា​មុន​ការ​ភ្ជាប់​ពាក្យ​អាច​ មាន​អារម្មណ៍​ពោរពេញ​ដោយ​កំលាំង គំនាប​ជ្រើសរើស​មនុស្ស​ខុស​ ។

អ្នក​ចិត្ត​វិទ្យា​នៅ​សហ​រដ្ឋ​អាមេរិក​និយាយថា បុរស​ និងស្រ្តី​មាន​និន្នាការ​​លែង​លះ​កើនឡើង​ជិត២​ដង​ ប្រសិន​បើរស់​នៅ​ជាមួយ​គ្នា​ដោយ​មិន​បាន​ធ្វើ​ការ​ភ្ជាប់​ពាក្យ​នៅ​មុន​ពេល​រៀប​ការ​ ។​ ផ្ទុយ​ទៅវិញ អ្នកដែល​ភ្ជាប់ពាក្យ​នៅ​មុន​ពេល​រៀប​ការ ត្រូវបាន​រក​ឃើញថា ជីវិត​ជា​ប្តី​ប្រពន្ធមាន​សេចក្តី​សុខ និង​រស់​នៅ​ជាមួយគ្នាដ៏​យូរ​អង្វែង ។
នៅ​ក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ​បាន​បញ្ជាក់ថា  ការ​ភ្ជាប់​ពាក្យ ​សំដៅ​ទៅ​លើ​ការ​ប្រកាស​ឱ្យ​អ្នក​ផ្សេងបាន​ដឹង​ពីសម្ព័ន្ធ​ភាព​ដ៏​ពិត​ប្រាកដ​ធ្វើ​ឱ្យឱកាស​ជីវិត​គូ​ស្រករ​មាន​ភាព​យូរ​អងែ្វង ។ គួរ​បញ្ជាក់​ថា ការ​ងារ​ស្រាវជ្រាវ​ក្នុង​អំឡុង​ពេល​មុន​នេះបញ្ជាក់ថា ដៃ​គូ​ដែល​រស់នៅ​ជាមួយ​គ្នា​មុន​ការរៀប​ការ​មាននិន្នា​ការ​លែង​លះ​គ្នាខ្ពស់ហើយ​បុរស-ស្រ្តីដែល​រស់​នៅ​ជាមួយ​គ្នា​មុន​ការ​ភ្ជាប់​ពាក្យ​អាច​មាន​អារម្មណ៍​ពោរពេញ​ដោយ​កំលាំង គំនាប​ជ្រើសរើស​មនុស្ស​ខុស​ ។

ទោះ​ជាយ៉ាង​ណា​ក៏​ដោយ តាមការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​​បង្ហាញ​ឱ្យ​ឃើញ​ថា ការ​ភ្ជាប់​ពាក្យ​នៅ​មុន​ពេល​រៀប​ការ​នឹង​ជួយ​កាត់​បន្ថយ​ការ​លែង​លះ​បាន​ ។​ អ្នក​ស្រាវ​ជ្រាវបាន​វិភាគ​លើ​អត្រា​​លែង​លះ​ក្នុង​ក្រុមគូ​ស្វាមី-​ភរិយា​ជាង ៦០០គូ​ ដែល​រៀប​ការក្នុង​អំឡុងទសវត្សឆ្នាំ​១៩៩០ឃើញថា អ្នកភ្ជាប់​ពាក្យ​នៅ​មុន​ពេល​រស់​នៅ​ជាមួយ​គ្នា​មាន​និន្នាការ​លែង​លះ​តិច​ជាង​ការ​​រួម​រស់​ជាមួយ​គ្នានៅ​មុន​ពេល​មិន​ទាន់​ភ្ជាប់​ពាក្យ​ដល់ទៅ​៤៥% ។

ក្នុង​របាយ​ការណ៍​បង្ហាញ​ថា អ្នក​ស្រាវ​ជ្រាវ​កំណត់​ថា ការ​រស់នៅ​ជាមួយ​គ្នាដោយ​មិន​បាន​ភ្ជាប់​ពាក្យ​មុនការ​រៀប​ការ​មាន​និន្នា​ការលែងលះ​កើន​ឡើង ។​ លោក​សាស្រ្តាចារ្យ​លីសា ម៉េត​ធីវម៉េន អ្នក​ចិត្ត​វិទ្យានៃ​មហា​វិទ្យាល័យ​វ៉េស​មីន​ស្ទ័រ​បាន​គូស​បញ្ជាក់ថា ការ​ភ្ជាប់​ពាក្យ​អាច​ជួយ​ឱ្យគូស្នេហ៍មានមូលដ្ឋានគ្រឹះ​ក្នុង​ការ​​រៀប​ការ ដោយផ្តល់ពេល​ដល់​អ្នក​ទាំង​២​ដោះ​ស្រាយ​បញ្ហា​ក្នុង​ស្ថាន​ភាព​ជីវិតគូ​ស្រករ  ៕