ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ពង្រឹង​វិធានការ​សន្ដិសុខ​សំរាប់​ការ​ប្រឡង​ចូល​សាកលវិទ្យាល័យ

13 ឆ្នាំ មុន

ដោយសារ​មានការ​វាយប្រហារ​ថ្មី​ៗ​ទាំងឡាយ​ប្រឆាំង​បណ្ដា​សាលារៀនប្រទេស​ចិន បាន​សំរេច​ពង្រឹង​វិធានការ​សន្ដិសុខ​នៅ​ជុំវិញកន្លែង​ប្រឡង​ប្រចាំឆ្នាំ​ចូល ​រៀន​សាកល​វិទ្យាល័យ​ចាប់ពី​ថ្ងៃ​ទី​៧ មិថុនា ទៅ ។
លោក​លីវ ជុន​យី នាយករង​នៃ​ម​ជ្ឈមណ្ឌល​ប្រឡង​របស់​ក្រសួង​អប់រំ​ចិន​ថ្លែង កាលពី​ថ្ងៃ​ទី​៦ មិថុនា ថា អាជ្ញា​ធរមាន​សមត្ថកិច្ច​ទាំងមូល​ត្រៀម​សំរាប់​ករណី​បន្ទាន់​ទាំងឡាយ​។ នៅ​ទីក្រុង​ប៉េ​កាំ​ង ប៉ូលិស និង​កង ឆ្នាំ​សន្ដិសុខ​ត្រូវ​បាន​កេណ្ឌ​ប្រមូល​ដើម្បី​ធានាសន្ដិសុខ​ទីតាំង​ប្រឡង​ ទាំងឡាយ ។ ក្នុង​ខេត្ដហ៊ឺ​ណា​ន់ (​ភាគ

ដោយសារ​មានការ​វាយប្រហារ​ថ្មី​ៗ​ទាំងឡាយ​ប្រឆាំង​បណ្ដា​សាលារៀនប្រទេស​ចិន បាន​សំរេច​ពង្រឹង​វិធានការ​សន្ដិសុខ​នៅ​ជុំវិញកន្លែង​ប្រឡង​ប្រចាំឆ្នាំ​ចូល​រៀន​សាកល​វិទ្យាល័យ​ចាប់ពី​ថ្ងៃ​ទី​៧ មិថុនា ទៅ ។
លោក​លីវ ជុន​យី នាយករង​នៃ​ម​ជ្ឈមណ្ឌល​ប្រឡង​របស់​ក្រសួង​អប់រំ​ចិន​ថ្លែង កាលពី​ថ្ងៃ​ទី​៦ មិថុនា ថា អាជ្ញា​ធរមាន​សមត្ថកិច្ច​ទាំងមូល​ត្រៀម​សំរាប់​ករណី​បន្ទាន់​ទាំងឡាយ​។ នៅ​ទីក្រុង​ប៉េ​កាំ​ង ប៉ូលិស និង​កង ឆ្នាំ​សន្ដិសុខ​ត្រូវ​បាន​កេណ្ឌ​ប្រមូល​ដើម្បី​ធានាសន្ដិសុខ​ទីតាំង​ប្រឡង​ទាំងឡាយ ។ ក្នុង​ខេត្ដហ៊ឺ​ណា​ន់ (​ភាគ​កណ្ដាល​) និង​ខេត្ដ​អាន​ហ្វី (​ភាគ​ខាងកើត​) ក្រុម​អន្ដរាគមន៍​បន្ទាន់​ត្រូវបាន​បង្កើត​ឡើង​សំរាប់​ទប់ទល់​ករណី​ដែលអាច​កើត​មាន​ឡើង ។ ដោយ​ជួប​ប្រទះ​ការ​វាយប្រហារ​ជា​ញឹកញាប់​នា​ពេល​ថ្មី​ៗ​នេះ​លើ​ពួក​សិស្សសាលា តំបន់​ស្វយ័ត ហ្ស៊ូ​អាង ខេត្ដ​ហ្គា​ង​ស៊ី បាន​ស្នើដល់​បណ្ដា​គ្រូបង្រៀន​ឱ្យ​អម​ការពារ​បណ្ដាសិស្ស​រហូត​ដល់​កន្លែង​ប្រឡង ។ លោក​លី ជុន​យី គូសបញ្ជាក់​ថា ការប្រឡង​ចូល​រៀន​សាកលវិទ្យាល័យ​សំខាន់ខ្លាំង​ណាស់​ដែល​គ្រប់​រដ្ឋអំណាច​ដែល​ពាក់ព័ន្ធត្រូវ​ប្រមូល​ការ​ខិតខំ​ប្រឹងប្រែង​របស់​ពួក​គេ​។ សរុប​សិស្ស​ចំនួន​៩,៥៧​លាន​នាក់​មានឈ្មោះប្រឡង​ចូល​រៀន​សាកលវិទ្យាល័យ​នា​ឆ្នាំ​នេះ ហើយ​អត្រា​អ្នក​ជាប់​ត្រូវ​មាន​៦៨% ៕