ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន Khmer Brewery Limited ទទួលប័ណ្ណ​សរសើរ​មាន​ស្នាដៃ​ល្អពី​ក្រសួង​បរិស្ថាន​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ លោក​ជំទាវឧកញ៉ា ភាព ហៀក ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ក្រុម​ហ៊ុន​ Khmer Brewery Limited ទទួល​បាន​ប័ណ្ណ​សរសើរ​ពី​ក្រសួង​បរិស្ថាន​ ដែល​មាន​ស្នាដៃ​ល្អ​ក្នុង​ការ​បំពេញ​ការងារ​ក្នុង​ឆ្នាំ​២០១១ ។ ប័ណ្ណ​សរសើរ​នេះ​ក្រុមហ៊ុន​​ទទួល​បាន​

រាជធានីភ្នំពេញ​ ៖ លោក​ជំទាវឧកញ៉ា ភាព ហៀក ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ក្រុម​ហ៊ុន​ Khmer Brewery Limited ទទួល​បាន​ប័ណ្ណ​សរសើរ​ពី​ក្រសួង​បរិស្ថាន​ ដែល​មាន​ស្នាដៃ​ល្អ​ក្នុង​ការ​បំពេញ​ការងារ​ក្នុង​ឆ្នាំ​២០១១ ។ ប័ណ្ណ​សរសើរ​នេះ​ក្រុមហ៊ុន​​ទទួល​បាន​ក្នុង​ឱកាស​ប្រារព្ធ​​សន្និបាត​បូក​សរុប​​លទ្ធផល​ការងារ​​បរិស្ថាន​ឆ្នាំ​២០១១ និង​ទិស​ដៅ​ការងារ​ឆ្នាំ​២០១២ នៅ​សាល​សន្និសីទ​ចតុមុខ កាល​ពី​រសៀល​ថ្ងៃ​ទី​​២៦ មេសា ។

លោក ជា សាន នាយក​គ្រប់​គ្រង​​គុណ​ភាព​ស្រា​បៀរ​ប្រចាំ​នៅ​ក្រុមហ៊ុន Khmer Brewery Limited មាន​ប្រសាសន៍​ឱ្យ​ដឹងថា ក្រុមហ៊ុន Khmer Brewery Limited មាន​ទី​តាំង​នៅ​ភូមិ​ជើង​ឯក សង្កាត់​ជើង​ឯក​ ខណ្ឌ​ដង្កោ រាជ​ធានី​ភ្នំពេញ ​ជា​ក្រុម​ហ៊ុន​ដែល​មាន​អាយុ​កាល​ថ្មី​ ទើប​នឹង​ចេញ​ផលិតស្រា​បៀរ​កម្ពុជា​​លក់​នៅ​លើ​ទីផ្សារ​​​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១១ កន្ល​ងមក​នេះ។ ក្រុមហ៊ុន​បាន​យក​ចិត្ត​ទុក​ដាក់​ជា​សំខាន់​​នៅ​ក្នុង​ការ​រក្សា​បរិស្ថាន ជា​ពិសេស​រាល់​សំណល់​ទាំង​អស់​ដែល​កើត​ចេញ​ពី​សង្វាក់​ផលិតកម្ម​ត្រូវ​បាន​​គ្រប់​គ្រង​​ត្រឹមត្រូវ​ទៅ​តាម​ប្រភេទ​សំណល់ ។

ជាក់​ស្តែ​ងកាក​សំណល់​ក្រុមហ៊ុន​យក​ទៅ​លក់​ឱ្យ​កសិដ្ឋាន​ចិញ្ចឹម​សត្វ​យក​ទៅ​ច្នៃ​ធ្វើ​ជា​ចំណី​សត្វ។ ចំណែក​សំណល់​​ប្រភេទ​មេស្រា​យក​លក់​ឱ្យ​កសិដ្ឋាន​ជី​កំប៉ុស្ត ហើយ​សំណល់​រឹង​ សំណល់​ក្នុង​ផ្ទះ​ និង​សំណល់​រាវ មុន​នឹង​បញ្ចេញ​ទៅ​តាម​ប្រព័ន្ធ​សាធារណៈ​ ​ក្រុមហ៊ុន​មាន​អា​ង​ប្រតិកម្ម​​ទំនើប​មួយ​ដែល​​ប្រើ​ប្រព័ន្ធ​បច្ចេកវិទ្យា​ពី​រ​បញ្ចូល​គ្នា ដើម្បី​សម្អាត​កាក​សំណល់​ជា​មុន ទើប​បញ្ចេញ​​ទៅ​តាម​ប្រពន័ន្ធ​សាធារណៈ​នានា ។ ដោយ​សារ​តែ​​ក្រុមហ៊ុន​​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​គ្រប់​គ្រង​​បរិស្ថាន​ ដើម្បី​កុំ​ឱ្យ​មាន​ផល​ប៉ះ​ពាល់​ដល់​បរិស្ថាន​ ក៏​ដូចជា​សង្គម​ជាតិ​ទាំង​មូល ទើប​ក្រុមហ៊ុន ​Khmer Brewery Limited ទទួល​បាន​ប័ណ្ណ​សរសើរ​​ពី​ក្រសួង​បរិស្ថាន ដែល​មាន​ស្នាដៃ​ល្អ​ក្នុង​ការ​បំពេញ​ការ​ងារ​ក្នុង​ឆ្នាំ​២០១១ ។

ក្នុង​ឱកាស​​នោះ លោក​ឧក​ញ៉ា លាង ម៉េង អគ្គ​នាយក​ក្រុម​ហ៊ុន ជីប​ម៉ុង តំណាង​ដ៏​ខ្ពង់​ខ្ពស់​​របស់​លោក​ជំទាវឧកញ៉ា​ ភាព ហៀក ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន Khmer Brewery Limited ជា​អ្នក​ទៅទទួល​ប័ណ្ណ​សរសើរ​ពី​ឧបនាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ យឹម ឆៃ​លី ៕