ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណាព្យ (កូនខូច ឳខឹង) បទកាកគតិ ដោយ ព្រុំ គឹមជឿន

13 ឆ្នាំ មុន

– ជាតិ​ជា​ឪ ម៉ែ ខំប្រឹង​គ្មាន​ល្ហែ ដើម្បី​កូនចៅ
មិន​ត្រឹម​ចិញ្ចឹម ថែម​ប្រៀនប្រដៅ ឱ្យ​ស្គាល់​ស ខ្មៅ អាក្រក់ ឬ​ល្អ ។

កូនខូច ឳខឹង
– ជាតិ​ជា​ឪ ម៉ែ            ខំប្រឹង​គ្មាន​ល្ហែ           ដើម្បី​កូនចៅ
   មិន​ត្រឹម​ចិញ្ចឹម         ថែម​ប្រៀនប្រដៅ        ឱ្យ​ស្គាល់​ស ខ្មៅ           អាក្រក់ ឬ​ល្អ ។
– តាំងពី​ក្មេងខ្ចី            រហូត​ពេញវ័យ            នៅ​តែ​បន្ដរ
   ស្រឡាញ់​ថ្នមចិត្ដ       ឥត​ល្អក់កករ              ឱ្យ​កូន​បវរ                  ទាំងស្រី ទាំងប្រុស​។
– ខ្លះ​ក៏​ដោយ​ធ​ម៍          កូន​ខ្លះ​មិនល្អ              ដើរ​លើ​ផ្លូវខុស
   ពាក្យ​ប្រៀនប្រដៅ     ខ្លៅ​មិន​ចំណុះ             ជ្រួលជ្រើម​ឡើង​ចុះ       លង់​ឧបាយ​មុខ ។ 
– ចំណែក​ម៉ែឪ              តែង​គិត​ផ្លូវត្រូវ           ស្មានថា​សាន្ដសុខ
   ឃើញ​កូន​ធ្វើ​ល្អ           នៅ​ចំពោះ​មុខ            មិនដឹង​ថា​ទុក្ខ              ខិត​ជិត​អាត្មា ។
– គេ​ប្រាប់​តាំង​ខឹង          មិន​បាន​ស​ព្ជា​ឹ​ង            ក៏​ខឹង​មុសា
   ថា​គេ​បង្ខូច                 បុត្រី បុត្រា               ស្រែក​ជេរ​ផ្លែផ្កា          សម្រន់​កំហឹង​។
– ស្មាន​ស្គាល់​កូន​ច្បាស់      តែ​ផ្ទុយ​ស្រឡះ           កូន​ខូច​មិនដឹង
   វា​ធ្វើ​រាបសា                ឪ​ជឿ​អ​ញ្ចឹ​ង              មិន​បាន​សម្លឹង            ថ្លែង​ថ្លឹង​ពិ​ចារ ។
– ភ្នែក​គេ​ដូច​ម្នាស់           គេ​ឃើញ​គេ​ទាស់         ទើបបាន​គេ​ថា
   ភ្នែក​ឯង​មួយគូរ            ដូច​ជា​អន្ធកា              មើល​ឆ្ងាយ​ឯណា        ឱ្យ​បាន​ដិត​ដល់ ?
– កូន​ខូច ឪ​ខឹង               ព្រោះ​គាត់​មិនដឹង         កូន​មាន​ល្បិច​កល
   ភូតភរ​មុខក្រោយ         មិន​ឱ្យ​ឪ​ឆ្ងល់               ដល់​ខូច​អស់ខ្យល់    បក​ក្រោយ​លែង​បាន​។