ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្មេង​ស្រី​២​នាក់​រង​របួស ព្រោះ​​ជិះ​ម៉ូតូ​​កៀរ​គ្នា​នៅពេល​យប់​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្មេង​ស្រី​២​នាក់​បាន​រង​របួស​​ជើង​ដូច​គ្នា ប៉ុន្ដែរ​បួ​ស​ស្រា​លនោះទេ ដោយ​សារ​តែ​ជិះ​ម៉ូតូ​ប៉ះ​ដៃចង្កូត​​គ្នា បណ្ដាល​ឱ្យ​ដួល​​ប្រាវ​ទៅ​នឹង​ទ្រូងផ្លូវកាលពីវេលាម៉ោង​១​និង​១០​នាទី​រំលងអធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០ មេសា ២០១២ ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនីរ៉េត ក្នុង​សង្កាត់​ផ្សារ​ដើម​គ

រាជធានីភ្នំពេញ ៖ ក្មេង​ស្រី​២​នាក់​បាន​រង​របួស​​ជើង​ដូច​គ្នា ប៉ុន្ដែរ​បួ​ស​ស្រា​លនោះទេ ដោយ​សារ​តែ​ជិះ​ម៉ូតូ​ប៉ះ​ដៃចង្កូត​​គ្នា បណ្ដាល​ឱ្យ​ដួល​​ប្រាវ​ទៅ​នឹង​ទ្រូងផ្លូវកាលពីវេលាម៉ោង​១​និង​១០​នាទី​រំលងអធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០ មេសា ២០១២ ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនីរ៉េត ក្នុង​សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក​។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា ​មុន​ពេល​កើត​ហេតុក្មេង​ស្រី​រង​គ្រោះ​ទាំង​២​នាក់​បាន​ជិះ​ម៉ូតូគុប​ជ្រុង ពណ៌​ទឹកដោះគោ តាម​​បណ្ដោយ​ផ្លូវ​​ព្រះ​មុនី​រ៉េ​ត ពី​កើត​ទៅ​លិច ។ លុះ​​មក​ដល់​មុខ​ម​ន្ទីរសុខាភិបាល​រាជធានី​ភ្នំពេញ ក៏​ប៉ះ​ដៃ​ច​ង្កូត​ជាមួយ​នឹង​ម៉ូតូ​សង់​កូរ៉េ​បើកបរ​ដោយ​បុរស​ម្នាក់ ​បណ្ដាល​ឱ្យ​ដួលប្រាវ​ទៅ​នឹង​ផ្លូវ​​រង​របួស​ជើង​ដូច​គ្នា​។ ចំណែក​ម៉ូតូ​​សង់​កូរ៉េ​មិន​បណ្តាល​ឱ្យ​ដួល​នោះ​ទេ ហើយ​បើក​ទៅ​មុខ​បាត់​មិន​ឈប់​នៅ​មើល​ក្មេង​ស្រី​រង​គ្រោះ​ឡើយ​៕