ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​ប្តី​ខ្ញុំ2​យប់​មក​ហើយ​មិន​ដឹង​ថា​នៅ​ទីណា​នោះ​ទេ​ប្រពន្ធ​ប្តឹង​ប៉ូលិស​ឱ្យ​ជួយ​រក​

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ដែល​បង្ហាញ​ពី​​មនោសញ្ចេតនា​ស្រឡាញ់​ប្តី​យ៉ាង​ស្មោះ​ស្ម័គ្រ​ ព្រោះ​មិន​ដែល​បែក​គ្នា​​មួយ​ថ្ងៃ​ណា​នោះ ​បាន​ធ្វើ​ដំណើរ​មក​ប្តឹង​ប៉ូលិស​ប៉ុស្តិ៍​ទួល​សង្កែ​កាល​​ពី​ព្រឹក​ថ្ងៃ​ទី​២៥ មេសា ដើម្បី​ឱ្យ​ប៉ូលិស​ជួយ​រក​​ប្តី​របស់​នាង​ផង​ ព្រោះ​បាត់​ខ្លួន​អស់​២​យប់​មក​ហើយ​មិន​ដឹង​ទៅ​ទី​ណា​ ហើយ​​

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ដែល​បង្ហាញ​ពី​​មនោសញ្ចេតនា​ស្រឡាញ់​ប្តី​យ៉ាង​ស្មោះ​ស្ម័គ្រ​ ព្រោះ​មិន​ដែល​បែក​គ្នា​​មួយ​ថ្ងៃ​ណា​នោះ ​បាន​ធ្វើ​ដំណើរ​មក​ប្តឹង​ប៉ូលិស​ប៉ុស្តិ៍​ទួល​សង្កែ​កាល​​ពី​ព្រឹក​ថ្ងៃ​ទី​២៥ មេសា ដើម្បី​ឱ្យ​ប៉ូលិស​ជួយ​រក​​ប្តី​របស់​នាង​ផង​ ព្រោះ​បាត់​ខ្លួន​អស់​២​យប់​មក​ហើយ​មិន​ដឹង​ទៅ​ទី​ណា​ ហើយ​​ទូរស័ព្ទ​ចំនួន​៤​ខ្សែ​ក៏​ហៅ​មិន​ចូល​ទៀត ។ ស្ត្រី​ដែល​​បាត់​ប្តី​នេះ​ឈ្មោះ​ណាត ស្រី​ពៅ អាយុ​២៣​ឆ្នាំ ស្នាក់​នៅ​ផ្ទះ​ជួល​ក្នុង​ក្រុម​ទី​១ ភូមិ​ទួល​គោក សង្កាត់​ទួ​ល​សង្កែ ខណ្ឌ​ឫស្សី​កែវ ។ ចំណែកឯប្តី​ដែល​បាត់​មិន​ដឹង​ទៅ​ទី​ណា​នោះ​ឈ្មោះ​ឈុន ឆាង អាយុ​៣២ឆ្នាំ​ ជា​អ្នក​រត់​ម៉ូតូ​ឌុប​ប្រចាំ​នៅ​មុខ​រង្គ​សាល​បារាំង​​ក្បែផ្សារ​ស៊ី​​ធីម៉ល សង្កាត់​ផ្សារ​ថ្មីទី​៣ ខណ្ឌ​ដូនពេញ ។

