ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​កូរ៉េ​​ស្រវឹង​បើក​ទៅ​បុក​គូទ​រថយន្ត​​​ហាយ​ឡែន​ឌ័រ​ពីក្រោយ​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​រថយន្ត​កូរ៉េ​​ចំណុះ​មួយ​តោន​មិន​ដឹង​ជា​រវល់​ងាក​ទៅណា​បើក​ទៅ​បុក​គូទ​រថយន្ត​ហាយឡែន​ឌ័រ កាលពីវេលា​ម៉ោង​១​និង​៣០​នាទី​​រសៀល​ថ្ងៃទី​២៩​ មេសា ២០១២ ​លើ​វិថី​​ព្រះ​មុនី​វង្ស ​ជិត​ចំណត​រថយន្ត​មជ្ឈ​មណ្ឌល​រ៉ក ស្ថិតក​្នុង​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការ​មន ។

ប្រភពព័ត៌​មាន​​បាន​ឱ្យ​​ដឹង​ថា ​រថយន្ត​ហាយ​ឡែនឌ័រ ពណ៌​ស្ករ ជិះ​គ្នា​​៤​ទៅ​៥​នាក់ ​មាន​​ស្រី​មាន​ប្រុស​ជា​ក្រុម​គ្រួសារ​បើក​​តាម​​វិថី​ព្រះ​មុនី​វង្ស ​ពីត្បូងទៅ​ជើង ស្របទិស​គ្នា​​ជា​មួយ​​រថយន្ត​​កូរ៉េ ពណ៌​ខៀវ ​ជិះ​​គ្នា​៣​នាក់ ។ ខណៈ​​មកដល់​ចំណុច​កើតហេតុ​មិន​​ដឹង​ជា​អ្ន​កបើក​បរ​​រថយន្ត​កូរ៉េ​រវល់​ធ្វើ​អ្វី ឬ​ក៏ងាក​ទៅណា​ទេ ​បាន​​បើក​ទៅ​បុក​គូទ​រថយន្ត​​ហាយឡែន​ឌ័រ ​ពី​ក្រោយ​​បណ្តាល​ឱ្យ​​ក្រពឹត​​កាង​ក្រោយតែម្តង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