ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំសាន្ត

13 ឆ្នាំ មុន

អ្នកទោស និង​មន្ទីរឃុំឃាំង ប្ដី​ប្រពន្ធ​ថ្មីថ្មោង​មួយគូ​ទើប​រៀប​ការ​រួច​នាំ​គ្នា​ទៅ​ក្រេប​ច័ន្ទ​ទឹកឃ្មុំ​នៅ​ឆ្នេរសមុទ្រ។ យប់ដំបូង នាង​ប្រពន្ធ​និយាយ​ជាមួយ​ប្ដី​របៀបអង្វរករ ៖ -​អូន​ជា​ស្រី​ក្រមុំ​ធ្លាប់តែ​ឮ​គេ​ថា ផ្សំដំណេក តែ​មិន​យល់​ពី​របៀប​វា​ច្បាស់លាស់ទេ​។ បង​ត្រូវ​ប្រាប់​អូន​ពី​រឿង​នេះ​ជា​មុន…

  • អ្នកទោស និង​មន្ទីរឃុំឃាំង
  • ប្ដី​ប្រពន្ធ​ថ្មីថ្មោង​មួយគូ​ទើប​រៀប​ការ​រួច​នាំ​គ្នា​ទៅ​ក្រេប​ច័ន្ទ​ទឹកឃ្មុំ​នៅ​ឆ្នេរសមុទ្រ។ យប់ដំបូង នាង​ប្រពន្ធ​និយាយ​ជាមួយ​ប្ដី​របៀបអង្វរករ ៖
    -​អូន​ជា​ស្រី​ក្រមុំ​ធ្លាប់តែ​ឮ​គេ​ថា ផ្សំដំណេក តែ​មិន​យល់​ពី​របៀប​វា​ច្បាស់លាស់ទេ​។ បង​ត្រូវ​ប្រាប់​អូន​ពី​រឿង​នេះ​ជា​មុន សិន​។
    -​អូ រឿង​ហ្នឹង​មានអី​ពិបាក។ ពួក​យើងព្រមព្រៀង​គ្នា​ថា អាតូចរ​បស់បង​ជា​អ្នកទោស ចំណែក​របស់​អូន​ជា​មន្ទីរឃុំឃាំង​ណា៎​។  ពួក​យើង​គ្រាន់តែ​ចាប់​អ្នកទោស​ញាត់​ចូល មន្ទីរឃុំឃាំង​ជា​ការ​ស្រេច ។
    បន្ទាប់​មក​ពួក​គេ​ចាប់ផ្ដើម​…​ស្នេហា។ លុះ​រួចរាល់​បុរស​ជា​ប្ដី​ងាក​មុខ​រក​ជញ្ជាំង​សម្ងំ ដេក​យក​កំលាំង តែ​ទើប​រលីវ​ៗ​ស្រាប់តែប្រពន្ធ​ដាស់ ៖
    -​បង​សំលាញ់ អ្នកទោស​រត់​ពី​មន្ទីរ​ឃុំ​​ឃាំង​ហើយ​។
    ប្ដី​អាណិត​ប្រពន្ធ​ក៏​ខិតខំ​ម្ដងទៀត​ទាល់តែ បានរួច​ហើយ​បែរខ្នង​សម្ងំ​ដេក​ជា​លើក​ទី​ពីរ ដឹង​អី​ទើបតែ​រលីវ​ៗ​ត្រូវ​ប្រពន្ធ​ដាស់​ទៀត ៖
    -​បង​! ចាប់​អា​អ្នកទោស​មក​ញាត់​ចូល មន្ទីរឃុំឃាំង​វិញ វា​រត់​បាត់​ទៀត​ហើយ​។
    បុរស​ជា​ប្ដី​អស់កំលាំង​ស្ទើរ​លើកដៃ លើក ជើង​លែង​ចង់​រួច តែ​ដោយ​ចង់​ផ្គាប់ចិត្ដ​ប្រពន្ធ ក៏​ខិតខំ​អនុវត្ដ​ទាល់តែ​សំរេច​ជា​លើក​ទី​បី គ្រាន់តែ​ចប់​ភ្លាម​បែរខ្នង​ដេក​ភ្លាម​។ ដឹង​អី ប្រពន្ធ​នៅ​តែ​ដាស់​ដដែល ៖
    បង​! អ្នកទោស​រត់​បាត់​ទៀត​ហើយ ធ្វើម៉េច​ទៅ ?
    បុរស​ជា​ប្ដី​ហេវ​ហត់​ពេក​ទ្រាំ​មិន​បាន ស្រែក​ដាក់​វិញ ៖
    -​វា​មិនមែន​ជា​អ្នកទោស ដែល​តុលាការសំរេច​ដាក់គុក​មួយ​ជីវិត​ឯណា​…​លែង​វា​ទៅ !

