ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ច​ប្រជុំ​​កំពូល​​អូតង់​​​​មាន​គម្រោង​​​វាយ​ប្រហារ​​​ទីចាត់​ការ​ឃោសនា​​លោក​អូបាម៉ា​​នៅស៊ីកាហ្គោ

11 ឆ្នាំ មុន

ប្រភព​​ព័ត៌​មាន​​តុលាការ​​​រាយការណ៍​ថា ជន​សកម្ម​​ប្រយុទ្ធ​​៣​នាក់​​​ត្រូវ​ចាប់​ខ្លួន​​​ពីបទ​​ភេរវកម្ម​​​​​​គ្រោង​វាយ​ប្រហារប្រឆាំង​ទីចាត់​ការ​​ឃោសនា​​បោះឆ្នោត​របស់​ប្រធានាធិបតី​​អាមេរិកលោក​​បារ៉ាក់ អូបាម៉ា ​ក្នុង​ទីក្រុង​ស៊ីកាហ្គោ​ ខណៈ​ពេល​​​បាតុកម្ម​នានា​ត្រូវបាន​រៀបចំ​​ធ្វើ​​នៅ​​ខាងក្រៅ​​កិច្ច​ប្រជុំ​​​កំពូល​​អូតង់​នា​ថ្ងៃទី​២០និង​​​២១​ឧសភា​​ នៅទីក្រុង​ស៊ីកាហ្គោ​នោះ ។​

នៅ​មុខ​បណ្តា​អ្នកកាសែត ​​​រដ្ឋអាជ្ញា លោក​ស្រី​អានីតាអាល់​វ៉ា​រេស គូសបញ្ជាក់​​កាលពី​ថ្ងៃទី​​១៩ ឧសភា​ថា​ ​មនុស្ស​ដែល​យើង​ចាប់ឃុំ​ឃាំង​ទាំង​នេះ​​ពុំ​មែន​ជា​​បាតុករដោយ​​សន្តិវិធី​ឡើយ ។ ពួក​​​គេ​ជា​ភេរវករ​​នៅក្នុង​សហរដ្ឋ​​អាមេរិក​​មកកាន់ទីក្រុង​ស៊ីកាហ្គោ​ជាមួយ​ទិសដៅ​បង្កភាព​​​អនាធិបតេយ្យ​​​ធ្វើឱ្យ​​ប៉ូលិស​​​ទាំងឡាយ​របស់​យើង​​​ត្រូវរបួស ​​បំភិតបំភ័យ​​ពលរដ្ឋយើងហើយ​​​វាយ​ប្រហារ​​​បណ្តា​គោល​ដៅ​​​នយោបាយ​​​ទាំង​ឡាយ។ លោក​ស្រីបន្តទៀតថា ក្នុង​ចំណោម​​​​​​គោល​ដៅ​​របស់​​​​ពួកគេ​មានទីចាត់​ការ​ឃោសនា​​បោះឆ្នោត​​របស់​លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​​ ឬគេ​ហដ្ឋាន​​របស់​​អភិបាល​​ក្រុង​​ស៊ីកា​ហ្គោ​​​លោក​ RAHM EMANUEL ​។

មេធាវី​​របស់​​​មនុស្សទាំង៣​នាក់​​ដែល​​ត្រូវ​​​ចាប់​​ខ្លួន​​អះអាង​ថា ​កូន​ក្តីរបស់​​ពួកគេជា​មនុស្ស​​​​ស្លូត​ត្រង់​​ ហើយ​ការចាប់​ខ្លួន​ពួកគេ​ដោយ​សារ​ការ​ចោទប្រកាន់​​ប្រឌិត​​របស់​​ប៉ូលិស​​ដើម្បី​​​សម្រាល​​​ចលនា​តវ៉ា ។ ​មេធាវី​ម្នាក់​លោក​​MICHAEL DEUTSHE  និយាយ​​​ថា​​ គឺពួក​​ប៉ូលិស​ដែល​បានទិញ​សម្ភារ​ៈ​ ហើយ​​សាក​ល្បង​​ហ្វឹកហ្វឺន​​​​អ្នក​ទាំងនេះ​ក្នុង​សកម្ម​ភាព​ខុសច្បាប់​​នានា ។ ​ក៏ប៉ុន្តែ​​រដ្ឋ​អាជ្ញា​និង​ប៉ូលិស​​គូសបញ្ជាក់​ថា មាន​ភស្តុតាង​​​ជា​ច្រើន​​បង្ហាញ​​ថាពួកគេ​​ជាអ្នក​​អានាធិបតេយ្យ​​ដែល​​ផលិត​ដប​សាំងដុត​ហើយ​​គ្រោង​សាប​ព្រោះ​​ភាព​ចលាចល​​នៅខាងក្រៅ​​កិច្ចប្រជុំ​​​កំពូល​​​របស់​អូតង់ ៕​