ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​កសិ​ដ្ឋាន​​ចិញ្ចឹម​ត្រី និង​ទា​ តចរន្ត​​អគ្គិសនី​សម្លា.ប់​កណ្តុរ​ចង្រៃ​ បែរ​ជា​ឆក់​ខ្លួន​ឯង​ស្លា.ប់​ទៅ​វិញ​

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖​​ ​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ត្រី និង​ទា​មួយ​កន្លែងបាន​​ត្រូវ​ចរន្ត​អគ្គិសនី​ឆក់​ស្លា.ប់​ ខណៈ​ពេល​ចុះ​ដេញ​ត្រី​ឱ្យ​ហែល​ទៅ​ម្តុំ​ កាល​ពី​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៧ មេសា នៅ​ភូមិ​សំរោង​ខាង​ជើង​ សង្កាត់​សំរោង​ ខណ្ឌ​​សែន​សុខ ​។ ខ្សែ​ភ្លើង​ដែល​មាន​ចរន្ត​អគ្គិសនី​​​ឆក់​ស្លា.ប់​នេះ​គឺ​ម្ចា​ស់​

រាជធានី​ភ្នំពេញ ៖​​ ​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ត្រី និង​ទា​មួយ​កន្លែងបាន​​ត្រូវ​ចរន្ត​អគ្គិសនី​ឆក់​ស្លាប់​ ខណៈ​ពេល​ចុះ​ដេញ​ត្រី​ឱ្យ​ហែល​ទៅ​ម្តុំ​ កាល​ពី​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៧ មេសា នៅ​ភូមិ​សំរោង​ខាង​ជើង​ សង្កាត់​សំរោង​ ខណ្ឌ​​សែន​សុខ ​។ ខ្សែ​ភ្លើង​ដែល​មាន​ចរន្ត​អគ្គិសនី​​​ឆក់​ស្លាប់​នេះ​គឺ​ម្ចា​ស់​កសិដ្ឋាន​រូប​នេះ​ជា​អ្នក​តបណ្តាញ​​ដោយ​ខ្លួន​ឯង​ដើម្បី​សម្លាប់​កណ្តុរ​កុំ​ឱ្យ​ចូល​មក​ស៊ី​កូន​ទា​របស​់គាត់​ តែ​អ្វី​ដែល​ស្មាន​មិន​ដល់​​គឺបែរ​ជា​​ភ្លាត់​ស្នៀត​ឆក់​ខ្លួន​ឯង​ស្លាប់​ទៅ​វិញ ។ ​

បុរសជា​ម្ចាស់​​កសិដ្ឋានរូប​​នេះ​ឈ្មោះ​ខៀវ វុត្ថា អាយុ​៣៨​ឆ្នាំ ។ តាម​ក្រុម​គ្រួសា​រ​​ ​និយាយ​ថា មុន​ពេល​កើត​ហេតុ​​នា​​វេលា​ម៉ោង​៦ និង​៣០​នាទី​ព្រឹក បុរស​ឈ្មោះ​ខៀវ វុត្ថា ​ជា​មួយ​​​ក្មួយ​ប្រុស​២​នាក់​​បាន​ចុះ​​ទៅ​ដេញ​ត្រី​នៅ​ក្រោម​ទ្រុង​​កូន​ទា​ ដើម្បី​កៀង​ត្រីយក​ទៅ​ឱ្យ​ម៉ូយ​ដែល​កុម្មង់​ទិញ​ពី​ល្ងាច​ ។

ក្រោយ​ពី​កៀង​ត្រីរួច​ក្មួយ​ប្រុស​ទាំង​២​នាក់មិន​បាន​ចាប់​អារម្មណ៍​ថា ឪពុក​មា​មាន​គ្រោះ​ថ្នាក់​ទេ គឺ​នឹក​ស្មាន​ថា​ឪពុក​មា​នោះ​ចេញ​ពី​កន្លែង​ទ្រុង​ទា​ដោយ​មុជ​ទឹក​ចេញ​ពី​សំណាញ់​ដែល​ដាក់​ឃាំង​ត្រី​នោះ ​។ ក្រុម​គ្រួសារ​បាន​ឱ្យ​ដឹង​​ទៀត​ថា ក្រោយ​ពី​បាត់​ជន​រង​គ្រោះ​ដោយ​គ្មាន​មូល​ហេតុ​ ក៏នាំ​គ្នា​​ដើរ​រក​នៅ​ម្តុំ​រោង​ទា ស្រាប់​តែ​ឃើញ​ជន​​រង​គ្រោះ​ស្លាប់​នៅ​ក្រោម​ទ្រុង​ទា​ដោយ​ត្រូវ​ចរន្ត​អគ្គិសនីឆក់ ។ ចំពោះចរន្ត​​អគ្គិសនី​ដែល​​​ឆក់​ជន​រង​គ្រោះ​នេះ គឺ​ដោយ​សារ​តែ​ភ្លេច​ដក​ឌុយ​ផ្តាច់​ចរន្ត​ភ្លើង​រាយ​ព័ទ្ធ​ជុំ​វិញ​រោង​ទា​ដើម្បី​ឆក់​កណ្តុរ​ដែល​រាល់​យប់​តែង​តែ​មក​លួច​ចាប់​ស៊ី​កូន​ទា ។

មន្ត្រីសមត្ថ​កចិ្ច​បាន​ចុះ​ទៅ​ត្រួត​ពិនិត្យ​ និង​ធ្វើ​កោសល្យ​វិច័យ​​​ឱ្យ​ដឹង​ដែរថា ​​ជន​រង​គ្រោះ​ពិត​ជា​ស្លាប់​ដោយ​សារ​​ចរន្ត​អគ្គិសនីឆក់​ប្រាកដ​មែន ៕