ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាង​ជើង​នឹង​ធ្វើ​ការ​បង្ក​ហេតុ​ថ្មីៗទៀត

11 ឆ្នាំ មុន

មន្ទីរ​ប៉ង់​តា​ហ្គោន​សង្ស័យ​ចំពោះ​ការ​សាក​ល្បង​នុយ​ក្លេអ៊ែរលើក​ទី​៣​​របស់​កូរ៉េ​ខាង​ជើង​ ហើយ​ប្រទេស​នេះ​អាច​បង្ក​ឱ្យ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​នានា​នៅ​តាម​ព្រំដែន​ ។

មន្ទីរ​ប៉ង់​តា​ហ្គោន​សង្ស័យ​ចំពោះ​ការ​សាក​ល្បង​នុយ​ក្លេអ៊ែរលើក​ទី​៣​​របស់​កូរ៉េ​ខាង​ជើង​ ហើយ​ប្រទេស​នេះ​អាច​បង្ក​ឱ្យ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​នានា​នៅ​តាម​ព្រំដែន​ ។

ពេល​ក្រុង​ព្យុង​យ៉ាង​បង្ហាញ​ធ្មេញ ​ក្រុង​វ៉ា​ស៊ីន​តោន និង​ក្រុង​សេ​អ៊ូល​បាន​ពង្រឹង​កិច្ច​ការ​ពារ​។ ប្រឈម​មុខ​ចំពោះ​ការ​គំរាម​កំហែង​ថ្មីៗ​របស់​កូរ៉េ​ខាង​ជើង​ មន្ទីរ​ប៉ង់​តា​ហ្គោន និង​សម្ព័ន្ធ​មិត្ត​​កូរ៉េ​ខាង​ត្បូង​​ចាប់​​តាំង​ពី​ថ្ងៃ​ទី​២៦ មេសា មក​បាន​ពិភាក្សា​គ្នា​កម្រិត​ខ្ពស់​ក្នុង​រដ្ឋ​ធានី​អាមេរិក​ដើម្បី​រៀប​ចំ​ខ្លួន​ទប់​ទល់​នឹង​ការ​បង្ក​ហេតុ​តាម​បណ្តោយ​ខ្សែ​ស្រប​ទី​៣៨​ ។ ក្រោយ​បរា​ជ័យ​នៃ​ការ​បាញ់​​បង្ហោះ​កាំ​ជ្រួច UNHA-3 ដែល​ផ្ទុះ​ក្នុង​ពេល​កំពុង​ហោះ​ហើរ​កាល​ពី​ថ្ងៃ​ទី​១៣ មេសា កន្លង​មក​នេះ​ពួក​សម្ព័ន្ធ​មិត្ត​រង់​ចាំ​និទាឃ​រដូវ​ប្រកប​ដោយ​គ្រោះ​ថ្នាក់​នៅ​ឧប​ទ្វីប​​កូរ៉េ​ ។ ចាប់​តាំង​ពី​​ច្រើន​ថ្ងៃ​មក​ហើយ​របប​លោក​គីម ជុង​អ៊ុន បាន​ធ្វើ​ការ​គំរាម​យ៉ាង​ខ្លាំង​ ហើយ​សន្យា​ធ្វើ​សកម្ម​ភាព​ពិសេស​នានា​ក្នុង​ពេល​ឆាប់ៗ​ប្រឆាំង​កូរ៉េ​ខាង​ត្បូង​ជាមួយ​នឹង​មធ្យោ​បាយ​ពិសេសៗ​ពុំ​ធ្លាប់​មាន​ពី​មុន​​មក​ ។ ការ​គំរាម​កំហែង​ខាង​យោធា​នានា​ដែល​សំដៅ​ជា​ពិសេស​លើ​ប្រធានា​ធិបតី​កូរ៉េ​ខាង​ត្បូង​លោក​លី​ ម្យុង​បាក់​ មានការ​កើន​ឡើង​ចាប់​តាំង​ពី​ច្រើន​ថ្ងៃ​មក​ហើយ ។ របប​ក្រុង​ព្យុង​យ៉ាង​ចោទ​ប្រកាន់​លោក​​លី​ម្យុង​បាក់​ថា ខ្វះ​ការ​គោរព​ក្នុង​ឱកាស​នៃ​ពិធី​បុណ្យ​ខួប​កំណើត​១០០​ឆ្នាំ​របស់​ស្ថាបនិក​ខ្លួន​លោក​គីម អ៊ីលស៊ុង​ កាល​ពី​ថ្ងៃ​ទី​១៥ មេសា ​កន្លង​មក​នេះ ។​

ការ​ព្រមាន​ទាំង​នេះ​របស់​កូរ៉េ​ខាង​ជើង​ក៏​ទាក់​ទិន​ដែរ​ដល់​សហ​រដ្ឋ​អាមេរិក​ដែល​ទទួល​ការ​ចោទ​ប្រកាន់​​ថា ជា​អ្នក​ទទួល​ខុស​ត្រូវ​ដល់​រាល់​ភាព​តាន​តឹង​នៅ​ឧបទ្វីប​កូរ៉េ​ក្រោយ​ការ​អំពាវ​នាវ​ឱ្យ​មាន​ទណ្ឌ​កម្ម​ថ្មីៗ​​ ។ សេនា​ប្រមុខ​រង​​លោក​រី​យ៉ុង​ ហូ ថ្លែង​កាល​ពី​ថ្ងៃ​ទី​២៥ មេសា កន្លង​មក​នេះ​ថា កង​ទ័ព​របស់​យើង​បំពាក់​ដោយ​គ្រឿង​សព្វា​វុធ​ដែល​ខ្លាំង ហើយ​ទំនើប​ដែល​អាច​ធ្វើ​ឱ្យ​អាមេរិក​ទទួល​បរា​ជ័យ ៕