ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តមណ្ឌលគិរី​ទទួល​​បាន​កំណើន​អ្នក​ទេសចរ​កាន់​តែ​​ច្រើន​ឡើង​​​ពី​​1ឆ្នាំទៅ1ឆ្នាំ

11 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ មណ្ឌល​គិរី​គឺ​ជា​​ខេត្ត​មួយ​ដែលមាន​​​ធាតុ​អាកាស​​​ត្រជាក់​​ជាង​បណ្តា​​ខេត្ត​​នានា​ក្នុង​​​ប្រទេស​​​កម្ពុជា​ ​គ្រប់​​​រដូវ​​កាល​​ និង​មាន​ទេស​ភាព​​ធម្មជាតិផ្លាស់​ប្តូរ​​ទៅតាម​​រដូវ​ផង​ដែរ ។​ ​ ខេត្ត​​មណ្ឌល​គិរី​​​ក៏សម្បូរ​​ទៅដោយ​រម​ណីយ​ដ្ឋាន​​​​​ធម្មជាតិ ​រមណីយ​ដ្ឋាន​​

ខេត្តមណ្ឌលគិរី ៖ មណ្ឌល​គិរី​គឺ​ជា​​ខេត្ត​មួយ​ដែលមាន​​​ធាតុ​អាកាស​​​ត្រជាក់​​ជាង​បណ្តា​​ខេត្ត​​នានា​ក្នុង​​​ប្រទេស​​​កម្ពុជា​ ​គ្រប់​​​រដូវ​​កាល​​ និង​មាន​ទេស​ភាព​​ធម្មជាតិផ្លាស់​ប្តូរ​​ទៅតាម​​រដូវ​ផង​ដែរ ។​ ​ ខេត្ត​​មណ្ឌល​គិរី​​​ក៏សម្បូរ​​ទៅដោយ​រម​ណីយ​ដ្ឋាន​​​​​ធម្មជាតិ ​រមណីយ​ដ្ឋាន​​វប្បធម៌​​ ភូមិ​​​ជន​ជាតិ​​ រមណីយដ្ឋាន​​​​​​កែ​ច្នៃ​ ​សត្វ​ព្រៃ​ និងព្រៃឈើ​​​ នៅ​តាម​​សង​ខាង​ផ្លូវ​​ជាតិ​ ​ដែល​គេ​បាន​ធ្វើ​​ពុះ​កាត់​ភ្នំ ឬ​ក្រ​ឡឹង​តាម​ចង្កេះ​ភ្នំនោះ ​​ពិតជា​​បាន​​​​បម្រើ​​ដល់​វិស័យ​ទេសចរណ៍​​យ៉ាង​សំខាន់​​ ដែលអាច​​ជួយ​សម្រួល​ដល់ជីវភាព​​រស់នៅ​របស់​បង​ប្អូននៅ​ក្នុង​តំបន់​​​នោះ ។

​ភ្ញៀវ​ទេសចរជាតិ និង​អន្តរជាតិ​​​មក​លេង​ខេត្ត​មណ្ឌល​គិរី​​ មាន​​ការ​​កើន​ឡើង​​ជារៀង​រាល់​ឆ្នាំ​​​ គឺ​ក្រោយ​ពេល​ដែល​ផ្លូវ​ជាតិ​​លេខ​​៧៦​A ​បាន​ស្ថាបនា​ហើ​យ​រួច​​​រាល់​​មក​ ។​ ព្រមពេល​​ជា​មួយ​​​នឹង​ចំនួន​​ភ្ញៀវ​​កើន​ឡើង​​នេះ ចំនួន​​​បន្ទប់​ស្នាក់​នៅ​​តាម​សណ្ឋាគារ​  ផ្ទះ​សំណាក់​ ​ក៏ត្រូវ​​​បាន​គេ​សាង​​សង់​បន្ថែមពីមួយឆ្នាំទៅ​មួយឆ្នាំដែរ ។​

