ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំពើ​ហិ.ង្សា​នៅ​ស៊ីរី​​បារាំង​គំរាម​ប្រើ​កម្លាំង

11 ឆ្នាំ មុន

រដ្ឋមន្ត្រី​​​ការបរទេស​​​បារាំង​​លោក​ALAIN JUPPE ​អះអាង​​​កាលពី​​ថ្ងៃទី​​២៥មេសាថា ប្រទេស​​​បារាំង​និង​សម្ព័ន្ធ​​​​មិត្ត​​​គ្រោង​​​ប្រើ​កម្លាំង​​ប្រសិន​បើការ​​​ធ្វើ​​អាជ្ញា​កណ្តាល​របស់​អ.ស.ប​ ត្រូវ​​​បរាជ័យ​នៅ​ស៊ីរី ។​​ជាង១០​ថ្ងៃ​ក្រោយ​ការ​ប្រកាស​ពីការ​ចូលជា​ធរមាន​នៃបទ​​ឈប់​​

រដ្ឋមន្ត្រី​​​ការបរទេស​​​បារាំង​​លោក​ALAIN JUPPE  ​អះអាង​​​កាលពី​​ថ្ងៃទី​​២៥មេសាថា ប្រទេស​​​បារាំង​និង​សម្ព័ន្ធ​​​​មិត្ត​​​គ្រោង​​​ប្រើ​កម្លាំង​​ប្រសិន​បើការ​​​ធ្វើ​​អាជ្ញា​កណ្តាល​របស់​អ.ស.ប​ ត្រូវ​​​បរាជ័យ​នៅ​ស៊ីរី ។​​ជាង១០​ថ្ងៃ​ក្រោយ​ការ​ប្រកាស​ពីការ​ចូលជា​ធរមាន​នៃបទ​​ឈប់​​បាញ់​គ្នា​អំពើ​ហិង្សា​នៅ​​បន្ត​ក្នុង​ទីក្រុង​​ជាច្រើន​​​​​របស់​​​ស៊ីរី​ ដែល​​នៅទី​​នោះ​​ក្នុង​ការបះបោរ​​​ប្រឆាំង​រដ្ឋា​ភិបាល​​​រយៈពេល​​​​១ឆ្នាំ​​បើតាម​អ.ស.ប​ថា​បណ្តាល​ឱ្យ​មនុស្សស្លាប់​ឡើង​ដល់​​​ជាង៩.០០០​នាក់​ហើយ ។​

ថ្លែង​ទៅ​កាន់​​សារព័ត៌មាន​​ក្រោយ​ជួប​ពិភាក្សា​​​នាទី​ក្រុង​​ប៉ារីស​ជាមួយ​​បណ្តា​តំណាង​របស់​​ពួក​ប្រឆាំង​​ស៊ីរី លោក ALAIN  JUPPE និយាយ​​​ថា អំពើ​ហិង្សា​​​ពុំ​អាច​ឱ្យ​មាន​បន្ត​យូរ​គ្មាន​​​ទី​បញ្ចប់​ឡើយ ។ ​យើង​​ចង់ឱ្យ​​​ពួក​​​អ្នក​សង្កេត​ការណ៍​​ដែល​មាន​​​ចំនួន​គ្រប់​គ្រាន់​យ៉ាង​តិច​​​៣០០​នាក់​ អាច​ដាក់​ពង្រាយ​​​ក្នុង​ពេល​ដ៏ឆាប់ ។​

ប្រមុខ​ការទូត​​បារាំងគូសបញ្ជាក់​ថា   របាយ​ការណ៍​​របស់​បេសកជន​​ពិសេស​អ.ស.ប​ និង​សម្ព័ន្ធ​​​​​អារ៉ាប់​​សម្រាប់​ស៊ីរីលោក​​​កូហ្វី​អាណាន់​ នៅ​មុខក្រុម​ប្រឹក្សា​សន្តិសុខអ.ស.ប​​នា​ថ្ងៃទី​៥ឧសភា​ និង​ជា​ឱកាស​បង្ហាញ​​ការ​ពិត ។​កាលពី​ថ្ងៃទី​២៥ មេសា​ កង​កម្លាំង​រដ្ឋា​ភិបាល​​​ស៊ីរី​​បានបាញ់​​គ្រាប់​​រ៉ុក្កែត​​​លើ​អគារ​មួយ​​នៃទីក្រុង​​ហាម៉ា ភាគ​កណ្តាល​​​ស៊ីរី បណ្តាល​​ឱ្យ​មនុស្សស្លាប់យ៉ាង​តិច១២នាក់​ ហើយ​ជា​ច្រើន​​​សិប​នាក់​​ទៀត​ត្រូវ​របួស​ ។​

របាយការណ៍​​​មួយទៀត​រៀបរាប់​​​ពី​មនុស្ស​​ស្លាប់​​១៥​នាក់​ និង​របួស​​៣០នាក់​​ ។ អ្នក​សង្កេត​ការណ៍​អ.ស.ប​ មួយក្រុម​​​តូច​បច្ចុប្បន្ន​​​ស្ថិត​នៅ​​ក្រុង​ហាម៉ា​ជាទីក្រុង​បះបោរ​សំខាន់​​មួយ​​​ក្នុង​ចំណោម​​ទីក្រុង​​បះបោរ​ប្រឆាំងរដ្ឋ​​អំណាច​​របស់​​ប្រធានាធិបតី​​ស៊ីរី​លោក​បាចា​អាល់​អាសាដ៕