ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់​គ្នា​ស្លា.ប់​២​នាក់ អ្នក​កាសែត​ឌីឃែម​បូឌា​ដេលី ត្រូវ​អ្នក​យាម​ឃ្លាំង​ឈើ​រារាំង​ដោយ​ចុង​កាណុង​

11 ឆ្នាំ មុន

ខេត្តកោះកុង ៖ អ្នក​បើកបរ​​​រថយន្ត​​ដឹក​អ្នក​កាសែត​​ឌឹឃែម​បូឌា​ដេលី​ ត្រូវស្លា.ប់​​នៅ​ក្នុង​រថ​យន្ត​​​​កើយ​​​លើ​​​​ចង្កូត​​​ ឯ​មន្ត្រី​​​កងរាជអាវុធ​ហត្ថ​​​​ម្នាក់​​​​ក៏​ដួលស្លា.ប់​​​​ក្បែរ​​រថយន្ត​ដែរ ក្នុង​ហេតុការណ៍​ផ្ទុះ​​អាវុធ បា.ញ់​ប្រហារ​​គ្នា​ទៅ​វិញ​​ទៅមក​ ខណៈ​មាន​ការ​រារាំង​​ពី​មន្ត្រី​​​កងរាជអាវុធ​ហត្ថ​​ដែល​​​យាម​ដេប៉ូ​ឈើ​ដ៏ស្តុក​មួយ​

ខេត្តកោះកុង ៖ អ្នក​បើកបរ​​​រថយន្ត​​ដឹក​អ្នក​កាសែត​​ឌឹឃែម​បូឌា​ដេលី​ ត្រូវស្លាប់​​នៅ​ក្នុង​រថ​យន្ត​​​​កើយ​​​លើ​​​​ចង្កូត​​​ ឯ​មន្ត្រី​​​កងរាជអាវុធ​ហត្ថ​​​​ម្នាក់​​​​ក៏​ដួលស្លាប់​​​​ក្បែរ​​រថយន្ត​ដែរ ក្នុង​ហេតុការណ៍​ផ្ទុះ​​អាវុធ បាញ់​ប្រហារ​​គ្នា​ទៅ​វិញ​​ទៅមក​ ខណៈ​មាន​ការ​រារាំង​​ពី​មន្ត្រី​​​កងរាជអាវុធ​ហត្ថ​​ដែល​​​យាម​ដេប៉ូ​ឈើ​ដ៏ស្តុក​មួយ​មិន​ឱ្យ​​​មានការ​ថត​រូប​ ។ នេះជា​ព្រឹត្តិការណ៍​​​ដំបូង​​បំផុត​​​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​មាន​ការ​បាញ់​​​​ប្រហារ​​​គ្នា​​រវាង​​​ក្រុម​អ្នក​យក​ព័ត៌​មាន​​ និង​អ្នក​​យាម​​ឃ្លាំង​ស្តុក​​ឈើ​ជា​សមត្ថ​កិច្ចកងរាជអាវុធ​ហត្ថ​ ។ ​

​តាម​​​ប្រភព​​ព័ត៌​មាន​​​ជុំ​វិញ​​​ការ​បាញ់​ប្រហារ​​​គ្នា​នេះ​ ត្រូវបាន​​រាយការណ៍​​​ឱ្យ​ដឹងថា ​​កាលពី​​​វេលា​ម៉ោង​​​១២​និង​៣០នាទី​​​ថ្ងៃ​ត្រង់​​ថ្ងៃទី​​​២៦ មេសា ២០១២ មានករណី​​ប្រទូស្តរ៉ាយ​​​គ្នា​​ដោយ​​អាវុធ ដែល​ភាគី​ម្ខាង​​​មាន​គ្នា​៣នាក់​ ជាក្រុម​អ្នក​សារ​ព័ត៌​មាន​​​ឌឹឃែម​បូឌា​ដេលី​ និង​ម្ខាង​ទៀត​ជា​មន្ត្រី​​​​​កងរាជអាវុធ​ហត្ថ​​ខេត្ត​កោះ​កុង ឈរជើង​សហ​ការ​ជាមួយសមត្ថកិច្ច​រដ្ឋបាល​​ព្រៃឈើ​​​ នៅ​ចំណុច​​​ដេប៉ូ​ ក្នុង​ភូមិ​សាស្ត្រ​​​​វាល​៣ ភូមិ​​​​កោះ​​ប៉ោ ​ឃុំ​ប៉ាក់​​ខ្លង ស្រុក​មណ្ឌល​​សីមា ខេត្ត​កោះ​​កុង ចម្ងាយ​​ប្រមាណ​​ជា​៤០​គីឡូម៉ែត្រ​ ពី​ក្រុង​ខេមរ​ភូមិន្ទ​ ទីរួម​ខេត្ត​កោះកុង ជា​​ព្រំ​ប្រទល់​​រវាង​​​​ខេត្ត​កោះ​កុង​ និងខេត្ត​ពោធិ៍​សាត់​​ ។​