ប្រធាន​​​មន្ទីរទេស​ចរណ៍​​ខេត្ត​មណ្ឌលគិរី​​​ លោក​ ងិន ​សុវិមាន  ​មាន​ប្រសាសន៍​​ថា ​ចាប់​តាំង​​ពី​ផ្លូវ​ជាតិ​លេខ​​៧៦​A ត្រូវ​បាន​ស្ថាបនា​​​​រួច​មក​​ដែល​មាន​​ចម្ងាយ​​​​ត្រឹម​​តែ​​ជាង​៤០០​គីឡូ​ម៉ែត្រ​​​ប៉ុណ្ណោះ​ពីរាជធានីភ្នំពេញ​ ​​ចំនួន​​ភ្ញៀវ​​ទេសចរ​​​ជាតិ​​ និង​អន្តរជាតិ​​​​​បាន​មក​លេង​​ខេត្ត​មណ្ឌលគិរី​​ មានការ​​កើន​ឡើង​​គួរ​កត់​សម្គាល់​​​​ជាង​​​ឆ្នាំ​២០១១ ​រហូត​ទៅ​ដល់​​​១០,១២​ភាគ​រយ​​ ដែល​​ឆ្នាំ​​២០១១ ​មាន​ត្រឹម​តែ​៧.២០៩នាក់ ​​ប៉ុន្តែ​​នៅ​ឆ្នាំ​២០១២ ​​​នេះ​មាន​​៧.៩៣៩នាក់ ទាំង​ភ្ញៀវជាតិ និង​អន្តរជាតិ​ ​​។ កត្តា​​​ដែល​​នាំមក​នូវ​កំណើន​​ភ្ញៀវ​ទេសចរ​​​នេះ​ ​ដោយ​សារ​ផ្លូវ​​ល្អ​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​​​​ជីវភាព​​​របស់ប្រជា​ពលរដ្ឋ​​​​​​កាន់​តែ​​ធូរធារ​ ​សេវ​ា​កម្ម​​​សណ្ឋាគារ​ ផ្ទះ​សំណាក់​ ​​ភោជនីយដ្ឋាន​​​មាន​អនាម័យ​​​​ល្អ​ប្រសើរ​​ជាង​​ពេល​មុន​ ។​

លោក​​បាន​​ឱ្យ​ដឹង​ថា​ ​ចំពោះ​ភ្ញៀវ​​​ដែល​បាន​​​មក​ដល់​ខេត្ត​​​មណ្ឌលគិរី​​​ តែ​ង​បាន​ទៅលេង​​​ទឹក​ធ្លាក់​​​​ប៊ូស្រា ​​ទឹក​ជ្រោះ​ដំណាក់​ស្តេច ​ទឹក​ជ្រោះ​រមនា​ ទឹក​រលក​​ប៉ូ​ប្រះ ភ្នំ​ក្រោល​ ​ភ្នំដោះ​ក្រមុំ​ ​សមុទ្រ​​​ឈើ ​ឬ​ជិះ​ដំរី​​ដើរលេងតាម​ភូមិ​​​ជនជាតិ​ ​និង​ធ្វើ​ដំណើរ​​​​គយ​គន់​​ទេស​​ភាព​ធម្មជាតិ​​ នៅតាម​បណ្តោយ​​​សងខាង​ផ្លូវ​ជាតិ​ ​​។ ​គយគន់​មើល​​​​ភ្នំ ដែល​មាន​ស្មៅ​ដុះ​​​​ខៀវ​​ស្រងាត់​​ គឺ​ជា​​ទេសភាព​​ល្អ​បំផុត​ ​ហើយ​​ភ្នំ​​ទាំង​នោះ​​​វា​បាន​​ផ្លាស់​ប្តូរពណ៌​​​ទៅតាម​​រដូវ​កាល ។

​​លោក ងិន ​សុវិមាន បញ្ជាក់​ថា​ ​​ចំនួន​ភ្ញៀវ​ទេសចរជាតិ​ និង​អន្តរជាតិ​​​នឹងមាន​​ការ​កើន​ឡើង​​ថែម​ទៀត​ នៅពេល​ផ្លូវ​​​ថ្មី​ពី​​​មណ្ឌល​គិរី ទៅខេត្ត​រតនគិរី ដែលឆ្លង​​កាត់​​ស្រុក​កោះ​ញែក និង​ស្រុក​​​លំផាត់​ ធ្វើ​រួច​រាល់​​​​នៅពេល​ខាង​មុខ​​ដ៏ខ្លី​ ៕