ខេត្តសៀមរាប ៖ មន្រីប៉ូលិសបម្រើការនៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ម្នាក់ និងមនុស្សស្រីពីនាក់ ត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀនធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី២៩ មីនា ឆ្នាំ២០១១ ខណៈពេលពួកអ្នកទាំងបីរូបនោះកំពុងសំងំប្រើប្រាស់គ្រឿងញៀននៅក្នុងបន្ទប់ផ្ទះសំណាក់យីហោ«សែនសុខ» ស្ថិតក្នុងភូមិត្រញំងសេះ សង្កាត់គោកចក កណ្ដាលក្រុងទេសចរណ៍សៀមរាប។
ស្នងការរងនគរបាលខេត្ដសៀមរាប លោកវរសេនីយឯកអ៊ុំ អមរា ទទួលបន្ទក់បង្គ្រាបបទល្មើស កាលពីរសៀលថ្ងៃទី៣០ មីនានេះបានប្រាប់តាមទូរសព្ទ័ថា មន្ដ្រីប៉ូសិលដែលត្រូវបានចាប់ខ្លួនដោយសាតែប្រើប្រាស់បំពានគ្រឿងញៀននោះ និងត្រូវប្រឈមបណ្ដោញចេញពីក្របខណ្ឌប៉ូលិស ឬចាត់ការទៅតាមផ្លូវច្បាប់ ។ ដោយឡែកនារីវ័យក្មេងទាំងពីនាក់នោះកំពុងតែធ្វើការអបរំបន្ទាប់មកនឹងត្រូវឱ្យអាណាព្យាបាលមកធ្វើយកទៅផ្ទះអបរំបន្ថែម ។
ពាក់ព័ន្ធនឹងការចាប់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀននេះលោកវិរសេនីយនន់ សុផាន្នី នាយការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀននៃស្នងការនគរបាលខេត្ដសៀមរាបមិនបានធ្វើការពន្យល់ឱ្យបានស៊ីជំរៅជុំវិញករណីចាប់ខ្លួនមន្ដ្រីប៉ូលិស និងនារីក្មេងទាំងពីរនាក់នោះបានទេកាលពីរសៀលថ្ងៃទី ៣០ នេះ ដោយលោកប្រាបតាមទូរសព្ទ័ថាជាប់រវល់ជាមួយភ្ញៀវ។
តាមការឱ្យដឹងពីសមត្ថកិច្ចជនប្រើប្រាស់គ្រឿងញៀនទាំងបីនាក់នេះមាន១-ឈ្មោះអ.ម.ថ ភេទស្រី អាយុ១៧ឆ្នាំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប, ២-ឈ្មោះតារាវង្ស ភួងការកេត ភេទស្រី អាយុ១៩ឆ្នាំ រស់នៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប និងទី៣-ឈ្មោះប៉េង គីប៉ូ ភេទប្រុស អាយុ២៨ឆ្នាំ ជាមន្ដ្រីប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ រស់នៅភូមិគោកថ្មី ឃុំពួក ស្រុកពួក ខេត្ដសៀមរាប។
នៅក្នុងប្រតិបត្ដិការណ៍ចាប់ខ្លួននោះសមត្ថកិច្ចនគរបាលធ្វើការរឹបអូសវត្ថុតាងមួយចំនួនទៀតដែលពាក់ពន្ធ័ទៅនឹងសកម្មភាពប្រើប្រាសបំពានគ្រឿងញៀនដូចជាឧបករណ៍សម្រាប់សេពគ្រឿងញៀនជាដើម ។ ការប្រមូលផ្ដុំប្រើប្រាស់គ្រឿងញៀននេះតាមសមត្ថកិច្ចបានអះអាងថា បក្ខពួករបស់ក្រុមអ្នកប្រើគ្រឿងញៀនទាំងនេះមិនមែនមានតែបីនាក់ទេ គឺមានដល់ ប្រាំនាក់ឯណោះ ប៉ុន្ដែពេលកម្លាំងសមត្ថកិច្ចចុះទៅមានពីរនាក់រត់គេចខ្លួនបាត់។
បើតាមការឱ្យដឹងពីលោកស្នងការរងរូបនេះផ្ទះសំណាក់សុខសាននេះក៏អាចប្រឈមមុខនឹងវិធានការច្បាប់ដែរ ប្រសិនបើសមត្ថកិច្ចរកឃើញថា មានជាប់ពាក់ព័ន្ធនឹងការផ្ដល់ទីតាំងសម្រាប់ប្រើប្រាស់គ្រឿងញៀនក្នុងករណីផ្សេងទៀត។ លោកវិរសេនីយ៍ចៅ សុផល នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្ដសៀមរាបបានថ្លែងកាលពីរសៀលថ្ងៃនេះដែរថាៈចំពោះករណីចាប់ខ្លួនមន្ដ្រីថ្នាក់ក្រោមលោកនោះលោកនៅមិនទាន់ដឹងនៅឡើយទេ ព្រោះលោកជាប់ប្រជុំ ។
គួរកត់សំគាល់ផងដែរថា នេះគឺជាករណីលើដំបូងហើយដែលសមត្ថកិច្ចចាប់ខ្លួនមន្ដ្រីនគរបាលពាក់ពន្ធ័ទៅនឹងការប្រើប្រាសគ្រឿងញៀន ខណៈពេលមានសេចក្រីរាយការមកថា មានមន្ដ្រីប៉ូលិសជាច្រើនទៀតបាលកំពង់តែប្រើប្រាស និងចែកចាយគ្រឿងញៀន ក្រោមលេសដាក់នុយ ដើម្បីស្ទូចក្រុមអ្នកប្រើប្រាស និងបណ្ដាយមេខ្លោងចែកចាយ ។ តែក៏មានការសង្ស័យថា ជាការប្រកបរបរខុសច្បាប់នៅក្រោមច្បាប់
ដែរ ៕


ចែករំលែកព័តមាននេះ