ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្លឹប​បាល់​ទាត់ Sonouthampt បំបាក់​ក្រុម Coventry ៤​ ទល់​នឹង​ ០ កក់​បាន​កៅ​អី​១​នៅ​ប្រឺមីញេ​លីក

11 ឆ្នាំ មុន

ការ​ប្រកួតបាល់​ទាត់​អង់គ្លសេ​ឆេម​ពាន​ស៊ីប ត្រូវ​បាន​បញ្ចប់​ហើយ​​កាល​ពី​រាត្រី​ថ្ងៃ​សៅរ៍​ទី​២៨ មេសា​​ ឆ្នាំ​២០១២ ហើយ​វា​គឺ​​​ជា​ការ​បើក​ទំព័រ​ប្រវត្តិ​សាស្ត្រ​ថ្មី​មួយ​សម្រាប់​ក្លឹប Southampton ដែល​បាន​បំបាក់​ក្លឹប Coventry ដោយ​លទ្ធ​ផល ៤-០ កក់​បាន​កៅ​អី​១​ រួម​

ការ​ប្រកួតបាល់​ទាត់​អង់គ្លសេ​ឆេម​ពាន​ស៊ីប ត្រូវ​បាន​បញ្ចប់​ហើយ​​កាល​ពី​រាត្រី​ថ្ងៃ​សៅរ៍​ទី​២៨ មេសា​​ ឆ្នាំ​២០១២ ហើយ​វា​គឺ​​​ជា​ការ​បើក​ទំព័រ​ប្រវត្តិ​សាស្ត្រ​ថ្មី​មួយ​សម្រាប់​ក្លឹប Southampton ដែល​បាន​បំបាក់​ក្លឹប Coventry ដោយ​លទ្ធ​ផល ៤-០ កក់​បាន​កៅ​អី​១​ រួម​ដំណើរ​ជា​មួយ​ក្រុម​កំពូលតារាង​ Reading ឡើង​ទៅ​លេង​នៅ​ក្នុង​ក្រប​ខណ្ឌ​អង់​គ្លេស​ប្រឺ​មីញេ​លីក​នៅ​រដូវ​កាល​ក្រោយ ។

គ្រាប់​បាល់​៤គ្រាប់​ដែល​បាន​មក​ពី​កីឡា​ករ​៤​រូប​​គឺ Sharp, Jose Fonte, Jos Hooiveld និង Adam បាន​ជួយ​ឱ្យ​ក្លឹប Southampton មាន​ឱ​កាស​បង្ហាញ​វត្ត​មាន​នៅ​ក្នុង​ក្រប​​ខណ្ឌអង់​គ្លេស​ប្រឺមីញេ​លីក​ជា​លើក​ទី​១ គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០៥ ។
លោក​Adkins គ្រូ​បង្វឹក​ក្លឹប Southampton បាន​ឱ្យ​ដឹង​ថា​ ខ្ញុំ​មាន​ការ​សប្បាយ​រី​ករាយ​ និង​មាន​មោទន​ភាព​ខ្លាំង​ណាស់​ដែល​បាន​ជួយ​ឱ្យ​ក្លឹប​នេះ​​​វិល​ត្រឡប់​មកលេង​នៅ​ក្នុង​ក្រប​ខណ្ឌ​​អង់​គ្លេស​ប្រឺមីញ​លីក​វិញ ។
ចំណែក​ឯកីឡា​ករ ចាំទី​ Kelvin Davis បាន​និយាយ​​ក្រោយ​ពី​ទទួល​បាន​ជ័យ​ជម្នះ​ថា បាល់​ទាត់​អង់​គ្លេស​ប្រឺមីញេ​លីក​គឺ​ជា​ក្រប​ខណ្ឌ​កំ​ពូល​របស់​​អង់​គ្លេស​​​​ដែល​យើង​គ្រប់​ៗ​គ្នា​ប្រាថ្នា​ចង់​មក​លេង​ ឥឡូវ​នេះ​ក្តី​ប្រាថ្នា​របស់​យើង​បាន​សម្រេច​ហើយ ។គួរ​រំ​លឹក​​ដែរ​ថា ការ​ប្រកួត​បាល់​ទាត់​អង់​គ្លេស​ឆេម​ពាន​ស៊ីប​បាន​បញ្ចប់​ហើយ កាល​ពី​រាត្រី​ថ្ងៃ​សៅរ៍​ទី​២៨ មេសា ឆ្នាំ​២០១២ ។ ក្រុម​Reading និង Southampton ដឹក​ដៃ​គ្នា​ឡើង​ទៅ​លេង​នៅ​ប្រឺមីញេ​លីក​ ចំណែក​ឯ​ក្រុម West Ham, Birmingham, Blackpool និង​ Cardiff រង​់ចាំ​លេងវគ្គ​​ Play off ដណ្តើម​គ្នា​យក​កៅ​អី​១ ឡើង​ទៅ​លេង​នៅ​ប្រឺមីញេ​លីក ។

ដោយ​ឡែក​ក្រុម​បា​តតារាង​បីគឺ Portsmouth, Coventry និង Doncaster ត្រូវ​ធ្លាក់​ទៅ​លេង​នៅ​លីក​វ័ន​នា​រដូវ​កា​លក្រោយ ៕​