ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​អាវ​ក្រហម​ច្នៃ​គ្រាប់បែក​ដប ត្រៀមប្រយុទ្ធ​ជាមួយ​ទាហាន និង​គំរាមដុត​ស្ថានីយ​មេត្រូ

13 ឆ្នាំ មុន

ក្រុម​បាតុករ​អាវ​ក្រហម​បាន​ប្រមូលផ្ដុំ​គ្នាបិទផ្លូវ​ឡើង​ទៅ​លើ​ផ្លូវ​លឿន​ ព្រះ​រាម​៤ រួមទាំង​ច្នៃ​គ្រាប់បែក​ដប​ទុក​ធ្វើ​ជា​អាវុធ ខណៈពេល​ក្រុម​បាតុករ​អាវ​ក្រហម​នៅ​តំបន់ “​បនកៃ​” ឬ​ខ្ល​ង​តើយ មិន​ភ័យ​ខ្លាច​នឹង​អង្គភាពដោះស្រាយ​បញ្ហា​សន្ដិសុខ​គ្រាអាសន្ន​ធ្វើការរំលាយ ដោយ​គំរាម​ដុត​ស្ថានីយ​រថភ្លើងក្រោម​ដី (​មេត្រូ​) ។

ក្រុម​បាតុករ​អាវ​ក្រហម​បាន​ប្រមូលផ្ដុំ​គ្នាបិទផ្លូវ​ឡើង​ទៅ​លើ​ផ្លូវ​លឿន​ព្រះ​រាម​៤ រួមទាំង​ច្នៃ​គ្រាប់បែក​ដប​ទុក​ធ្វើ​ជា​អាវុធ ខណៈពេល​ក្រុម​បាតុករ​អាវ​ក្រហម​នៅ​តំបន់ “​បនកៃ​” ឬ​ខ្ល​ង​តើយ មិន​ភ័យ​ខ្លាច​នឹង​អង្គភាពដោះស្រាយ​បញ្ហា​សន្ដិសុខ​គ្រាអាសន្ន​ធ្វើការរំលាយ ដោយ​គំរាម​ដុត​ស្ថានីយ​រថភ្លើងក្រោម​ដី (​មេត្រូ​) ។

កាលពី​ល្ងាច​ថ្ងៃ​ទី​១៧ ឧសភា បាតុករអាវ​ក្រហម​នៅ​បរិវេណ​ក្រោម​ផ្លូវ​ព្រះ​រាម​៤ បាន​ប្រមូលផ្ដុំ​គ្នា​ធ្វើ​គ្រាប់បែក​ច្នៃ​ដោយ​ប្រើដប ទុក​ប្រើ​ជា​អាវុធ​តស៊ូ​ជាមួយ​ទាហាន និងបង្កចលាចល រួម​ទាំង​ដុត​កង់​រថយន្ដ​សំរាប់រារាំង​ផ្លូវ​ផង​ដែរ ។ គួរ​បញ្ជាក់​ថា ក្រុម​អាវ​ក្រហម​ដែល​បោះទីតាំង​នៅ​បរិវេណ “​បន​កៃ​” ឬ​បរិវេណ​ខ្ល​ងតើយ គ្មាន​ការ​ភ័យ​ខ្លាច​លើ​ការ​ប្រកាស​ឱ្យឈប់​ធ្វើ​បាតុកម្ម​ទេ ប៉ុន្ដែ​ពួក​គេ​ក៏​គំរាម​ថា នឹង​ដុត​ស្ថានីយ​រថភ្លើង​ក្រោម​ដី​ខ្ល​ង​តើយ​ ប្រសិនបើ​ទាហាន​ចូល​ទៅ​រំលាយ​ក្រុម​បាតុករនៅ​បរិវេណ​រាជ​ប្រា​ស៊ុ​ង ៕