    • កំណាត់​តង់

    បុរស​បី​នាក់​អស់រឿង​និយាយ​ក៏​និយាយពី​ទ្រូង​ប្រពន្ធ​ខ្លួនឯង​ម្ដង ។ បុរស​ទី​មួយ​ផ្ដើមឡើង ៖
    -​ប្រពន្ធ​ខ្ញុំ​កើតកូន​រួច ទ្រូង​នាង​ដូច​មានផ្លែ​ដូង​ពីរ​អ៊ីចឹង ។ ធ្វើ​ការងារ​អី​បន្ដិចយោលយោក​ពេញ​ក្នុង​អាវ​។
    បុរស​ទី​ពីរ​និយាយ​ម្ដង ៖
    -​គ្រាន់តែ​ប៉ុណ្ណឹង​មានអី​អស្ចារ្យ​។ ពួក​បងទៅ​មើល​ប្រពន្ធ​ខ្ញុំ​ដល់​ផ្ទះ​ទើប​ដឹង។ កាល​មុននាង​ដើរ​ចេញ​ដើរ​ចូល​តាម​ទ្វារ​បាន​តាម​ធម្មតា តែ​ឥឡូវ​ទាល់តែ​គ្រលៀស​ផ្អៀងខ្លួន​ទើបចេញចូល​រួច ។
    ចាំ​ឱ្យ​បុរស​ទី​ពីរ​និយាយ​ចប់បុរស​ទី​បី បង្ហាញ​ទឹកមុខ​ស្រពាប់​ស្រពោនពោល​យឺត​ៗ
    -​ទោះ​យ៉ាងណា​ក៏​មិន​ស្មើ​ប្រពន្ធ​ខ្ញុំ​ដែរ។ បង​ទាំង​ពីរ​ដឹង​ទេ? ពេល​ខ្ញុំ​យក​អាវទ្រនាប់ប្រពន្ធ​ខ្ញុំ​ទៅ​ផ្ទះ​បោក​អ៊ុត គេ​បដិសេធ​ថា កន្លែង​គេ​អត់​ទទួល​បោក​អ៊ុត​កំណាត់​តង់ទេ​៕

    • ហ៊ាន​ស្បថ

    អ្នកគ្រូ​សួរ​សិស្ស ៖
    -​ក្មួយ​ឆ្លើយ​ត្រង់​មក៍ តែងសេចក្ដី​នេះ​ប៉ាជួយ​ប្រាប់​ឱ្យ​សរសេរ​មែន​ទេ ?
    -​អត់​ទេ អ្នកគ្រូ?
    -​មែនឬ? ហ៊ាន​ស្បថ​ទេ?
    -​បាទ ខ្ញុំ​ហ៊ាន ! ខ្ញុំ​សូម​ស្បថ​ថាតែង សេចក្ដី​នេះ​ប៉ា​ខ្ញុំ​អត់​បាន​ប្រាប់​ឱ្យ​សរសេរ​ទេ គឺ គាត់​សរសេរ​ដោយ​ខ្លួនឯង​ទាំងអស់ ៕

    • ញ៉ា​ម​ដូច​ក្ដាម​ស៊ី​អាចម៍

    នារី​ម្នាក់​ធ្លាប់​ប្រកប​របរ​រកស៊ី​ផ្លូវភេទ​ជិត មួយ​ឆ្នាំ ចង់​លះបង់​របរ​នេះ​ដើម្បី​វិល​ត្រឡប់ទៅរ​ករបរ​មាន​កិត្ដិយស​ដល់​ខ្លួន​វិញ ក៏​សួរ លោក​សាស្ដ្រាចារ្យ​ចិត្ដសាស្ដ្រ ៖
    -​ជំរាប​លោក​សាស្ដ្រាចារ្យ ខ្ញុំ​រំសាយ​របរចាស់​ចោល​ហើយ តែ​ក្នុង​ចិត្ដ​បំភ្លេច​វា​មិន​បានសោះ ។ សូម​លោក​សាស្ដ្រាចារ្យ​ជួយ​ប្រាប់ផង តើ​ខ្ញុំ​គួរ​ធ្វើ​យ៉ាងម៉េច ?
    -​ស្ថានភាព​ដូច​នាង ខ្ញុំ​ក៏​ចាញ់​ចំណេះ​ដែរ​។ ប៉ុន្ដែ​ខ្ញុំ​ដឹង​ថាមាន​លោក​ម្នាក់​អាច​ធ្វើ​ការងារហ្នឹង​បាន ។ នាង​សាកល្បង​ទៅ​រក​គាត់​ លមើល?
    -​ល្អ​ណាស់ ខ្ញុំ​នឹង​ទៅ​រក​គាត់​ភ្លាម ។ លោក​សាស្ដ្រាចារ្យ​មាន​ដឹង​គាត់​ឱ្យ​លុយ​ម្ដង ប៉ុន្មាន​ទេ?

    • អបអរ​អាពាហ៍ពិពាហ៍

    ថម​រៀប​អាពាហ៍ពិពាហ៍​។ ជែ​រី ចូលរួមអបអរសាទរ​ដោយ​ចងដៃ​ស្រោមសំបុត្រមួយ​។ ប្ដី​-​ប្រពន្ធ​ថម​បើក​ស្រោមសំបុត្រ​នោះ ឃើញ​មាន​ប្រាក់​១០០​ដុល្លារ និង​ក្រដាស​តូចមួយ​សន្លឹក​សរសេរ​ “​ចងដៃ​២០០​ដុល្លារ តែ​សុំ ជំពាក់​១០០​ដុល្លារ​សិន ចាំ​មាន​លុយ​យក​មកសងគ្រប់​” ​។
    មួយ​ឆ្នាំ​ក្រោយ ជែ​រី​ការ​ប្រពន្ធ​ម្ដង​។ ថម ចូលរួម​អបអរសាទរ​ដោយ​ចងដៃ​ស្រោមសំបុត្រ​មួយ​ដូច​គ្នា ។ ពេល​ប្ដី​ប្រពន្ធ​ជែ​រី​បើក ស្រោមសំបុត្រ​មើល​អត់​ឃើញ​មាន​ប្រាក់ សោះ​មាន​តែ​ក្រដាស​មួយ​សន្លឹក​សរសេរ​ “​ចង ដៃ​២០០​ដុល្លារ កាត់​១០០​ដុល្លារ​នៅ​ជំពាក់ ឆ្នាំទៅ​១០០​ដុល្លារ​ទៀត​ជំពាក់​សិន​” ៕