ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ​ក្រចេះ​នៅ​តែ​មាន​វិធាន​ការ​ក្តៅ​ចំពោះ​បទ​ល្មើស​ព្រៃឈើ

15 ឆ្នាំ មុន

ខេត្តក្រចេះ ៖ ក្រុម​មន្ត្រីជំនាញ​រដ្ឋបាល​ព្រៃឈើ​ក្រចេះបាន​បន្ត​សកម្មភាព​បង្ក្រាប​បទ​ល្មើស​ឈើអារ​ខុសច្បាប់​ និង​ទីតាំង​រោង​សិប្ប​កម្ម​កែ​ច្នៃ​នៅ​ក្នុង​ព្រៃ​ជា​ច្រើន​កន្លែង​ក្នុង​ដែន​សមត្ថកិច្ច​ផ្នែក​រដ្ឋបាល​ព្រៃឈើ​។
មន្ដ្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះឱ្យ​ដឹង​ថា ការ​រុករក​​សកម្មភាព​​អារច្រៀក​ឈើ​ខុស​ច្បាប់​ ធ្វើ​ឡើង​​រយៈពេលជា​ច្រើន​ថ្ងៃ​ គឺតាំងពី​ថ្ងៃ​ទី​២៨ កុម្ភៈ រហូត​មក​ដល់​ថ្ងៃ​ទី​៧ មីនា ។ សកម្មភាព នេះ ​ដឹកនាំ​ដោយពី​មន្ដ្រី​តុលាការខេត្ដ កង​កំលាំង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ រួម​ទាំង​នាយ​រង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ មន្ដ្រី​រដ្ឋបាល​ព្រៃឈើ​តាម​បណ្ដា​សង្កាត់​មួយ​ចំនួន​ទៀត​ ។ សមត្ថកិច្ច​បាន​​រុករកតាម​ព្រៃ​ជ្រៅ​ក្នុង​ដែន​សមត្ថកិច្ច​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ ក្នុង​នោះ​មានស្រុក​ចំនួន​ពីរ គឺ​ស្រុក​សំបូរ និងស្រុកចិ​ត្រ​បុរី ហើយ​បាន​រឹប​អូស​ឈើ​គ្រប់​ប្រភេទ ព្រមទាំង​ម៉ា​ស៊ី​នអារច្រៀក​​មួយ​ចំនួន​ទៀត​។

 លោកព្រាប សុធា​រ៉ា នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​៧ មី​នា ​ថា នៅ​ក្នុងយុ​ទ្ធ​នា​ការ​នេះ សមត្ថកិច្ច​បាន​រឹបអូស​​ឈើ​អារលេខ​១ លេខ​២ និងលេខ​៣ បាន​ចំនួន​ជា​៥០​ម៉ែត្រ​គូប ក្នុង​នោះ​បាន​ដកហូត​សំភារ​​មួយ​ចំនួន​ធំដូច​ជាម៉ាស៊ីន​ត្រង់​ស៊ី​ន័រ​៤​គ្រឿង ម៉ា​ស៊ី​នគោ​យ​ន្ដ​សំរាប់​កាត់ អា​រច្រៀក​​ចំនួន​៦​គ្រឿង​​ ។ កាលពី​ថ្ងៃ​ទី​១ មី​នា បន្ទាប់​ពី​ទទួល​បានព័​ត៌​មាន​​ច្បាស់​ កំលាំងជំនាញ​បាន​​រុករ​ក​ដល់​ព្រៃ​ជ្រៅ​ក្នុងភូមិ​សាស្ដ្រ​ភូមិ​អូរ​ព្រះ ឃុំ​អូ​រគ្រៀង ស្រុក​សំបូរបង្ក្រាប​រោងសិប្បកម្ម​ខុសច្បាប់​ចំនួន​៦​កន្លែង ។ ទីតាំង​សិប្បកម្ម​នេះ​ត្រូវ​​គេ​ដឹង​ថា លួចលាក់​ធ្វើ​អាជីវកម្ម​​អារឈើ​ខុសច្បាប់​យក​មក​ធ្វើ​ជា​អាជីវកម្ម​ទ្វា​របង្អួច​ក្នុង​ព្រៃ​ជ្រៅ ក្នុង​នោះ​សមត្ថកិច្ច​រឹបអូស​បាន​ម៉ាស៊ីន និង​សំភារ ជា​ច្រើន​គ្រឿង ព្រមទាំង​ឈើ​គ្រប់​ប្រភេទ​រាប់​សិប​ម៉ែ​ត្រ​គូប​។

លោកនាយ​ផ្នែក​រដ្ឋបាល​​បន្ដថា នៅ​ក្នុង​យុ​ទ្ធនា​ការ​បង្ក្រាបទីតាំង​លួច​ធ្វើ​អាជីវកម្ម​ឈើ​ខុសច្បាប់ និង​លាក់​ឈើ​ក្នុង​ព្រៃ​នេះគឺ​សមត្ថកិច្ច​មិន​បាន​ឃាត់ខ្លួន​ជន​ណា​ម្នាក់​ទេ ដោយ​ត្រូវ​រត់​គេច​ខ្លួន​អស់ តែ​ទោះបីជា​យ៉ាង​ណា​ ក៏ជំនាញ​កំពុង​កសាង​សំណុំរឿង​ទៅ​តុលា​ការ​។ មិន​ទាន់​មាន​តួ​លេខ​បញ្ជាក់​អំពី​ចំនួន​ឈើ​ដែល​ត្រូវ​រឹបអូស​បាន​ក្នុង​រយៈ​ពេល​៧​ថ្ងៃនេះថា​មាន​ចំនួនប៉ុន្មាន​ម៉ែត្រ​គូប​នៅឡើយ​ទេ ដោយ​ឈើ​ និង​សំភារ​ទាំងនេះ​បាន​​ដឹក​ជញ្ជូន​មក​កាន់​ផ្នែក​រដ្ឋបាល​ព្រៃឈើ ក្រចេះ ដើម្បី​វាស់វែង​ និង​ចាត់វិធានការ​បន្ដ ​៕