ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណាព្យ “សក់” បទពាក្យ៨ ដោយ ព្រុំ គឹមជឿន

13 ឆ្នាំ មុន

– សក់​សំខាន់​ណាស់​សម្រាប់​ស្រី​ៗ ទុក​វែង​កាត់​ខ្លី អ៊ុត​រួញ​អ៊ុត​ត្រង់
ស្រឡាញ់​ម៉ូ​ដ​អ្វី​បាន​តាម​ចិត្ដ​ចង់ ប្រាប់​ពី​ចំណង់​ឱ្យ​ជាង​ដឹង​មុន ។

– សក់​សំខាន់​ណាស់​សម្រាប់​ស្រី​ៗ               ទុក​វែង​កាត់​ខ្លី អ៊ុត​រួញ​អ៊ុត​ត្រង់
   ស្រឡាញ់​ម៉ូ​ដ​អ្វី​បាន​តាម​ចិត្ដ​ចង់              ប្រាប់​ពី​ចំណង់​ឱ្យ​ជាង​ដឹង​មុន    ។
– សក់​វែង​សក់​ខ្លី​គ្មាន​អ្វី​ត្រូវ​ចោទ                គ្មាន​អ្នក​ណា​កោត គ្មាន​អ្នក​រិះគន់
   ពី​ដើម​រហូត​មក​ទល់​បច្ចុប្បន្ន                   សក់​មាន​អាសន្ន​ពេល​“​ពត​”​ចូល​ស្រុក​។
– ស្រី​ៗ​គ្រប់​រូប​ទាំងចាស់ទាំងក្មេង               ស្ទើរតែ​វង្វេង​ព្រោះ​វា​អុកឡុក
   អ្នកមាន​សក់​វែង​មិន​អាច​រស់​សុខ              បញ្ជា​ដាច់​មុខដាច់​ខាត​កាត់​ខ្លី   ។
– មិន​ហ៊ាន​តវ៉ា មិន​ហារ​ប្រឆាំង                  វា​ចោទ​ថា​“​ខ្មាំង​“​បើ​ច្បាំង​សំដី
   ពត​ថា​“​សក់​វែង​គឺ​ស្នេហា​ប្ដី                      រីឯ​សក់​ខ្លី​គឺ​ស្នេហា​ជាតិ ”  ។
– តាម​ទិស​“​អង្ក​ការ​មហាលោតផ្លោះ​”           សក់​ខ្លី​ទាំងអស់​ច្បាប់​មិន​យល់​ញាតិ
   ម្នាក់​ៗ​កាត់សក់​ទាំង​ទ្រូង​ចង្អៀត               មិន​ហ៊ាន​ទុក​ទៀត​ព្រោះ​ខ្លាច​មរណា​។
– សក់​ស្ងួត​ក្រៀមក្រោះ​អស់​ជាង​បី​ឆ្នាំ            ក្រោយមក​ផុត​កម្ម​សក់​បាន​សុខា
   មាន​សេរីភាព​សប្បាយ​អស្ចារ្យ                 លេង​ម៉ូ​ដ​ផ្ដាំ​តា​ពួយ​ឱ្យ​អស់ដៃ ។
– ដល់​សម័យ​ថ្មី​ស្រី​ៗ​ឡូយឆាយ                   លេង​សក់​ហា​យ​ឡាយ​បែប​ស៊ី​វិ​ល័យ
   ខ្លះ​លឿង​ព​ព្រិ​ញ​ដូច​ភ្លើង​ឆេះ​ព្រៃ               ខ្លះ​កាត់​វែង​ខ្លី​មាន​ពីរ​បី​តង់  ។
– ខ្លះ​អ៊ុត​ក្រ​ញ៉ា​ង​ដូច​មាន់​ក្រ​ញ៉ាស់                 ខ្លះ​សក់ស្លូត​ក្រាស់​អ៊ុត​រួញ​ក្រ​ញ៉​ង់
   មើលទៅ​ទាស់ភ្នែក​និយាយ​តាម​ត្រង់           ទោះ​ចង់​មិន​ចង់​សក់​រង​តែ​កម្ម ។

ដោយ ព្រុំ គឹមជឿន prumkimchoeun@gmail.com