ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធ​នា​ការ​អភិរក្ស​​បរិស្ថាន​ទន្លេ​និងជីវិត​«ទន្លេ​យើង​ជីវិត​យើង»

13 ឆ្នាំ មុន

ខេត្ត​ស្វាយ​រៀង ៖ នៅ​សាលា​បឋម​សិក្សា​​​កូវ សាមុត កំពង់ចក ឃុំ​កំពង់​ចក ស្រុក​រំដួល អង្គ​ការ​​សន្តិ​សេនា​បានរៀប​ចំ​ធ្វើ​យុទ្ធ​នាការ​លើក​កំពស់​បរិស្ថាន​ទន្លេ និង​ជីវិត​ប្រជាជន​នៅក្នុង​តំបន់​អាស៊ី​​អាគ្នេហ៍​តាម​រយៈ​​ការ​លើក​កំពស់​សិទ្ធិ​កុមារ​​ផ្នែក​បរិស្ថាន «ទន្លេ​យើង​ជីវិត​យើង» ​។ ពិធីនោះ​មានការចូល​រួម​ពីលោករស់ សំអន នាយក​រង​​អង្គ​ការ​សន្តិ​សេនា ​លោកគឹម សៃ ក្រុម​ប្រឹក្សា​ស្រុក​រំដួល​ លោក លោក​ស្រី តំណាង​​មន្ទីរ​ពាក់ព័ន្ធ​ លោក​គ្រូ អ្នកគ្រូ​ ក្រុម​ប្រឹក្សា​ឃុំ

ខេត្ត​ស្វាយ​រៀង ៖ នៅ​សាលា​បឋម​សិក្សា​​​កូវ សាមុត កំពង់ចក ឃុំ​កំពង់​ចក ស្រុក​រំដួល អង្គ​ការ​​សន្តិ​សេនា​បានរៀប​ចំ​ធ្វើ​យុទ្ធ​នាការ​លើក​កំពស់​បរិស្ថាន​ទន្លេ និង​ជីវិត​ប្រជាជន​នៅក្នុង​តំបន់​អាស៊ី​​អាគ្នេហ៍​តាម​រយៈ​​ការ​លើក​កំពស់​សិទ្ធិ​កុមារ​​ផ្នែក​បរិស្ថាន «ទន្លេ​យើង​ជីវិត​យើង» ​។ ពិធីនោះ​មានការចូល​រួម​ពីលោករស់ សំអន នាយក​រង​​អង្គ​ការ​សន្តិ​សេនា ​លោកគឹម សៃ ក្រុម​ប្រឹក្សា​ស្រុក​រំដួល​ លោក លោក​ស្រី តំណាង​​មន្ទីរ​ពាក់ព័ន្ធ​ លោក​គ្រូ អ្នកគ្រូ​ ក្រុម​ប្រឹក្សា​ឃុំ និងសិស្សា​នុសិស្សសរុប​៣៩៥​នាក់ ។

លោក​រស់​ សំអន នាយក​រង​អង្គ​ការ​សន្តិ​​សេនា​​​​ថ្លែងថា​ ការប្រារព្ធ​យុទ្ធ​ការ​នេះ​មានការ​ឧបត្ថម្ភ​​ពីម្ចាស់មូលនិធិ​ TDH Germany ។ អង្គ​ការ​សន្តិ​សេនា​​បាន​ធ្វើ​ប្រតិបត្តិ​ការ​នៅ​ក្នុង​ខេត្ត​ស្វាយ​រៀង និង​ខេត្ត​​ក្រចេះដែ​ល​​មាន​កម្ម​វិធី​៤​គឺ ការ​គ្រប់គ្រ​ង​ធន​ធាន​ធម្ម​ជាតិ និងជីវៈ​ចំរុះ ​អប់រំ​ក្រៅ​ប្រព័ន្ធ ​និងគំរោង​​ធានា​​សន្តិសុខ​ស្បៀង​ដល់​គ្រួសារ​ក្រីក្រ​នៅតំបន់​ដាច់​ស្រយាល ។ អង្គ​ការ​សន្តិសេនា​ជា​សមា​ជិក​អចិន្ត្រៃយ៍​​ក្រុម​ការ​ងារ​ ដើម្បី​ជីវៈ​ចំរុះ​​ប្រចាំ​អាស៊ី​អាគ្នេយ៍​​​ដែលមាន​ប្រទេស​ចំនួន​៧​ជាសមា​ជិក​គឺ​​កម្ពុជា​ ឡាវ វៀត​ណាម ភូមា ថៃ ឥណ្ឌូណេ​ស៊ី ​និង​ប្រទេស​ហ្វុី​លីពីន ​កំពុង​ធ្វើ​ប្រតិបត្តិ​ការ​គំរោង​យុទ្ធ​នា​ការ​ស្តី​ពី​ទន្លេយើង ជីវិតយើង ​ដែល​មាន​​ទិស​ដៅ​​​បង្កើន​ប្រសិទ្ធភាព​នៃការ​អភិរក្សជីវៈ​ចំរុះ​​ដែល​ជា​​ធន​ធាន​ធម្ម​ជាតិ​រក្សា​បាននូវបរិស្ថាន ​ស្អាត​ដែល​បាន​​ផ្តល់​ និង​ទ្រទ្រង់​ តម្រូវការ​ចាំ​បាច់​​ដ៏​លើស​លប់សម្រាប់​ជីវភាព​​​រស់​នៅ​របស់​ប្រជា​ជន​ទូទៅ ។

