ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាសង្កាត់ស្វាយប៉ាកសំណេះសំណាលជាមួយ​សកម្មជនថ្មីមកពីបក្សនានា

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​​​​ ៖ កាលពី​ព្រឹក​ថ្ងៃទី​២៨ មេសា ​គណៈកម្មាធិការគណបក្ស​ប្រជាជន​កម្ពុជា​​សង្កាត់​ស្វាយ​ប៉ាក បាន​ជួប​សំណេះ​សំណាល​ជាមួយ​សកម្ម​ជន​ និង​សមាជិក-សមា​ជិកា​​បក្ស​ផ្សេង​ដែល​ទើប​តែ​ចូលមក​រួម​រស់​ជា​មួយ​គណបក្ស​ប្រជា​ជន​ចំនួន​៥០៦​

រាជធានីភ្នំពេញ​​​​ ៖ កាលពី​ព្រឹក​ថ្ងៃទី​២៨ មេសា ​គណៈកម្មាធិការគណបក្ស​ប្រជាជន​កម្ពុជា​​សង្កាត់​ស្វាយ​ប៉ាក បាន​ជួប​សំណេះ​សំណាល​ជាមួយ​សកម្ម​ជន​ និង​សមាជិក-សមា​ជិកា​​បក្ស​ផ្សេង​ដែល​ទើប​តែ​ចូលមក​រួម​រស់​ជា​មួយ​គណបក្ស​ប្រជា​ជន​ចំនួន​៥០៦​នាក់ ក្រោម​​អធិបតី​ភាព​លោក ឃ្លាំង ហួត ​ប្រធាន​គណៈ​កម្មាធិការ​បក្ស​ខណ្ឌ​ ឫស្សី​កែវ ​​និង​លោកស្រី អ៊ូង សុផល្លា ប្រធាន​សមា​គម​នារីកម្ពុជា​ ដើម្បី​សន្តិ​ភាព​​ និង​អភិវឌ្ឍន៍​ខណ្ឌ​ឫស្សីកែវ​ ព្រមទាំង មាន​ការ​ចូល​រួមពី​លោក ​កូប ស្លេះ ប្រធាន​ក្រុម​ការងារ​​ចុះ​​ជួយ​សង្កាត់​ស្វាយ​​ប៉ាក​ និង​សមាជិក-សមាជិកា​បក្ស​យ៉ាង​ច្រើន​កុះករ ។​

លោក​ ហ៊ូ សាម៉ន ប្រធាន​គណៈ​កម្មាធិការ​​បក្ស​សង្កាត់​ស្វាយ​ប៉ាក​ឱ្យ​ដឹង​ថា ​គណៈ​កម្មាធិ​ការសង្កាត់​បាន​ជួប​សំណេះសំណាល​ជាមួយ​​សកម្ម​ជន​បក្ស និង​សមាជិក-សមាជិកាបក្ស​ផ្សេងៗ​​​ដែល​បាន​ចូលមក​រួមរស់​​​ជាមួយ​​​គណ​បក្សប្រជាជន​​ចំនួន​៥០៦នាក់ ​ក្នុង​​នោះ​គណ​បក្ស​សមរង្ស៊ី​ដែល​ចូល​មក​គណបក្ស​ប្រជា​ជន​សង្កាត់​ជ្រោយ​ចង្វាចំនួន​៤៥​នាក់​ គណ​បក្ស​សមរង្ស៊ី​ដែល​ចូល​មក​គណ​បក្ស​ប្រជា​ជន​សង្កាត់​ស្វាយ​ប៉ាកចំនួន៦៣​​នាក់​ ។ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ​​ចូល​មក​គណ​បក្ស​ប្រជា​ជន​សង្កាត់​ស្វាយប៉ាក​ចំនួន៣៥​នាក់ ព្រមទាំង​សមាជិក-សមាជិកា​​បក្ស​ដែល​ទើប​ចូល​មក​គណបក្ស​ប្រជាជន​សង្កាត់​​ស្វាយ​ប៉ាក​​ចំនួន​៣៦៣នាក់ ​។​

លោក ឃ្លាំង​ ហួត ​បាន​មានប្រសាសន៍​សំណេះ​សំណាល​ជាមួយ​សមាជិក-សមាជិកា​​​បក្ស​​​ថា ​ការ​សម្រេច​​​ចិត្តរបស់​បង​ប្អូន​ចូល​មក​រួម​រស់​ជាមួយ​គណបក្ស​​ប្រជាជន​ ជា​ការ​សម្រេច​​​​ដ៏​ត្រឹម​ត្រូវ​​ព្រោះ​គណបក្ស​ប្រជាជន​មាន​គុណ​បំណាច់​ដ៏​ធំធេង​ចំពោះ​ប្រទេសជា​តិ​ និង​មាតុ​ ភូមិ​ ។ ដោយ​មើល​ឃើញ​​ការ​ដឹកនាំ​ដ៏​ត្រឹម​ត្រូវ​របស់​សម្តេច​តេជោ ហ៊ុន សែន ​បាន​ធ្វើ​ឱ្យ​បង​ប្អូន​ចូល​មក​​រួ​ម​​​រស់​ជាមួយ​គណបក្សប្រជាជន​​ និង​ទទួល​បាន​នូ​វការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង ។ ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​​ក្រុម​ប្រឹក្សា​​​សង្កាត់​​ខាង​មុខ​នេះ ​​មិន​មែន​ដើម្បី​​នរណា​​ម្នាក់​នោះ​ទេ គឺ​ដើម្បី​គណបក្ស​​ទាំង​មូល​ និង​ដើម្បី​ជាតិ​យើង​​ធានា​បាន​នូ​វសុខសន្តិ​ភាព​ និង​ការ​អភិវឌ្ឍន៍​ ។

គណបក្ស​​ប្រជា​ជន​ ជា​គណបក្ស​មាន​លក្ខណ​សម្បតិ្ត​គ្រប់​គ្រាន់​ មាន​គោល​​នយោបាយ​​ត្រឹម​ត្រូវ​ ។ ​​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន​ បាន​ក្រោក​តស៊ូរំដោះ​ប្រទេសជាតិ និង​ប្រជា​ពលរដ្ឋ​ឱ្យ​រស់រាន​មានជីវិត​ នៅ​ថ្ងៃទី​៧​មករា ​១៩៧៩ ។ ក្រោម​ការ​ដឹក​នាំ​ដ៏​ឈ្លាសវៃ​របស់​​សម្តេច​តេជោ​ក្រោម​នយោបាយ​ឈ្នះ=​ឈ្នះ​ បាន​ធ្វើ​​ឱ្យ​ប្រទេសជាតិ​​មានសន្តិ​ភាព​ និង​ការ​អភិវឌ្ឍ​​ន៍ ។​

​លោក​ ឃ្លាំ​​ង ហួត​ក៏​បាន​ណែនាំ​ដល់​សមា​ជិក-​សមាជិកា​ ដែល​ទើប​ចូល​ថ្មី​នាំ​គ្នា​​ទៅ​បោះ​ឆ្នោត​​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ​​។
ក្នុង​​ឱកាស​នោះលោក ឃ្លាំ​ង ហួត ​និង​លោកស្រី​​ អ៊ួង សុផល្លា ​បាន​ឧបត្ថម្ភ​​ថវិកា​ដល់​សមា​ជិក-​សមាជិកា​បក្ស​ចំនួន​៥០៦នាក់ ​​ក្នុង​ម្នាក់​ទទួល​​បាន​​១ម៉ឺន​រៀល និង​សារុង​១ ​ទុក​ជា​អនុស្សា​វរីយ៍ ៕