ប្រភពយោធាបារាំងបានបដិសេធរបាយការណ៍នានាដែលថា យន្តហោះចម្បាំងមួយគ្រឿងក្នុងចំណោមយន្តហោះចម្បាំងរបស់បារាំងដែលធ្វើប្រតិបត្តិការសឹកនៅប្រទេសលីប៊ី ត្រូវបានបាញ់ធ្លាក់ ។
លោក Thierry Burkard អ្នកនាំពាក្យសេនាធិការបារាំង ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មាន AFP ថា យើងសូមបដិសេធថា ពុំមានយន្តហោះណាមួយរបស់បារាំងត្រូវបានបាញ់ធ្លាក់នោះទេ ។
មុននេះ របាយការណ៍ព័ត៌មានរបស់ប្រទេសលីប៊ីថា យន្តហោះចម្បាំងបារាំងមួយគ្រឿងត្រូវបានបាញ់ធ្លាក់ដោយកងទ័ពលីប៊ី នៅតំបន់ក្នុងទីក្រុងទ្រីប៉ូលី ។
តាមប្រភពព័ត៌មានថា ក្នុងប្រតិបត្តិការសឹកប្រឆាំងមេដឹកនាំផ្តាច់ការលីប៊ី លោកមូអាម៉ា កាដាហ្វី នោះ យន្តហោះចម្បាំងរបស់បារាំងមានចំនួន២០គ្រឿង ៕
ចែករំលែកព័តមាននេះ