​លោក​បន្ត​ទៀត​ថា ​ក្រុម​ការ​ងារ​បានតស៊ូ​​​ប្រឆាំង​នឹង​ការ​សាង​សង់​វារីអគ្គិសនី​ធំៗ​ ការ​ធ្វើ​អាជីវកម្ម​​​រ៉ែទ្រង់ទ្រាយ​​ធំ និង​ការ​អភិរក្ស​​ផ្សេងៗ​ទៀត​​ដែល​នាំឱ្យ​មានការ​បំផ្លិចបំផ្លាញដល់​ទន្លេ ។ ទន្លេ​គឺជា​សរ​សៃ​ឈាម​របស់​សហគមន៍​​យើង​ ហើយ​យើង​​ទាំង​អស់គ្នា​​ត្រូវ​​​តែ​រួម​គ្នា​ការ​ពារ​​អភិរក្ស​ទន្លេ​ទុក​សម្រាប់​កូន​ចៅ​​​ជំនាន់​ក្រោយ ។ ការ​អភិវឌ្ឍ​​ក៏គួរ​តែ​គោរព​​ទៅ​លើ​បរិស្ថាន​ធម្ម​ជាតិដូច​ដែល​មាន​ចែង​នៅក្នុង​អនុសញ្ញា​ស្តី​ពី​សិទ្ធិ​កុមារ​ផ្តោត​លើ​​«​សិទ្ធិ​កុមារ​ផ្នែក​បរិស្ថាន» ​ដើម្បី​ធានា​ថា កុមារមានសិទ្ធិ​រស់​នៅ​ក្នុងបរិស្ថាន​​ស្អាត និង​មាន​សុវត្ថិ​ភាព ហើយ​លូត​លាស់​ប្រកបដោយ​សុខ​ភាព និងការ​អភិ​វឌ្ឍបញ្ញា​ស្មារតីល្អ ។

ទន្លេ​​យើង​​ជីវិ​ត​យើង​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​​​ជា​មួយ​សហ​គមន៍​ទាំងឡាយ​ណា​ដែល​ទទួល​រង​ផល​ប៉ះ ពាល់​ដោយ​សារ​ការ​បំពុល​បរិស្ថាន​ទន្លេ ​ព្រម​ទាំង​ជំរុញ​​ឱ្យ​ចូល​រួម​យ៉ាង​សកម្ម​​ពីកុមារ និង​យុវ​ជន​នៅ​ក្នុង​ការ​ថែរក្សា​​បរិស្ថាន​ទន្លេ ។ បណ្តាញ​ទាំង​អស់​បានបង្ហាញ​នូវ​កង្វល់​របស់​ខ្លួន​លើ​ការ​បំពុល​បរិស្ថាន​ទន្លេដែលបាន​ជះ​ឥទ្ធិពល​ដល់សហ​គមន៍​​ និង​កុមារ​​ដែល​រស់នៅ​ក្បែរទន្លេ ។ ជាពិសេស​​ខេត្ត​ស្វាយ​រៀង​​មានទន្លេ​វ៉ៃ​កូ ត្រូវ​អភិរក្ស​ដែល​ត្រូវ​កសាង​សមត្ថ​ភាព​ព្រះ​សង្ឃ ប្រជាពល​រដ្ឋ​ សិស្សា​នុសិស្ស​​​ អាជ្ញា​ធរ អ្នក​ពាក់ព័ន្ធ​ទាំង​អស់ឱ្យ​មានសមត្ថភាព​គ្រប់គ្រង​ធនធាន​ធម្ម​ជាតិ​ និងជី​វៈ​ចំរុះ​​ឱ្យ​មាន​ប្រសិទ្ធភាព ទទួល​​បាននូវ​សុវត្ថិ​ភាព​បរិស្ថាន​​ស្អាត ប្រកប​ដោយ​ប្រ​សិទ្ធ​​ភាព​ខ្ពស់ ។