​តាម​​របាយ​ការណ៍​​​​​​​ពីកម្លាំង​​​​កងរាជ​អាវុធ​​​​ហត្ថ​​​ខេត្ត​បានឱ្យ​ដឹង​ថា នៅ​វេលា​​​ម៉ោង​​ខាង​លើ​មាន​រថយន្ត​​​ម៉ាក​ឡង់គ្រីស្ស័រ​ ពណ៌​​ក្រហម មួយ​គ្រឿង​​ ពាក់​ស្លាក​​លេខ ONG-1012100 ​ជិះគ្នា​២​នាក់​គេ​ស្គាល់​ថា ជា​រថយន្ត​​របស់​អ្នក​សារព័ត៌ មាន​​ឌឹ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឃែមបូឌា​​ដេលី ដែល​អ្នក​បើក​បរ​ឈ្មោះ​ឈុក វុទ្ធី ភេទ​ប្រុស​ អាយុ​ប្រហែល​៤០​ឆ្នាំ អតីត​អ្នក​ធ្វើ​ការ​នៅ​​អង្គ​ការ​​ការ​ពារ​សត្វ​ព្រៃCI ទី​២​ឈ្មោះ​ថន បូផា ភេទ​ស្រី​ អាយុ​២៧​ឆ្នាំ​ ជន​ជាតិ​កាណាដា​ ជា​សហការី​របស់​អ្នក​​សារព័ត៌មាន​​ឌឹ​ឃែមបូឌា​ដេលី ។ ប្រភព​ដដែល​​​​​​​​​បាន​ឱ្យ​ដឹង​ទៀត​ថា នៅ​ម៉ោង​ខាង​លើ​ ​រថយន្ត​ទំនង​ជា​បើក​ទៅ​ឈប់​នៅ​ចំណុច​​នោះ​ រួច​មាន​កា​រ​​​ថត​រូប​ពី​សកម្ម​ភាព​នៅ​ដេ​ប៉ូ​ឈើ​១ ដែល​មាន​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​​ឈ្មោះ​អ៊ិន រតនា ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ ឈរ​ឈាម​ការ​ពារ​យ៉ាង​​តឹង​រឹង​ ព្រម​ទាំង​​​មាន​អាវុធ AK កាន់​ជាប់​នៅ​ដៃ​ផង មិន​តែ​ប៉ុណ្ណោះ​ទី​តាំង​ដេប៉ូ​ឈើ​នេះ​ មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​អ្នក​សារព័ត៌​មាន​​ណាមួយ​ចូល​ថត​បាន​ឡើយ ដោយ​​មាន​ការ​ប្រឈម​ដាក់​គ្នា​​រវាង​អ្នក​បើក​បរ និង​​មន្ត្រី​​កង​​រាជ​អាវុធ​ហត្ថ​ ទើប​មាន​ការ​ផ្ទុះ​អាវុធ​​ បណ្តាល​​ឱ្យ​អ្នក​បើក​បរ​រថយន្ត​ ឱ្យ​ក្រុម​អ្នក​កាសែត​ឌឹ​ ឃែម​បូឌា​ដេលី ស្លាប់​នៅ​លើ​រថយន្ត​ ចំណែក​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ ដែល​ឈរ​យាម​ដេប៉ូ​ឈើ ក៏​ស្លាប់​នៅ​ក្បែរ​រថយន្ត​​ខាង​លើ​នេះ​ដែរ ដោយ​មន្ត្រី​អាវុធ​ហត្ថ​ត្រូវ​គ្រាប់​ចំ​ដើម​ទ្រូង​២​គ្រាប់​ ចំណែក​អ្នក​បើក​បរ​រថយន្ត​ឱ្យ​អ្នក​កាសែត​ពុំ​ទាន់​ដឹងថា ត្រូវ​គ្រាប់​ចំ​កន្លែង​ណា​ខ្លះ​នៅ​ឡើយទេ ។ ​​​ហើយ​ត្រូវ​​​សមត្ថកិច្ច​កំពុង​​​ពិនិត្យ​​ហេតុការណ៍​​​​​​​នៅ​កន្លែង​កើតហេតុ លោក​​មាស វឌ្ឍនា ព្រះរាជ​​អាជ្ញារ៤ង​​​អម​សាលាដំបូង​​​ខេត្ត​ចូលរួម​ផងដែរ។​  ​កោះ​សន្តិភាព​​មាន​ការ​ព្យាយាម​​​​ទំនាក់​ទំនង​​ទៅ​​​លោក​​ព្រះរាជអាជ្ញារងដែរ​ តែទូរស័ព្ទពុំ​មាន​​​ការឆ្លើយ​តប​​ ទោះបី​ត្រូវ​បាន​​ទូរស័ព្ទ​​ចូល​ជា​ច្រើន​​ដងក៏ដោយ ហើយ​មាន​សាកសព​ត្រូវ​​​បាន​រថយន្ត​​របស់​​មន្ទីរ​​ពេទ្យ​បង្អែក​​ខេត្តទៅ​​ទទួល​​​យក ។

