ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ Facebookរៀប​ការ​ហើយ​ជាមួយ​មិត្ត​ស្រី​ចាស់​

11 ឆ្នាំ មុន

លោក​ MARK ZUCKERBERG ស្ថាប​និក​ និង​ជា​អគ្គ​នាយក​របស់​ FACEBOOK បាន​រៀប​ការ​ ហើយ​កាល​ពី​ថ្ងៃ​ទី​១៩ ឧសភា ជាមួយ​មិត្ត​ស្រី​របស់​គេ​ពី​យូរ​មក​ហើយ​នាង​ព្រី​សីុ​ល​ឡា​ចាន់​ ដោយ​លោក​ប្រកាស​​ពី​ការ​រៀបការ​នៅ​តាម​បណ្តាញ​សង្គម​នោះ​របស់​លោក​ ។

ការ​រៀប​ការ​របស់​មហា​សេដ្ឋី​វ័យ​ក្មេង​អាយុ​២៨​ឆ្នាំ​រូប​នេះ​កើត​មាន​ បន្ទាប់​ពី FACEBOOK ចូល​ក្នុង​ផ្សារ​ភាគ​ហ៊ុន​ជា​សកម្ម​ភាព​មួយ​ធ្វើ​ឱ្យ​ផ្សារ​ភាគ​ហ៊ុន​អាមេរិក​ឡើង​០,៦១% ។ ពិធី​រៀប​ការ​របស់​គេ​ធ្វើ​ដោយ​ស្ងាត់​ស្ងៀម​នៅ​ប៉ា​ឡូ អាល់​តូ រដ្ឋ​កាល​ី​ហ្វ័រ​នី​ញ៉ា ។ គូ​សេ្នហ៍​នោះ​បាន​សម្រេច​ចិត្ត​រៀបការ​កាល​ពី​៤​ខែ​មុន​ ហើយ​មនុស្ស​​ទាំង​ឡាយ​មានការ​ភ្ញាក់​ផ្អើល​ដោយ​គេ​គិត​ថា នោះ​ជា​បុណ្យ​​មួយ​ដើម្បី​អប​អរ​សាទរ​ដល់​នាង​ចាន់​ដែល​ទើប​រៀន​​ចប់​ខាង​វេជ្ជ​សាស្ត្រ​ប៉ុណ្ណោះ ។មនុស្ស​ជាង​៤០០.០០០​នាក់​បាន​បើក​ FACEBOOK ដើម្បី​អប​អរ​សាទរ​ដល់​ការ​រៀប​ការ​របស់​លោក​ MARK ZUCKERBERG ៕