កុមារី​ជា​តំណាង​សិស្ស​​សាលាបឋម​សិក្សាកូវ សា​មុត ​​កំពង់​ចក បាន​ថ្លែង​ អំណរគុណ​ដល់​អាជ្ញា​​ធរ​ អង្គ​ការ​សន្តិ​សេនា​ ព្រម​ទាំងមន្ត្រី​ពាក់​ព័ន្ធ​ទាំង​អស់​ ជាពិសេស ​ម្ចាស់​មូលនិធិ TDH Germany ​​ដែល​​បង្កើត​ឱ្យ​មាន​​យុទ្ធ​នាការ​នេះ​ឡើង​ដើម្បី​ផ្សព្វ​ផ្សាយ​​ និង​ធានា​​ឱ្យ​កុមារ​បាន​ទទួល​សិទ្ធិ​ក្នុងការ​ទទួល​​បាន​បរិ​​ស្ថាន​ស្អាត និងប្រកប​ដោយសុវត្ថិភាព ។

លោក​គឹម សៃ ​ក្រុមប្រឹក្សា​ស្រុក​រំដួល​បានអាន​សុន្ទរកថា​​នាឱកាស​នោះ​ថា ​យុទ្ធ​នា​ការ​​ទន្លេ​យើ​ង​ជីវិត​យើង​​ពិត​ជា​មានសារ​សំខាន់​បំផុត​ក្នុងការ​ដាស់ស្មារតី​​​យើង​ទាំង​អស់គ្នា​ឱ្យ​ខិតខំយ​ក​ចិត្ត​ទុក​ដាក់​បន្ថែមទៀត​​​លើ​ការ​ថែ​រក្សា​ទឹក ជីវៈ ចំរុះ​ បរិស្ថាន​ និងការ​គ្រប់គ្រង​​ធនធាន​ធម្ម​ជាតិ សំរាប់​កូនចៅ​​របស់យើង​ជំនាន់ក្រោយ ។ ​មាន​ទឹក និង​បរិស្ថាន​ធនធាន​​ធម្ម​ជាតិសំបូរ​បែប​​​ប្រទេស​ជាតិរុង​រឿង ​ហើយ​នេះគឺ​ជា​កាតព្វ​កិច្ច​​​របស់មនុស្សគ្រប់ៗ​រូប ។ ហេតុនេះ​ហើយ​ទើប​រាជ​រដ្ឋាភិបាល​យកចិត្ត​ទុកដាក់​លើ​ការ​ថែ​រក្សា​​ទឹក ​ជីវៈចំរុះ បរិស្ថាន និងការ​គ្រប់​គ្រង​ធនធាន​ធម្ម​ជាតិឱ្យ​មានប្រសិទ្ធ​ភាព ដើម្បី​​ធានា​សុខុ​មាល​ភាព​​​ សុវត្ថិ​ភាព ទឹកស្អាត​ ជូនប្រជាពលរដ្ឋ ។

លោក​បន្ត​ទៀត​ថា នៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​​​កុមារ​ជាង​៤​លាន​​នាក់ស្លាប់​ក្នុងមួយឆ្នាំៗ​ដោយ​សារជម្ងឺ​​ដែលបង្ក​ដោយ​បរិស្ថាន​​ មុន​ពួក​គេ​មាន​អាយុ​៥ឆ្នាំ ។ កុមារ​ប្រមាណ​ជា​១,៥​លាន​នាក់​ស្លាប់​​​ដោយសារ​ទឹក​មិនស្អាត «​ជា​ពិសេស​ជម្ងឺ​រាក​រូស» និងកុមារ​​ចំនួន​១,៥​លាន​នាក់ស្លាប់​បណ្តាល​មក​ពីការ​បំពុល​ដែល​មាន​នៅក្នុង​ខ្យល់។

