ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំគ្រាប់​ផ្លោង82​មីល្លី​ម៉ែត្រ​យក​ស្ពាន់​លក់ឱ្យ​អេត​ចាយ​ផ្ទុះ​ស្លា.ប់ប្តី ប្រពន្ធ​កូន​ខ្ចីរួច​ជីវិត

11 ឆ្នាំ មុន

ខេត្ត​កំពង់​ស្ពឺ​​ ៖ បុរស​ម្នាក់​​​​ស្លា.ប់​​ភ្លាមៗ​​ខណៈ​​ពេល​​យក​គ្រាប់​កាំ​ភ្លើង​​ត្បាល់​​​ធុន​​៨២​មីល្លីម៉ែត្រ​​​មក​ដំ​​យក​​ស្ពាន់​​​លក់​​អេត​​ចាយ​​​នៅ​ក្នុង​ផ្ទះ​​​​របស់​ខ្លួន​​ កាល​ពី​​​វេលា​ម៉ោង​​​១០​និង​​៣០​នាទី​​​​​ថ្ងៃ​ទី​​​​​៧ ឧសភា​ ស្ថិ​ត​នៅ​​ក្នុង​ភូមិ​​​សិរី​វ័ន្ត​​​​ ឃុំ​​មហា​​​សាំង​​ ស្រុក​​​ភ្នំស្រួច​ ។

ខេត្ត​កំពង់​ស្ពឺ​​ ៖ បុរស​ម្នាក់​​​​ស្លាប់​​ភ្លាមៗ​​ខណៈ​​ពេល​​យក​គ្រាប់​កាំ​ភ្លើង​​ត្បាល់​​​ធុន​​៨២​មីល្លីម៉ែត្រ​​​មក​ដំ​​យក​​ស្ពាន់​​​លក់​​អេត​​ចាយ​​​នៅ​ក្នុង​ផ្ទះ​​​​របស់​ខ្លួន​​ កាល​ពី​​​វេលា​ម៉ោង​​​១០​និង​​៣០​នាទី​​​​​ថ្ងៃ​ទី​​​​​៧ ឧសភា​ ស្ថិ​ត​នៅ​​ក្នុង​ភូមិ​​​សិរី​វ័ន្ត​​​​ ឃុំ​​មហា​​​សាំង​​ ស្រុក​​​ភ្នំស្រួច​ ។

