ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ដូនពេញ​រុះរើ​ផ្ទះ​លួច​សង់​ថ្មី​លើ​ដី​បឹងកក់

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃទី​១៤ មករា កំលាំង​ចំរុះ​​របស់​គណៈ​​បញ្ជាការ​​ឯកភាព​​ខណ្ឌ​ដូនពេញ​​ ដឹកនាំ​ដោយ​លោក​សុខ ពេញ​វុធ ​​អភិបាល​​រង​ខណ្ឌ​ បាន​ចុះ​ទៅរុះរើ​ផ្ទះ​​លួច​​សង់​ថ្មី​លើ​ដី​បឹងកក់ ​ដែល​​​រាជរដ្ឋា​ភិបាល​កំពុង​រៀបចំ​គំរោង​​អភិវឌ្ឍន៍​ ។ ការចុះទៅ​​​រុះរើ​​​ផ្ទះ​លួច​សង់​ថ្មី​​​នេះ ត្រូវ​បាន​លោក​សុខ ពេញវុធ​ ​ឱ្យដឹង​ថា ​យោង​តាម​លិខិត​ជូន​​ដំណឹង​​​របស់​សាលា​ខណ្ឌ​​ដូនពេញ​ជាច្រើន​លើក និង​អនុវត្ត​តាម​​សេចក្តី​ប្រកាស​​របស់​សាលា​រាជធានីភ្នំពេញ

រាជធានីភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃទី​១៤ មករា កំលាំង​ចំរុះ​​របស់​គណៈ​​បញ្ជាការ​​ឯកភាព​​ខណ្ឌ​ដូនពេញ​​ ដឹកនាំ​ដោយ​លោក​សុខ ពេញ​វុធ ​​អភិបាល​​រង​ខណ្ឌ​ បាន​ចុះ​ទៅរុះរើ​ផ្ទះ​​លួច​​សង់​ថ្មី​លើ​ដី​បឹងកក់ ​ដែល​​​រាជរដ្ឋា​ភិបាល​កំពុង​រៀបចំ​គំរោង​​អភិវឌ្ឍន៍​ ។ ការចុះទៅ​​​រុះរើ​​​ផ្ទះ​លួច​សង់​ថ្មី​​​នេះ ត្រូវ​បាន​លោក​សុខ ពេញវុធ​ ​ឱ្យដឹង​ថា ​យោង​តាម​លិខិត​ជូន​​ដំណឹង​​​របស់​សាលា​ខណ្ឌ​​ដូនពេញ​ជាច្រើន​លើក និង​អនុវត្ត​តាម​​សេចក្តី​ប្រកាស​​របស់​សាលា​រាជធានីភ្នំពេញ និង​តាម​ការ​ស្នើ​​សុំ​របស់​​​មេធាវី​ ដើម្បី​សហការ​រុះ​រើ​បន្ទប់​​ និង​ផ្ទះ​​លបលួច​សង់​ថ្មី​បន្ថែម​ខុស​ប្រក្រតី​​ ក្រោយ​ពី​​ការ​អង្កេត​រួម​ជាផ្លូវ​ការ​លើ​ដី​អភិវឌ្ឍន៍​បឹងកក់​នេះ ។

លោក​អភិបាល​​រង​ខណ្ឌ​បញ្ជាក់​ថា ក្រោយ​ពី​មាន​ការ​អង្កេត​លើ​ចំនួន​​ផ្ទះ​ប្រជាពលរដ្ឋ​ស្នាក់​នៅ​​ពិត​ប្រាកដ​ហើយ​ ថ្មីៗ​នេះ​ស្ត្រី​ឈ្មោះ​​ផេង ភីរ៉ានី ​ស្នាក់​នៅ​ផ្ទះ​គ្មាន​​លេខ ភូមិ​៤ សង្កាត់​ស្រះ​ចក ខណ្ឌ​ដូន​ពេញ​ បាន​​​លប​លួច​សង់​ផ្ទះ​បន្ថែម​ធ្វើ​អំពីឈើ​ប្រក់​ស័ង្កសី​ដែល​មាន​​ចំនួន​១៩​បន្ទប់​​ និង​បាន​​ជួល​​ទៅ​ឱ្យ​​អ្នក​​ដទៃ​ ព្រមទាំង​​សាច់ញាតិ​របស់​ខ្លួន​ ជាការ​បំភាន់​ការ​ដោះ​ស្រាយ​គោល​នយោ​បាយ​​តំបន់​អភិវឌ្ឍន៍​បឹងកក់ ។ សកម្មភាព​នេះ​ល្មើស​ទៅ​នឹង​ខ្លឹម​សារ​នៃ​លិខិត​ជូន​ដំណឹង​​​របស់់​រាជ​រដ្ឋា​ភិបាល​ និង​សាលា​រាជធានី​ភ្នំពេញ​​ទាំង​ស្រុង ហើយ​សាមីខ្លួន​នៅតែ​មានះ​រឹងរូស​​មិនព្រម​ធ្វើ​ការ​រុះរើ​ដោយ​ស្ម័គ្រ​​ចិត្ត​ទេ ។ 