ការ​បាត់បង់​គុណភាព​បរិស្ថាន​ទឹក ​ជាតិ​ពុល​នៅក្នុង​បរិយាកាស​ និងការ​បាត់​បង់​ជីវៈចំរុះនឹង​នាំឱ្យ​​មា​ន​មហន្តរាយ​​ មាន​​ហានី​ភ័យ​យ៉ាង​ធ្ងន់ធ្ងរ​​លើការ​រីកធំ​​ធាត់​របស់​កុមារទន្លេ​វ៉ៃ​កូ ត្រូវ​អភិរក្ស​ដែល​ត្រូវ​កសាង​សមត្ថ​ភាព​ព្រះ​សង្ឃ ប្រជាពល​រដ្ឋ​ សិស្សា​នុសិស្ស​​​ អាជ្ញា​ធរ អ្នក​ពាក់ព័ន្ធ​ទាំង​អស់ឱ្យ​មានសមត្ថភាព​គ្រប់គ្រង​ធនធាន​ធម្ម​ជាតិ​ និងជី​វៈ​ចំរុះ​​ឱ្យ​មាន​ប្រសិទ្ធភាព ទទួល​​បាននូវ​សុវត្ថិ​ភាព​បរិស្ថាន​​ស្អាត ប្រកប​ដោយ​ប្រ​សិទ្ធ​​ភាព​ខ្ពស់ ។
កុមារី​ជា​តំណាង​សិស្ស​​សាលាបឋម​សិក្សាកូវ សា​មុត ​​កំពង់​ចក បាន​ថ្លែង​ អំណរគុណ​ដល់​អាជ្ញា​​ធរ​ អង្គ​ការ​សន្តិ​សេនា​ ព្រម​ទាំងមន្ត្រី​ពាក់​ព័ន្ធ​ទាំង​អស់​ ជាពិសេស ​ម្ចាស់​មូលនិធិ TDH Germany ​​ដែល​​បង្កើត​ឱ្យ​មាន​​យុទ្ធ​នាការ​នេះ​ឡើង​ដើម្បី​ផ្សព្វ​ផ្សាយ​​ និង​ធានា​​ឱ្យ​កុមារ​បាន​ទទួល​សិទ្ធិ​ក្នុងការ​ទទួល​​បាន​បរិ​​ស្ថាន​ស្អាត និងប្រកប​ដោយសុវត្ថិភាព ។

លោក​គឹម សៃ ​ក្រុមប្រឹក្សា​ស្រុក​រំដួល​បានអាន​សុន្ទរកថា​​នាឱកាស​នោះ​ថា ​យុទ្ធ​នា​ការ​​ទន្លេ​យើ​ង​ជីវិត​យើង​​ពិត​ជា​មានសារ​សំខាន់​បំផុត​ក្នុងការ​ដាស់ស្មារតី​​​យើង​ទាំង​អស់គ្នា​ឱ្យ​ខិតខំយ​ក​ចិត្ត​ទុក​ដាក់​បន្ថែមទៀត​​​លើ​ការ​ថែ​រក្សា​ទឹក ជីវៈ ចំរុះ​ បរិស្ថាន​ និងការ​គ្រប់គ្រង​​ធនធាន​ធម្ម​ជាតិ សំរាប់​កូនចៅ​​របស់យើង​ជំនាន់ក្រោយ ។ ​មាន​ទឹក និង​បរិស្ថាន​ធនធាន​​ធម្ម​ជាតិសំបូរ​បែប​​​ប្រទេស​ជាតិរុង​រឿង ​ហើយ​នេះគឺ​ជា​កាតព្វ​កិច្ច​​​របស់មនុស្សគ្រប់ៗ​រូប ។ ហេតុនេះ​ហើយ​ទើប​រាជ​រដ្ឋាភិបាល​យកចិត្ត​ទុកដាក់​លើ​ការ​ថែ​រក្សា​​ទឹក ​ជីវៈចំរុះ បរិស្ថាន និងការ​គ្រប់​គ្រង​ធនធាន​ធម្ម​ជាតិឱ្យ​មានប្រសិទ្ធ​ភាព ដើម្បី​​ធានា​សុខុ​មាល​ភាព​​​ សុវត្ថិ​ភាព ទឹកស្អាត​ ជូនប្រជាពលរដ្ឋ ។

លោក​បន្ត​ទៀត​ថា នៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​​​កុមារ​ជាង​៤​លាន​​នាក់ស្លាប់​ក្នុងមួយឆ្នាំៗ​ដោយ​សារជម្ងឺ​​ដែលបង្ក​ដោយ​បរិស្ថាន​​ មុន​ពួក​គេ​មាន​អាយុ​៥ឆ្នាំ ។ កុមារ​ប្រមាណ​ជា​១,៥​លាន​នាក់​ស្លាប់​​​ដោយសារ​ទឹក​មិនស្អាត «​ជា​ពិសេស​ជម្ងឺ​រាក​រូស» និងកុមារ​​ចំនួន​១,៥​លាន​នាក់ស្លាប់​បណ្តាល​មក​ពីការ​បំពុល​ដែល​មាន​នៅក្នុង​ខ្យល់។ ការ​បាត់បង់​គុណភាព​បរិស្ថាន​ទឹក​ជាតិ​ពុល​នៅក្នុង​បរិយាកាស​ និងការ​បាត់​បង់​ជីវៈចំរុះនឹង​នាំឱ្យ​​មា​ន​មហន្តរាយ​​ មាន​​ហានី​ភ័យ​យ៉ាង​ធ្ងន់ធ្ងរ​​លើការ​រីកធំ​​ធាត់​របស់​កុមារ ៕