រដ្ឋមន្ត្រីការបរទេសលីប៊ីលោកមូសា គូសា បានសុំលាលែងកាលពីថ្ងៃទី៣០ មីនា ។ យោងតាមមនុស្សជំនិតម្នាក់របស់លោកថា លោកមូសា គូសា បានចាកចេញពីតំណែងដោយសារតែការវាយប្រហាររបស់របបលោកកាដាហ្វីប្រឆាំង ជនស៊ីវិល ។
ចាកចេញទៅកាន់ប្រទេសទុយនីស៊ីដែលលោកទៅដល់ទីនោះកាលពីថ្ងៃទី២៨ មីនា លោកមូសា គូសា បានទៅកាន់ទីក្រុងឡុងដ៍ ក្នុងក្តីសង្ឃឹមថា ស្វែងរកសិទ្ធិជ្រកកោននៅទីនោះ ។ មិត្តរបស់លោកម្នាក់ គឺលោក NOMAN BENOTMAN និយាយថា រដ្ឋមន្ត្រីរូបនេះបានផ្តាច់ ខ្លួនចេញពីរបបលោកកាដាហ្វីហើយ ។ លោកមិនសប្បាយចិត្តសោះ ព្រោះលោកមិនគាំទ្រការវាយប្រហាររបស់រដ្ឋាភិបាលប្រឆាំងជនស៊ីវិល។ រូបលោកសង្ឃឹមនឹងត្រូវគេទទួលដោយល្អនៅក្រុងឡុងដ៍ ។
ការរត់ចោលជួរ និងការគេចខ្លួនរបស់ប្រមុខការទូតលីប៊ី ត្រូវបានអះអាងក្នុងសេចក្តីប្រកាសមួយរបស់ក្រសួងការបរទេសអង់គ្លេសដែលបញ្ជាក់ថា ទីក្រុងឡុងបានលើកទឹកចិត្តដល់បណ្តាមនុស្សនៅជុំវិញលោកកាដាហ្វីឱ្យចាកចេញពីតំណែង ។ សេចក្តីប្រកាសនោះបន្តថា រដ្ឋមន្ត្រីការបរទេសរូបនេះមកដល់ក្រុងឡុងដ៍ដោយចិត្តឯង ។ លោកថ្លែងប្រាប់យើងថា លោកលាលែងចេញពីតំណែងហើយ ៕
ចែករំលែកព័តមាននេះ