ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ​មន្ត្រី​​​សាលា​​ខេត្ត​ពី​ខ្នង​ជាប់​គ្នា​​ភ្លើងឆេះ​ផ្អើល​ទាំង​យប់​

11 ឆ្នាំ មុន

ខេត្ត​រតន​គិរី​ ៖ ​​មន្ត្រី​សាលា​ខេត្ត​ម្នាក់​ ២​ខ្នង​ជាប់​គ្នា​ត្រូវ​អគ្គិ​ភ័យ​ឆាប​ឆេះ​ជះ​អណ្តាត​ភ្លើង​សន្ធោ​សន្ធៅ​បង្កឱ្យ​​មាន​ការ​រន្ធត់​ និង​ភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង​ជាង​១១​យប់​ថ្ងៃទី​២៩ មេសា ២០១២ ​​ស្ថិត​​ក្នុង​សង្កាត់​ឡាបាន​សៀក​ ក្រុង​បាន​លុង ទល់​មុខ​បន្ទាយ​​ប៉េអឹម​ខេត្ត គឺ​ឆេះ​រហូត​សល់​តែ​ផេះ​ផង់​។

​តាម​ប្រភពព័ត៌​មាន​ពី​ម្ចាស់​​ផ្ទះ​​​ឈ្មោះ​​ឃេន ភោស៊ី ​ភេទប្រុស អាយុ​​​ជាង​៥០​ឆ្នាំ​បាន​ឱ្យ​​ដឹង​ថា ​គាត់​ធ្វើ​ការ​ជា​មន្ត្រី​​សាលា​ខេត្ត ​នៅ​ផ្នែក​​អន្តរ​វិស្ស័យ ហើយ​ផ្ទះ​ដែល​ភ្លើងឆេះ​​នេះ​​​ជា​ផ្ទះ​ធំ​មាន​ទំហំ​១២​​ម៉ែត្រ​បួន​ជ្រុង ផ្ទះ​តូច​មានទំហំ​៦​​ម៉ែត្រ​គុណ​៨​ម៉ែត្រ ផ្ទះ​​ពីរ​ជាប់​គ្នា​​​បាន​ត្រូវ​ភ្លើង​ឆេះ​ផ្ទះតូច​​មុន ខណៈ​​រូប​គាត់ និង​ក្រុម​គ្រួសារ​ទទួល​ទាន​ដំណេក​លង់​លក់​យ៉ាង​ស្រួល​ ។ ​​ផ្ទះគាត់​ទាំងពីរ​​ខ្នងរស់​នៅ​៥​​គ្រួសារ កូន​ៗ​រៀប​ការ​ហើយ​៤​នាក់ រស់​នៅ​ជា​មួយ​គាត់​ទាំង​អស់ ដោយ​ឡែក​​មនុស្ស​ដេក​ក្នុង​ផ្ទះ​គ្មាន​​​​​នរណា​ម្នាក់​​បាន​រង​​គ្រោះ​ដោយ​សារ​ភ្លើងឆេះ​​ផ្ទះ​​នេះ​​ទេ គ្រាន់​តែ​​របស់​របរ​ប្រើ​ប្រាស់​ក្នុង​ផ្ទះភ្លើង​ឆេះ​អស់​ខ្ទេច​ខ្ទី​អស់​គ្មាន​សល់ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