​ក្លឹប​អ្នក​កាសែ​ត​​កម្ពុជា​នារសៀល​ថ្ងៃដដែល​បានចេញ​សេច​ក្តី​ថ្លែង​ការណ៍​ទាក់​ទិន​នឹង​អ្នកកាសែត​ពីរនាក់​បាត់ខ្លួន​នៅ​ក្នុង​ការផ្ទុះ​អាវុធ​ដែល​សម្លាប់​ម​នុស្ស​២​នាក់​ខាង​លើ​ ។

ក្លឹប​អ្នកកាសែត​កម្ពុជា​(​ក.អ.ក)​ បាន​សម្តែង​ការព្រួ​យ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​សិរី​ភាព​សារព័ត៌​មាន​ និងសុវត្ថ​ិភាព​របស់​អ្នក​កាសែត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បន្ទាប់​ពី​ជន​មិន​ស្គាល់​មុខ​បាន​ធ្វើ​ការបាញ់​សម្លាប់​លោក​ឈុត​ វុទ្ធី​ប្រធាន​អង្គ​ការការពារ​ធន​ធាន​ធម្មជាតិ​និង​អតីត​មន្ត្រី PM ម្នាក់​ហើយ​ស្ត្រី​អ្នកកាសែត​ ឌឺ​ឃែម​បូឌា​ដេលី​ ២​នាក់​គឺទី​១​ឈ្មោះ​ផន​ បុប្ផា​ ជន​ជាតិ​ខ្មែរ​ និងទី​២​-​ឈ្មោះ​Olesia Plokhil ជនជាតិ​អាមេរិក​កាំង​ បាន​បាត់​ខ្លួន​ក្នុង​​ហេតុ​ការបាញ់​​ប្រហារ​នោះ​ ។

តាម​ព័ត៌​មាន​ដែល​ក.អ.ក​ ទទួល​បាន​ហេតុ​ការណ៍​បាញ់​ប្រហារ​នោះ​កើត​ឡើង​នៅវេលា​ម៉ោង​១២​ថ្ងៃត្រង់​ទី​២៦ មេសា​ នៅក្នុងព្រៃ​ចំណុច​​ឃុំ​ថ្ម​ដូនពៅ​​ ស្រុក​ថ្ម​បាំង​ ខេត្ត​កោះ​កុង​ ក្នុង​ពេល​ដែល​អ្នក​កាសែត​ឌីឃែម​បូឌាដេលី​ និង​មន្ត្រី​បរិស្ថាន​ចុះ​បេ​សកកម្ម​យក​ព័ត៌​មាន​អំពី​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​ចំណុច​​កើត​ហេតុ​ ។

ក.អ.ក មាន​ក្តីរន្ធត់​យ៉ាង​ខ្លាំង​ដោយ​បាន​ទទួល​ដំណឹង​អំពី​ឃាត​កម្ម​ដ៏​សោក​សង្រេង​និង​ការបាត់​ខ្លួន​អ្នក​កាសែត​ទាំងពីរ​រូបនេះ​ ។ ក.អ.ក ​សូម​សម្តែង​ការ​សោក​ស្តាយ​ និង​ចូលរួម​មរណៈ​ទុក្ខ​ចំពោះ​មរណ​ភាព​របស់ជន​រងគ្រោះ​ និងសម្តែង​​ការព្រួយ​បារម្ភ​ចំពោះ​សុវត្ថិភាព​អ្នក​កាសែតទាំង​ពីរ​រូបដែល​បាត់​​ខ្លួន​និងមិន​ទាន់​ទទួល​ដំណឹង​រហូត​ដល់​ពេល​នេះ​ ។

ក.អ.ក ​ដែ​លជា​អង្គ​ការព័ត៌​មាន​​​​​ឯក​រាជ្យ​មានសមាជិក​ជាអ្នក​សារព័ត៌​មាន​ជិត​៣០០​រូប​​នៅទូទាំង​ប្រទេស​សូម​ឱ្យ​អាជ្ញាធរ​ស្វែងរក​ឱ្យឃើញ​ និងដោយ​សុវត្ថិ​ភាព​ស្ត្រី​អ្នកកាសែត​២​រូប​ដែល​បាន​បាត់​ខ្លួន​ ។ ទន្ទឹម​​នោះ​ ក.អ.ក ​សូម​ថ្កោល​ទោស​ចំពោះ​អំពើ​ឃាត​កម្ម​ខាងលើ​នេះ​ និងទាម​ទារ​ឱ្យ​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​ធ្វើ​ការ​សើុបអង្កេត​​ និងស្វែងចាប់​ខ្លួន​​ឃាត​ករ និង​អ្នក​ជាប់​ពាក់ព័ន្ធ​បញ្ជូន​ទៅតុលាការ​ ដើម្បី​ផ្តន្ទាទោស​ទៅតាមច្បាប់​ជាធរមាន​​បើ​ទោះ​ជា​ឃាត​កម្ម​នោះ​បណ្តាល​មក​ពី​មូល​ហេតុ​អ្វី​ក៏​ដោយ​ ៕