ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកតំណាង​​រាស្ត្រ​​សៀង​ ណាំ នាំថវិកា​​​សម្តេច​តេជោឧបត្ថម្ភ​​យុទ្ធ​ជន​របួស​៥នាក់

13 ឆ្នាំ មុន

ខេត្ត​សៀមរាប ៖ យុទ្ធជនរងរបួស​ក្នុង​ព្រឹត្តិ​ការណ៍​ប៉ះ​ទង្គិច​គ្នា​ដោយ​អាវុធ​យ៉ាង​ធ្ងន់ធ្ងរ​​លើសមរភូមិប្រយុទ្ធការពារបូរណភាពទឹកដីកម្ពុជាដ៏អង់អាចកា្លហាន​នៅតាមខែ្ស​បនា្ទត់​ព្រំដែននៃ​ប្រា​សាទ​ព្រះវិហារ​កំពុង​សំរាក​ព្យា​បាលនៅក្នុងមនី្ទរពេទ្យយោធភូមិភាគទី៤ចំនួន​៥រូប ។ ក្នុង​​ចេតនា​រួម​សុខ​​រួម​ទុក្ខ​ អ្នក​ឧក​ញ៉ាសៀង ណាំ តំណាងរាស្រ្តមណ្ឌលសៀម​រាប ​និងលោកជំទាវជាភរិយា​បានអញ្ជើញ​​ទៅ​សាក​សួរ​សុខ​ទុក្ខ និងនាំយកអំណោយថវិកា​របស់

ខេត្ត​សៀមរាប ៖ យុទ្ធជនរងរបួស​ក្នុង​ព្រឹត្តិ​ការណ៍​ប៉ះ​ទង្គិច​គ្នា​ដោយ​អាវុធ​យ៉ាង​ធ្ងន់ធ្ងរ​​លើសមរភូមិប្រយុទ្ធការពារបូរណភាពទឹកដីកម្ពុជាដ៏អង់អាចកា្លហាន​នៅតាមខែ្ស​បនា្ទត់​ព្រំដែននៃ​ប្រា​សាទ​ព្រះវិហារ​ កំពុង​សំរាក​ព្យា​បាលនៅក្នុងមនី្ទរពេទ្យយោធភូមិភាគទី៤ចំនួន​៥រូប ។ ក្នុង​​ចេតនា​រួម​សុខ​​រួម​ទុក្ខ​ អ្នក​ឧក​ញ៉ាសៀង ណាំ តំណាងរាស្រ្តមណ្ឌលសៀម​រាប ​និងលោកជំទាវជាភរិយា​បានអញ្ជើញ​​ទៅ​សាក​សួរ​សុខ​ទុក្ខ និងនាំយកអំណោយថវិកា​របស់​សមេ្តច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​ទៅឧបត្ថមជូន​​យុទ្ធ​ជន​ទាំង​នោះ​កាល​ពី​ព្រឹក​ថែ្ងសៅរ៍ ទី៥ កុម្ភៈ ។

យុទ្ធជនរងរបួសទាំង៥នាក់នោះ ១-ឈោ្មះ​ឈិត សុផល ២-ឈោ្មះកែវ ភឿន ៣-ឈោ្មះ​ឈួន ភន ​អ្នក​​ទាំង៣ ស្ថិតនៅក្នុងអង្គភាពកង​ពលលេខ៧, ៤-ឈោ្មះសោង ផែ និង៥-ឈោ្មះ​ងួន​ ឃត់ អ្នក​ទាំងពីរ ស្ថិតនៅក្នុងអង្គភាពនគរ​បាល​ការ​ពារ​បេតិកភណ្ឌ​ ។ យុទ្ធ​ជន​ទាំង​នោះ​ក្នុង​មា្នក់ៗទទួលបានប្រាក់ចំនួន​៥០០​​ដុលា្លរ​អាមេ​រិក ​ដោយ​ឡែកចំពោះយុទ្ធជនឈោ្មះឈួន ភន ​ដែលរងរបួសធ្ងន់ទទួលបាន១.២៥០ដុលា្ល​រអាមេ​រិក ។ ក្នុង​ឱកាសនោះ អ្នកឧកញ៉ា
សៀង ណាំ និងលោកជំទាវជាភរិយាបាន​ចំណាយ​ថវិកា​ផា្ទល់ខ្លួនចំនួន១លាន២សែនរៀល​ឧបត្ថម្ភ​​ជូន​ដល់​ម​ន្ទីរ​ពេទ្យ​យោធ​ភូមិ​ភាគ​ទី៤ ​៕