ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមអាវលឿង​គំរាម​សំរុកចូល​វិមានរដ្ឋាភិបាល

13 ឆ្នាំ មុន

យោងតាម​​កាសែតឌឹណេស្សិន​នៅថ្ងៃទី​២៧ មករា បានផ្សាយ​​ឱ្យ​ដឹង​ថា លោក​ចម្លង​ស្រ៊ីមឿង មេដឹកនាំ​ក្រុម​ជ្រុល​និយម​សៀមអាវ​លឿង បាន​គំរាម​​ថា នឹង​ដឹកនាំ​ក្រុមអាវ​លឿង​​វាយ​ឆ្មក់​ចូល​​វិមាន​រដ្ឋាភិបាល​ ប្រសិន​​បើ​រដ្ឋាភិបាល​​លោក​អាប់​ភីស៊ីត នៅតែ​​មិនព្រម​ឆ្លើយ​​តប​តាម​ការ​ទាម​ទារ​​៣ចំណុច​​របស់ខ្លួន​ទាក់ទិន​ទៅនឹង ​បញ្ហា​​ជំលោះ​​ព្រំដែន​ជាមួយ​កម្ពុជា ។ លោក​ចម្លង​​ស្រ៊ីមឿង ​​បាន​គំរាម​​ដូច្នេះ​​ក្នុងអំឡុងពេល​​នៃ​ការ
​និ​យាយទៅ​​​កាន់ក្រុម​បាតុករ​អាវលឿង កាលពី​យប់ថ្ងៃទី​​២៦ មករា កន្លង​មក ។

យោងតាម​​កាសែតឌឹណេស្សិន​នៅថ្ងៃទី​២៧ មករា បានផ្សាយ​​ឱ្យ​ដឹង​ថា លោក​ចម្លង​ស្រ៊ីមឿង  មេដឹកនាំ​ក្រុម​ជ្រុល​និយម​សៀមអាវ​លឿង បាន​គំរាម​​ថា នឹង​ដឹកនាំ​ក្រុមអាវ​លឿង​​វាយ​ឆ្មក់​ចូល​​វិមាន​រដ្ឋាភិបាល​ ប្រសិន​​បើ​រដ្ឋាភិបាល​​លោក​អាប់​ភីស៊ីត នៅតែ​​មិនព្រម​ឆ្លើយ​​តប​តាម​ការ​ទាម​ទារ​​៣ចំណុច​​របស់ខ្លួន​ទាក់ទិន​ទៅនឹង​បញ្ហា​​ជំលោះ​​ព្រំដែន​ជាមួយ​កម្ពុជា ។ លោក​ចម្លង​​ស្រ៊ីមឿង ​​បាន​គំរាម​​ដូច្នេះ​​ក្នុងអំឡុងពេល​​នៃ​ការ
និ​យាយទៅ​​​កាន់ក្រុម​បាតុករ​អាវលឿង កាលពី​យប់ថ្ងៃទី​​២៦ មករា កន្លង​មក ។
លោក​​ចម្លង ស្រ៊ីមឿង និយាយ​ថា «ប្រសិន​បើ​លោកនាយករដ្ឋ​មន្ត្រី​​​អាប់ភីស៊ីត នៅតែ​បន​្ត​ធ្វើ​​​មិន​​ដឹង​មិនឮ​ចំពោះការ​ទាមទារ​​របស់យើង​ នោះ​ក្រុម​អាវលឿង​នឹង​សំរុកចូល​​វិមានរដ្ឋាភិ​បាល​» ។
ក្នុង​ឱកាសនោះដែរ លោក​ចម្លងស្រ៊ីមឿង ​និយាយទៀត​ថា ក្រុមអាវ​លឿងនឹង​បន្តធ្វើ​បាតុ​កម្ម​រហូត​ដល់​រដ្ឋាភិបាល​​លោកអាប់ភីស៊ីត​​យល់​ព្រម​​​លុបចោល​​អនុស្សរណៈ​​នៃ​ការ​យោគ​យល់​​គ្នា (MOU) ជាមួយ​កម្ពុជា ៕