ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​កម្ពុជា ឆ្ពោះ​ទៅ​កាន់​ទស្ស​វត្ស​នៃ​ការ​អប់រំ

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ វិទ្យា​ស្ថាន​មនុស្ស​សាស្រ្ត ​និង​វិទ្យា​សាស្ត្រ​សង្គម​នៃ​​រាជ​បណ្ឌិត្យ​សភា​កម្ពុជា បាន​រៀប​ចំ​បើក​សន្និ​សីទ​ជាតិ​លើក​ទី​៤ ស្តី​ពី​កម្ពុជា​ឆ្ពោះ​ទៅ​កាន់​ទសវត្ស​នៃ​ការ​អប់រំ ដើម្បី​ការ​អភិ​វឌ្ឍ​ប្រកប​ដោយ​និរន្តរ​ភាព​២០០៥-២០១៤ ការ​សិក្សា​ពេញ​មួយ​ជីវិត។ ​សន្និ​សីទ​នេះ​ប្រារព្ធ​​ធ្វើ​ឡើង​រយៈ​ពេល​ពីរ​ថ្ងៃ​នៅ​រាជ​បណ្ឌិត្យ​សភា​ កម្ពុជា គឺ​នៅ​ថ្ងៃ​ទី​២៧-២៨ តុលា ​និង​បាន​បើក​​​ក្រោម​អធិបតី​ភាព​លោក​ស្ត្រី​ ខ្លួត ធីតា ប្រធាន​រាជ​បណ្ឌិត្យ​សភា​កម្ពុជា

រាជធានីភ្នំពេញ ៖ វិទ្យា​ស្ថាន​មនុស្ស​សាស្រ្ត ​និង​វិទ្យា​សាស្ត្រ​សង្គម​នៃ​​រាជ​បណ្ឌិត្យ​សភា​កម្ពុជា បាន​រៀប​ចំ​បើក​សន្និ​សីទ​ជាតិ​លើក​ទី​៤ ស្តី​ពី​កម្ពុជា​ឆ្ពោះ​ទៅ​កាន់​ទសវត្ស​នៃ​ការ​អប់រំ ដើម្បី​ការ​អភិ​វឌ្ឍ​ប្រកប​ដោយ​និរន្តរ​ភាព​២០០៥-២០១៤ ការ​សិក្សា​ពេញ​មួយ​ជីវិត។ ​សន្និ​សីទ​នេះ​ប្រារព្ធ​​ធ្វើ​ឡើង​រយៈ​ពេល​ពីរ​ថ្ងៃ​នៅ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា គឺ​នៅ​ថ្ងៃ​ទី​២៧-២៨ តុលា ​និង​បាន​បើក​​​ក្រោម​អធិបតី​ភាព​លោក​ស្ត្រី​ ខ្លួត ធីតា ប្រធាន​រាជ​បណ្ឌិត្យ​សភា​កម្ពុជា។
ថ្លែង​សុន្ទរក​ថា​នៅ​ក្នុង​​ឱកាស​បើក​សន្និ​សីទ​​ លោក​ស្រី​ ខ្លូត ធីតា បាន​​ថ្លែង​ថា ការ​អប់រំ​ប្រកប​ដោយ​និរន្តរ​ភាព គឺ​ផ្តើម​ចេញ​ពី​ប្រទេស​ជប៉ុន​នៅ​​ឆ្នាំ​១៩៩០ ហើយ​ផ្តើម​ចេញ​ពី​ការ​អប់រំ​ផ្សេងៗ​គ្នា​នេះ​ហើយ​ទើប​នាំ​ឱ្យ​កើត​ចេញ​នូវ​ការ​អប់រំ​ដើម្បី​ការ​​អភិ​វឌ្ឍ​ប្រកប​ដោយ​និរន្តរ​ភាព។ ដូច្នេះ​ហើយ​ទើប​ការ​អប់រំ​ប្រកប​ដោយ​និរន្តរ​ភាព​ គឺ​បង្កើត​ឡើង​សំរាប់​មនុស្ស​​គ្រប់​រូប។

លោក​សោម សុមុនី ប្រធាន​វិទ្យា​ស្ថាន​មនុស្ស​សាស្ត្រ​ និង​វិទ្យា​​សាស្ត្រ​សង្គម​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា បាន​ថ្លែង​ថា ​សន្និ​សីទ​ជាតិ​រយៈ​ពេល​២​​ថ្ងៃ​នេះ​រៀប​ចំ​ឡើង​ដើម្បី​សំរេច​នូវ​វត្ថុ​បំណង​ចំនួន​ដប់​សំខាន់ៗ​គឺ​ ១-ការ​សិក្សា​​ពេញ​មួយ​ជីវិត តាម​រយៈ​​មន្ទីរ​​កិច្ច​ការ​នារី ២-ការ​សិក្សា​​ពេញ​មួយ​ជីវិត តាម​រយៈ​​មន្ទីរ​​កសិ​កម្ម ៣-ការ​សិក្សា​​ពេញ​មួយ​ជីវិត តាម​រយៈ​​មន្ទីរ​​​សង្គម​កិច្ច ៤-ការ​សិក្សា​​ពេញ​មួយ​ជីវិត តាម​រយៈ​​មន្ទីរ​​បរិ​ស្ថាន ៥-ការ​សិក្សា​​ពេញ​មួយ​ជីវិត តាម​រយៈ​​មន្ទីរ​​អភិ​វឌ្ឍន៍​ជន​បទ ៦-ការ​សិក្សា​​ពេញ​មួយ​ជីវិត តាម​រយៈ​​មន្ទីរ​​អប់រំ​​ យុវ​ជន និង​កីឡា ៧-ការ​សិក្សា​​ពេញ​មួយ​ជីវិត តាម​រយៈ​​មន្ទីរ​​សុខា​ភិបាល ៨-ការ​សិក្សា​​ពេញ​មួយ​ជីវិត តាម​រយៈ​​​​សង្គម​​ស៊ីវិល ៩-ការ​សិក្សា​​ពេញ​មួយ​ជីវិត តាម​រយៈ​​មន្ទីរ​​វប្ប​ធម៌ និង​វិចិត្រ​សិល្បៈ និង​១០-ការ​សិក្សា​​ពេញ​មួយ​ជីវិត ចំពោះ​ជន​ជាតិ​ដើម​ភាគ​តិច។

វត្ថុ​បំណង​ខាង​លើ​នេះ នឹង​​ត្រូវ​បង្ហាញ​ដោយ​វាគ្មិន​ចំនួន​២០​រូប​ ដែល​ជា​​ប្រធាន និង​អនុ​ប្រធាន​មន្ទីរ​នៅ​ទូទាំង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា អ្នក​ស្រាវ​ជ្រាវ​នៅ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា ថ្នាក់​ដឹក​នាំ និង​មន្ត្រី​ក្រសួង​អប់រំ យុវ​ជន និង​កីឡា ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញ​វត្ថុ​ ក្រសួង​បរិ​ស្ថាន ក្រសួង​វប្ប​ធម៌​ និង​វិចិ​ត្រ​សិល្បៈ សង្គម​ស៊ីវិល និង​ស្ថាប័ន​ពាក់​ព័ន្ធ​ដទៃ​ទៀត៕