ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាប់បែក​មួយ​គ្រាប់​ផ្ទុះ​មុខ​គុក​ធំ​ជាងគេ​របស់​ក្រិ​ច

13 ឆ្នាំ មុន

ប៉ូលិស​រាយការណ៍​ថា គ្រាប់បែក​មួយគ្រាប់​បាន​ផ្ទុះ​កាលពី​យប់​ថ្ងៃ​ទី​១៣ ឧសភា នៅ​មុខ​ពន្ធនាគារ​ធំ​ជាងគេ​របស់​ក្រិ​ច បណ្ដាល​ឱ្យ​របួស​នារី​ម្នាក់ ហើយ​ធ្វើ​ឱ្យ​ខូចខាត​ផ្ទះ​ទាំងឡាយ​នៅ​ជុំវិញ​កន្លែង​ផ្ទុះ​នេះ ។ ការ​ផ្ទុះ​យ៉ាង​ខ្លាំង​នេះ​កើត​មាននៅ​មុខ មជ្ឈមណ្ឌល​ឃុំឃាំង​កូ​រី​ដាល់​ឡូ​ស​ជិត​ក្រុងអា​ថែ​ន ។

ប៉ូលិស​រាយការណ៍​ថា គ្រាប់បែក​មួយគ្រាប់​បាន​ផ្ទុះ​កាលពី​យប់​ថ្ងៃ​ទី​១៣ ឧសភា នៅ​មុខ​ពន្ធនាគារ​ធំ​ជាងគេ​របស់​ក្រិ​ច បណ្ដាល​ឱ្យ​របួស​នារី​ម្នាក់ ហើយ​ធ្វើ​ឱ្យ​ខូចខាត​ផ្ទះ​ទាំងឡាយ​នៅ​ជុំវិញ​កន្លែង​ផ្ទុះ​នេះ ។ ការ​ផ្ទុះ​យ៉ាង​ខ្លាំង​នេះ​កើត​មាននៅ​មុខ មជ្ឈមណ្ឌល​ឃុំឃាំង​កូ​រី​ដាល់​ឡូ​ស​ជិត​ក្រុងអា​ថែ​ន ។ មុន​ការ​ផ្ទុះ​នេះ​បន្ដិច កាសែត​ក្រុងអា​ថែ​ន​មួយ​ទទួល​ការ​ហៅ​ទូរស័ព្ទ​អនាមិក ដែល​ប្រកាស​ទុក​ពេល​២០​នាទី​ឱ្យ​ប៉ូលិសជំលៀស​មនុស្ស​ចេញពី​តំបន់​នោះ ។ ការ​ផ្ទុះធ្វើ​ឱ្យ​បែក​កញ្ចក់​អគារ និង​ហាង​ទំនិញ​ជាច្រើន រួច​គេហដ្ឋាន​ជា​ច្រើន​ខ្នង​រង​ការ​ខូចខាត  ។ នារី​ម្នាក់​ត្រូវ​របួស​ដោយសារ​អំបែងកញ្ចក់ ៕