តាម​​​​មន្ត្រី​​ប៉ូលិស​​​​​ព្រហ្ម​ទណ្ឌ​​​ស្រុក​ភ្នំ​ស្រួច​​​​​រៀប​រាប់​ថា ​បុរ​ស​​ដែល​យក​គ្រាប់​​កាំ​​ភ្លើង​​​​​​​​​ត្បាល់​​​​​ធុន​៨២​​​មីលី្ល​មែ៉ត្រ​​​មក​ដំក្នុង​ផ្ទះ​របស់​ខ្លួន​​​​ គោល​បំ​ណង​​​យក​​ស្ពា​ន់​លក់​​ឱ្យ​​​​​អេត​ចាយ​​ ។ ជន​​រ​ង​គ្រោះ​ឈ្មោះ​ ឆាយ​​ វុត្ថា​ អាយុ​​២១​ឆ្នាំ​​ ​និង​ប្រពន្ធ​ឈ្មោះ​​អ៊ួន​ មន្ថា ​អាយុ​១៨​ឆ្នាំ​ មាន​កូន​​​ត​ូច​​​១​​ទើប​​សម្រាល​​​ថ្មី​ៗ ។ ​មន្ត្រី​ប៉ូលិស​បន្ត​ថា ​​តាម​​ការ​រៀប​រាប់​​​របស់​​ប្រពន្ធ​​​ឱ្យ​ដឹង​ថា ​​​ឈ្មោះ​​ឆាយ​ វុត្ថា​ ធ្លាប់​​​ដើរ​រើស​​​គ្រាប់​​​ធុន​​ធំៗ​​នេះ​មក​​ដំ​យក​​ស្ពាន់​​​លក់​​​ជា​ច្រើន​ដង​​​មក​ហើយ​​ ប៉ុន្តែ​​​ពុំ​មាន​​​ហេតុ​ការ​ណ៍​​នេះ​ទេ​ ។ លុះ​នៅ​វេលា​ម៉ោង​​​១០​និង​​៣០​​នាទី​ព្រឹក​​ថ្ងៃទី​៧ ​ឧសភា ​ឆាយ វុត្ថា​ អង្គុយ​ក្នុង​​ផ្ទះ​​​តៀម​​របស់​ខ្លួន​​​ដែល​ប្រក់​ស័ង្ក​សី​​ ជញ្ជាំង​​ស្បូវ​​ រួម​ទាំង​ប្រពន្ធផង​​​ដែរ​ ​កំពុង​​ដេក​បំ​បៅ​កូន​​នៅ​លើ​គ្រែ​ ​ចំណែក​​ឯ​ប្តី​​​​កំពុង​​ដំ​​គ្រាប់​នោះ​​ក៏​ស្រាប់​តែ​ផ្ទុះ​​លាន់​​​ឡើង​​កក្រើក​​ដី​​ ផ្សែង​​ហុយ​ពេញ​ផ្ទះ​ ធ្វើ​​ឱ្យ​ស្ត្រី​ជា​ប្រពន្ធ​ស្រឡាំង​កាំង​​​ភាំង​ស្មារតី​​​​​ ។ បន្តិច​​​ក្រោយ​មក​​​ នាង​បាន​​ងើប​ពី​​គ្រែ​​​ក៏ឃើញ​ប្តី​​ដួល​​​​ដេក​ស្លាប់​ក្នុង​​ថ្លុក​ឈាម​​​​​​ក៏​​ស្រែក​ឆោ​ឡោ​​​​ឡើង​ ផ្អើល​អ្ន​​ក​ភូមិ​​រត​់​មក​មើល​​​ឃើញ​សភាព​បែប​នេះ​ក៏​រាយ​ការណ៍​​​​ប្រាប់​ប្រធាន​​ភូមិ​​​ និង​សមត្ថ​កិច្ច​​ភ្លាមៗ​ ។

​ក្រោ​យ​ពេល​កើត​​ហេតុ​​ ​​ប៉ូលិស​​​​ព្រហ្មទណ្ឌ​​​​ស្រុក​​​ និង​​កម្លាំង​​​​ស៊ី​ម៉ាក់​ទៅ​​​ពិនិ​ត្យ​​​​​ និង​បាន​ឱ្យ​ដឹង​ថា ​​គ្រាប់​ដែល​ជន​​រ​ង​​គ្រោះ​បម្រុង​​ដំយក​ស្ពា​ន់​នោះ​​មាន​​ចំនួន​​៥​​គ្រាប់​ទៀត​​​ ដែលជា​គ្រាប់​​​កាំ​ភ្លើង​​​​ត្បាល់​​​ធុន​​​៦០​មីលី្ល​ម៉ែត្រ​​ និង​គ្រាប់​ដែល​ផ្ទុះ​ហើយ​នោះ​​​ត្រូវ​បាន​ក្រុម​​​​សីុ​ម៉ាក់​​​ឱ្យ​​​ដឹ​ង​ថា ​ជា​គ្រាប់​​​​​​​កាំ​ភ្លើង​​ត្បាល់​​​​​ធុន​​៨២​​មីល្លី​ម៉ែត្រ​​​ ។ ​គ្រាប់​​​​​៥គ្រាប់​​ដែល​​សេស​សល់​នៅ​កន្លែង​កើត​ហេតុ​ ត្រូវ​​​កម្លាំង​ស៊ីម៉ាក់​​​​យក​ទៅ​បំ​ផ្លាញ​​ចោល ។ ​ជន​រ​ង​គ្រោះ​​​​​​​​​​​​​​​បាន​ស្លាប់​​​ដោយ​ពុំ​​​បាន​ផ្តាំ​ផ្ញើ​​​​​​​​​​​​​​​​​​​​ប្រពន្ធ​​​សូម្បី​​​មួយ​ម៉ាត់​​​ណា​ឡើយ ៕