ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ពោធ​​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ​សាលា​រៀន​សហគមន៍​ត្នោតជ្រុំ4

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​​​​ ៖ អគារ​សិក្សា​សម្រាប់​កុមារ​​ក្រីក្រ​រៀន​សូត្រ​នៅ​ក្នុង​សហគមន៍​ត្នោត​ជ្រុំ ​៤​ ស្ថិត​​នៅ​​សង្កាត់​បឹង​ទំពុន​ ខណ្ឌ​មានជ័យ ត្រូវ​​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើ​​ប្រាស់​ជា​ផ្លូវការ​ កាលពី​​ព្រឹក​ថ្ងៃទី២៧ មេសា​ ​​ក្រោម​អធិបតីភាព​​លោក គួច ចំរើន ​អភិបាល​​ខណ្ឌ​មាន​

រាជធានីភ្នំពេញ​​​​ ៖ អគារ​សិក្សា​សម្រាប់​កុមារ​​ក្រីក្រ​រៀន​សូត្រ​នៅ​ក្នុង​សហគមន៍​ត្នោត​ជ្រុំ ​៤​ ស្ថិត​​នៅ​​សង្កាត់​បឹង​ទំពុន​ ខណ្ឌ​មានជ័យ ត្រូវ​​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើ​​ប្រាស់​ជា​ផ្លូវការ​ កាលពី​​ព្រឹក​ថ្ងៃទី២៧ មេសា​ ​​ក្រោម​អធិបតីភាព​​លោក គួច ចំរើន ​អភិបាល​​ខណ្ឌ​មាន​ជ័យ​ ។​

អគារ​សិក្សា​ដែល​ត្រូវ​​បាន​ជួស​ជុល​​ឡើង​វិញ​ហើយ​​បើក​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​​​ខាង​លើនេះ ​​​បាន​មក​ពី​ការ​​ឧបត្ថម្ភ​របស់​លោក ធីម និង​លោក​ស្រី​ ថេ​រី សាថាយ ​និង​អង្គការ PLG ជាម្ចាស់​ជំនួយ ។​
 លោក ធីម និង​លោក​ស្រី​​ ថេរី សាថាយ ​ បាន​មាន​ប្រសាសន៍​ថ្លែង​អំណរគុណ​​​ចំពោះ​វត្ត​មាន​របស់លោក គួច​ ចំរើន ​អភិបាល​ខណ្ឌ​​មាន ជ័យ​​ ដែល​បាន​ផ្តល់កិតិ្តយស​​ចូល​រួម​​ជា​អធិប​តី​​ក្នុងពិធី​សម្ពោធ​ដាក់​​ឱ្យ​ប្រើ​ប្រាស់​​អគារ​សិក្សា​ដែល​ទើប​នឹង​ជួស​ជុល​​រួច​រាល់​​​នាពេល​នេះ ។ លោក​​ ធីម និង​លោកស្រី​ ថេរី សាថាយ​​ទាំងពីរ នាក់ប្តី​ប្រពន្ធ​បាន​បញ្ជាក់ថា ​ដោយសារ​រូប​លោក​​បាន​មក​កាន់ទីនេះ ហើយ​មាន​​ក្តី​អាណិត​អាសូរ​ដល់​កុមារ​ក្រីក្រ ទើប​​រូប​លោក​​​​ធ្វើ​ការ​បរិច្ចាគ​ធន​ធាន​ផ្ទាល់ខ្លួន​​ជួយ​​ជួសជុល​អគារ​សិក្សា​នេះ ​ដើម្បី​បួស​សួង​សុំ​​ឱ្យ​ព្រះជាម្ចាស់​ជួយ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ​ជួប​តែ​សេចក្តី​សុខ និង​រីក​ចម្រើន​ ។​​

លោក គួច ចំរើន ​អភិបាលខណ្ឌ បាន​​​មាន​ប្រសាសន៍​​​ថា  ​ដោយ​បាន​​ការ​អនុញ្ញាត​ពី​លោក ​កែប ជុតិមា​​ អភិបាល​រាជ​ធានី​ភ្នំពេញ​  ទើប​​រូប​លោក​មាន​​ឱកាស​បាន​មក​​ចូល​រួម​​សម្ពោធ​អគារ​សិក្សា​សម្រាប់​ក្មួយ​ៗកុមារ​​រស់​នៅ​ក្នុង​សហគមន៍​ត្នោត​ជ្រុំ​​៤ ​បាន​សិក្សារៀន​សូត្រ ។ ​ លោក​បាន​ថ្លែង​អំណរ​គុណ​ដល់លោក​ធីមនិង​លោក​ស្រី ​​ជា​ម្ចាស់​​ជំនួយ​​ដែលបាន​ចំណាយ​​​ធនធាន​ផ្ទាល់​ខ្លួន​ជួយ​ជួស​ជុល​​អគារ​សិក្សា​នៅ​សហគមន៍​ត្នោត​ជ្រុំ៤ ​​​សម្រាប់​ក្មួយ​ៗកុមារ​ក្រីក្រ​​​រស់​នៅ​​ជុំ​វិញ​បាន​សិក្សា​​រៀន​សូត្រ ។ សកម្មភាព​ដ៏​សប្បុរស​ធម៌នេះ ​​គឺ​ជា​ការ​​ចូល​រួម​ចំណែក​កាត់​បន្ថយ​ភាពក្រីក្រ​​​ជាមួយ​រាជ​រដ្ឋាភិបាល​​កម្ពុជា​ ​និង​ឆ្លើយ​តប​ទៅ​នឹង​​អនុសាសន៍​​ដ៏​ថ្លៃ​ថ្លា​​របស់​សម្តេចអគ្គ​មហា​សេនាបតី​តេជោ​ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​ នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ គឺត្រូវ​បង្ខិត​សាលា​រៀន​​ឱ្យ​ទៅ​ជិត​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​​ ។​

​សូម​រំលឹក​ថា កាលពី​​ថ្ងៃទី​២៦ មេសា ​លោក​គួច ចំរើន ​ក៏​បាន​ចូល​រួម​​ពិនិត្យ​​​ពិធី​វះ​កាត់​ភ្នែក​ជូន​ដល់​ប្រជាពលរដ្ឋ​​ក្រី​ក្រ​ ចាស់​​ជរា ​ដោយ​ឥត​គិត​ថ្លៃ នៅ​មន្ទីរពេទ្យ​​បង្អែក​មានជ័យ ​ក្រោម​​​​ជំនួយ​ឧបត្ថម្ភរបស់​​ក្រុម​គ្រូពេទ្យ​មក​ពី​ប្រទេស​វៀតណាម ៕