ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប៉ះរ​របស់​ពួក​រត់ពន្ធ​គ្រឿងញៀ.ន​នៅ​ចា​ម៉ា​អ៊ី​ក​ស្លា.ប់​យ៉ាងតិច​៦០​នាក់

13 ឆ្នាំ មុន

យោង​តាម​តុល្យការ​មួយ​ថា មនុស្ស​យ៉ាងតិច​៦០​នាក់ ភាគច្រើន​ជា​ជន​ស៊ី​វិល​បាន​ត្រូវស្លា.ប់​ក្នុង​ការ​ប៉ះទង្គិច​គ្នា​នានា​ រវាង​កងកំលាំង សន្ដិសុខ​ចា​ម៉ា​អ៊ី​ក និង​ពួក​ក្រុម​រត់ពន្ធ​គ្រឿងញៀ.ន​នៅ​ទីក្រុង​គិញ​ស្ដុ​ន ។ ចំណែក​ប៉ូលិសចា​ម៉ា​អ៊ី​ក​វិញ​បញ្ជាក់​ថា មនុស្ស​២១១​នាក់ ត្រូវ​ចាប់ខ្លួន ។ ការ​ប្រយុទ្ធ​គ្នា​នៅ​បន្ដ ជាពិសេស​ជុំវិញ​មន្ទីរពេទ្យ​មួយ​ជា​កន្លែង​នាំ​ជនរង​គ្រោះ​ទៅ​កាន់​ទីនោះ ។ ការ​វាយលុក​កាលពី​ថ្ងៃ​ទី

យោង​តាម​តុល្យការ​មួយ​ថា មនុស្ស​យ៉ាងតិច​៦០​នាក់ ភាគច្រើន​ជា​ជន​ស៊ី​វិល​បាន​ត្រូវស្លាប់​ក្នុង​ការ​ប៉ះទង្គិច​គ្នា​នានា​រវាង​កងកំលាំង សន្ដិសុខ​ចា​ម៉ា​អ៊ី​ក និង​ពួក​ក្រុម​រត់ពន្ធ​គ្រឿងញៀន​នៅ​ទីក្រុង​គិញ​ស្ដុ​ន ។ ចំណែក​ប៉ូលិសចា​ម៉ា​អ៊ី​ក​វិញ​បញ្ជាក់​ថា មនុស្ស​២១១​នាក់ ត្រូវ​ចាប់ខ្លួន ។ ការ​ប្រយុទ្ធ​គ្នា​នៅ​បន្ដ ជាពិសេស​ជុំវិញ​មន្ទីរពេទ្យ​មួយ​ជា​កន្លែង​នាំ​ជនរង​គ្រោះ​ទៅ​កាន់​ទីនោះ ។ ការ​វាយលុក​កាលពី​ថ្ងៃ​ទី​២៤ ឧសភា របស់​កងកំលាំង​សន្ដិសុខដើម្បី​ចាប់​មេ​រត់ពន្ធគ្រឿងញៀន​នៅ​កណ្ដាល​រដ្ឋធានី​បណ្ដាល​ឱ្យមនុស្ស​ស្លាប់​២៦​នាក់ និង​របួស​២៥​នាក់ ក្នុងចំណោម​ជន​ស៊ី​វិល ។ មនុស្ស​មួយ​ចំនួន​ទៀត ស្លាប់​នៅ​កន្លែង​ផ្សេង ។ ខាង​កងកំលាំង​សន្ដិសុខ​វិញ​ក្នុង​ការ​ប៉ះទង្គិច​គ្នា​ជាមួយ​ក្រុម​ជនខិលខូច​ប្រដាប់​អាវុធ​បាន​បាត់បង់​មនុស្ស​ម្នាក់ ហើយ​៧​នាក់​ទៀត​ត្រូវ​របួស ។

អំពើ​ហិង្សា​ពេល​នេះ​ហាក់ដូចជា​រាលដាលក្នុង​រដ្ឋធានី​ហួស​ពី​សង្កាត់ TIVOLI GAR-DENS ទីតាំង​របស់​មេ​រត់ពន្ធ​គ្រឿងញៀន CHRISTOPHER DUDUS COKE ដែលសហរដ្ឋអាមេរិក​ទាមទារ​ឱ្យធ្វើ​បត្យាប័ន​ពីបទ​រត់ពន្ធ​គ្រឿងញៀន ។ ប៉ូលិស​បាន​ចាប់ខ្លួន មនុស្ស​២១១​នាក់ ក្នុង​នោះ​មាន​នារី​៤​នាក់ ៕