តាម​ស្ត្រី​ជា​ប្រពន្ធ​ឱ្យ​ដឹងថា នាង​​បាន​រួម​រស់​ជា​មួយ​ឈ្មោះ​ឈុន ឆាង ជា​ប្តី​-ប្រពន្ធ​រយៈ​ពេល​ជាង​១​ឆ្នាំ​មក​ហើយ ដែល​​ប្តី​នាង​​ជា​បុរស​ពោះ​ម៉ាយ​មាន​កូន​ប្រុស​ម្នាក់​អាយុ​៧​​ឆ្នាំ ។ ការ​រស់​នៅ​ជា​មួយ​គ្នា​នេះ ​គឺ​​​ប្តី​ជា​ទី​ស្រឡាញ់​ប្រកប​​របរ​ជា​អ្នក​រត់​ម៉ូតូ​ឌុប​ប្រចាំ​​នៅ​មុខ​រង្គ​សាល​​បារាំង​ ហើយ​មិន​ដែល​បាត់​ពី​ផ្ទះ​ម្តង​ណា​​ឡើយ ស្រាប់​តែ​នៅ​យប់​ថ្ងៃទី​២៣ មេសា ពេល​​ប្តី​ចេញ​ទៅ​រត់​ម៉ូតូ​ឌុប​​ក៏​បាត់​រហូត​មិន​ដឹង​ទៅ​ទី​ណា​ហើយ​ទូរ​ស័ព្ទ​ចំនួន​៤​ខ្សែ​ ក៏​​ទាក់​ទង​មិន​ចូល​ទៀត​។ ដោយ​សារ​មាន​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិ​ភាព​​របស់​ប្តី ទើប​​នាង​មក​ប្តឹង​ប៉ូលិស​ដើម្បី​ឱ្យ​ប៉ូលិស​ជួយ​ស្រាវ​ជ្រាវ​រក​ផង ។

ស្ត្រី​រូប​​​នេះ​​បាន​ឱ្យ​ដឹង​​ទៀត​ថា កាល​ពី​​៤ទៅ​៥​ថ្ងៃ​មុន​​ នាង​មាន​ទំនាស់​ជា​មួយ​ប្តី​ដោយ​សារ​តែ​ប្តី​ផឹក​ស្រា​ តែ​ជម្លោះ​នោះ​បាន​ត្រូវ​រ៉ូវ​គ្នា​វិញ​​ហើយ​​មិន​​​ធ្ងន់​ធ្ងរ​ទេ ។ ជា​ទូ​ទៅ​ ប្តី​​របស់​​នាង​តែង​តែ​ចេញ​ពី​ផ្ទះ​ទៅ​រត់​ម៉ូតូ​នៅ​ពេល​យប់​ ហើយព្រឹក​ឡើង​ត្រឡប់​មក​ផ្ទះ​វិញ ។ ប្តីរបស់​នាង​កន្លង​មក​មិន​ដែល​មាន​ស្រី​នោះ​ទេ និង​ក៏​មិន​ដែល​បាត់​ពី​ផ្ទះ​បែប​នេះ​ឡើយ ។

គេ​និយាយ​ថា ស្ត្រី​គ្រប់​រូប​​តែង​បារម្ភ​ពី​ប្តី​បើបាត់​ដំណឹង​បែប​នេះ​តែងតាម​រក​ហើយ​ ។ ដូច​ស្ត្រី​រូប​នេះ​គ្រាន់​តែ​បាត់​ប្តី​២​យប់​គ្មាន​ដំណឹង​ក៏​មក​ប្តឹង​ប៉ូលិស​ឱ្យ​ជួយរក​ ដូច​បទ​ចម្រៀងរបស់​អ្នក​ស្រី​បែន រ៉ន ដែល​ច្រៀង​ថា ​«បាត់​ប្តី​ខ្ញុំ​ហើយ​…»។ ទោះបី​ជា​យ៉ាង​ណា​ គេ​ពុំ​ដឹង​ថា​បុរស​​​ប្តី​​​នោះ​បាត់​ទៅ​​​ទី​ណា​ឡើយ ហើយ​ប្រសិន​បើ​នរណា​ម្នាក់​បាន​ឃើញ​សូម​ជួយ​ប្រាប់​ផង​ថា ប្រពន្ធ​ និង​កូន​កំពុង​ទន្ទឹង​រង់​ចាំ​នៅ​ឯ​ផ្ទះ ៕​