ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឌ្រីម​លែនឌ៍​ ផ្តល់​​ជូន​សេវា​​ជិះ​​កម្សាន្ត​​ជា​កញ្ចប់​​ថ្មី​​ដល់​អតិ​ថិ​ជន​​​របស់​ខ្លួន​

11 ឆ្នាំ មុន

រាជធានីភ្នំ​ពេញ ៖ ​បន្ទាប់​ពី​​ទទួលបាន​​ការ​​គាំ​ទ្រ​​​យ៉ាង​ច្រើន​​លើ​ស​លប់​​ពី​សំណាក់​​​អតិ​ថិ​ជន​​​​របស់​ខ្លួន​​​ សួន​កម្សាន្ត​​​ទំនើប​ឌ្រីម​លែន​ឌ៍​​​ ដែល​ជា​​​សួ​ន​​កម្សាន្ត​​​លំ​ដាប់​ស្តង់​ដា​​អន្ត​រ​ជាតិ​​តែ​មួយ​​​គត់​នៅ​​កម្ពុជា​ បាន​ពង្រីក​​​ និង​អភិ​វឌ្ឍ​ន៍​​​អ្វី​ដែល​​ថ្មី​​ប្លែក​ ដើម្បី​​​ឆ្លើយ​តប​ទៅ​​តាម​​​

រាជធានីភ្នំ​ពេញ ៖ ​បន្ទាប់​ពី​​ទទួលបាន​​ការ​​គាំ​ទ្រ​​​យ៉ាង​ច្រើន​​លើ​ស​លប់​​ពី​សំណាក់​​​អតិ​ថិ​ជន​​​​របស់​ខ្លួន​​​ សួន​កម្សាន្ត​​​ទំនើប​ឌ្រីម​លែន​ឌ៍​​​ ដែល​ជា​​​សួ​ន​​កម្សាន្ត​​​លំ​ដាប់​ស្តង់​ដា​​អន្ត​រ​ជាតិ​​តែ​មួយ​​​គត់​នៅ​​កម្ពុជា​ បាន​ពង្រីក​​​ និង​អភិ​វឌ្ឍ​ន៍​​​អ្វី​ដែល​​ថ្មី​​ប្លែក​ ដើម្បី​​​ឆ្លើយ​តប​ទៅ​​តាម​​​ការ​ចង់​បាន​ និង​​​សេច​ក្តី​​​ត្រូ​វ​ការ​​របស់​អតិ​ថិ​ជន​​ ។

ដើម្បី​​ឱ្យ​សម​ស្រប​ទៅ​នឹង​ពាក្យ​ស្លោក​​​ ឌ្រីម​លែន​ឌ៍​​​​ជា​ទី​កម្សាន្ត​​​គ្មាន​​ដែន​កំណត់​​​នោះ​​ ចាប់​​​ពី​ថ្ងៃទី​​១​ ឧសភា ឆ្នាំ​​២០១២ ​សួន​កម្សាន្ត​​​ទំនើប​ឌ្រីម​លែន​ឌ៍​​​ផ្តល់​ជូន​​សេវា​ជា​កញ្ចប់​​​​សម្រាប់​ផ្តល់​​ភាព​ងាយ​ស្រួល​​​​ កាត់​បន្ថ​យ​ចំណាយ​​ និង​ជួយ​​​សន្សំ​សំ​ចៃ​​ដល់​អតិ​ថិ​ជន​​ទាំង​អស់​​​ដែល​និយ​ម​​​​​ចូ​ល​ចិត្ត​មក​ទស្ស​នា​​​ និង​ជិះ​​ឧបករ​ណ៍​​កម្សាន្ត​​​នៅ​ឌ្រីម​​លែន​ឌ៍។

​ជា​ពិសេស​ទៀត​នោះ​ គ្រប់​សេវា​​ជា​កញ្ចប់​​​ទាំង​អស់​​​​​​ អតិ​ថិ​ជន​​មាន​សិទ្ធិក្នុង​ការ​​ជិះ​​ឧប​ករណ៍​​កម្សាន្ត​​​ដោយ​សេរី​​ គ្មាន​ដែន​​កំណត់​​​​ និង​មិន​គិត​ថ្លៃ​សំបុត្រ​​​​ចូល​ទស្ស​នា​​​សួន​​កម្សាន្ត​​ ។ សេវា​ជា​កញ្ចប់​​មាន ៣ ជម្រើស ៖
១-កញ្ចប់​កុមា​​រ​រីក​រាយ​=៥,៩៩​ដុល្លារ​​
២-​កញ្ចប់​ស្រៀ​វ​បះ​សក់​=៧,៩៩ដុល្លារ​
៣-​កញ្ចប់​​​គ្មាន​ដែន​កំណត់​​​=៩,៩៩​ដុល្លារ​​
​កញ្ចប់​​​ពិ​ភព​​កម្សាន្ត​​​​កុមារ​​(កុមារ​​​កម្ពស់​ក្រោម​​៩០​សង្ទីម៉ែត្រ​=​៨.០០០​រៀល​, កុមារ​​​កម្ពស់​​លើ​​​៩០​សង្ទី​ម៉ែត្រ​​=​១២.០០០​​រៀល​) ។
-​សួន​កម្សាន្ត​​​កុមារ​(ថែម​ស្រោម​ជើង​​)
-សំពៅ​ហោះ​​ខ្នាត​​តូច​​
-​កង្កែប​លោ​ត​​ និង​​ឡាន​​ហោះ​

ការ​ផ្តល់​​សេវា​​ជា​កញ្ចប់​​ថ្មី​នេះ ឌ្រីម​លែនឌ៍​​សង្ឃឹម​​​​ថា​អតិ​ថិ​ជន​​ទាំង​​អស់ពេញ​ចិត្ត​​​ ហើយ​សប្បា​​យ​រីក​រាយ​​​ជាមួ​យ​​នឹង​ការ​ផ្តល់​ជូន​យ៉ាង​​​​ពិសេស​​​នេះ ។ ឌ្រីម​លែនឌ៍​​​​​ បាន​​និង​កំពុង​​​​ដាក់​ឱ្យ​​​​​ដំណើរ​​ការ​នូវ​​ឧប​ករ​ណ៍​​​កម្សាន្ត​​​ថ្មី​​ៗ​ជា​ច្រើន​​​ទៀត​ដូច​ជា ​សំ​បុក​​សួគ៌ ពែង​​វិល​​​​ រទេះ​ភ្លើង​​​ហោះ និង​​​អាប៉ូ​ឡូ​ហោះ​​ទៅ​​​ឋា​​​ន​ព្រះ​​ចន្រ្ទ​ ។ ​​សម្រាប់​ព័ត៌​មាន​​​បន្ថែម​​សូម​ទំនាក់​ទំនង​​​តាម​ទូរ​ស័ព្ទ​​​​លេខ
​០៨១ ៧២៣ ៧២៣, ០១៥ ៧៦៧ ៧៣៤, ០២៣ ៩៨២ ៩៨២ ៕