ដូច្នេះ​​ដើម្បី​​ធានា​បាន​​នូវ​ប្រសិទ្ធភាព​​និង​ការ​អនុវត្ត​​លិខិត​លេខ​១២០០​ ស.ជ.ណ ចុះ​ថ្ងៃទី​​១៥ កញ្ញា​ ២០០៨ របស់​ទីស្តីការ​ណៈរដ្ឋ​មន្ត្រី​ឱ្យ​មាន​ប្រសិទ្ធភាព​នោះ​ សាលា​ខណ្ឌ​ដូនពេញ​ដែល​មាន​លោក​​សុខ សម្បត្តិ​ ជាអភិបាលខណ្ឌ​​និងជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ បាន​ចាត់​តាំង​រូប​លោកឱ្យ​បង្កើត​គណៈ​កម្មការមួយ​ដែល​​រួមមាន​សមត្ថកិច្ច​ចំរុះធ្វើ​កិច្ច​ការ​នេះ ។ នៅ​ព្រឹក​នោះ ​កំលាំង​ចំរុះ​មានការ​ប៉ះទង្គិច​គ្នា​ជា​ពាក្យ​​សំដី​​មួយ​ប្រាវ​​ដែរ ព្រោះ​​ភាគី​ខាង​អ្នក​ស្រីផេង ​ភីរ៉ានី​ ​បាន​រារាំង​​មិន​ចង់​ឱ្យ​​គណៈ​កម្មការ​រុះ​រើ​ផ្ទះ និង​បន្ទប់​​ដែល​អ្នក​ស្រី​លប​លួច​សង់​ថ្មីនោះ​ ​។ ​

មាន​ប្រភព​​ព័ត៌​មាន​អះ​អាងថា កន្លងមក​ក្រុម​ហ៊ុន​ស៊ូកាកូ​​អ៊ីន ក៏​ដូច​ជា​សាលា​រាជ​ធានីភ្នំពេញ​​​ដែរ​ បាន​ឧបត្ថម្ភ​​ប្រាក់​​ជា​គោលនយោបាយទៅ​​អ្នក​ស្រី​ផេង ភី​រ៉ានី ចំនួន៣ម៉ឺន​ដុល្លារ​រួច​ហើយ ដើម្បី​ឱ្យ​អ្នក​ស្រី​ចា​ក​ចេញ​ពីតំបន់​អភិវឌ្ឍន៍​​​នេះ​ទៅ​កសាង​ជីវិត​ថ្មី ។ ប្រាក់​ចំនួន​៣ម៉ឺន​ដុល្លារ​នោះគឺ​ ក្រុម​ហ៊ុន​ស៊ូកាកូ​​អ៊ីន​ជួយ​២ម៉ឺនដុល្លារ​​​​​ និង​សាលា​រាជធានីភ្នំពេញ​១ម៉ឺន​ដុល្លារ​ ​ដូច្នេះ​​មិន​មែន​សាលា​រាជ​ធានី និង​ក្រុម​ហ៊ុន​មិនបាន​គិត​គូរ​ដល់អ្នកស្រី​ផេង ភីរ៉ានី​នោះឡើយ ។
លោក​សុខ​​ ពេញវុធ ​បាន​ទទូច​​ និង​សំណូម​ពរ​ដល់​ប្រជា​ពលរដ្ឋ​ដែលស្នាក់នៅបណ្តោះ​អាសន្ន​លើដី​បឹងកក់​​ទាំង​អស់​ មេត្តា​យោគ​យល់​តាម​ការ​ដោះ​ស្រាយ​គោលនយោ​បាយ​រវាង​សាលា​រាជ​ធានី និង​បងប្អូន​ផង ។ ​ពេលនេះ​បងប្អូន​បាន​ដឹង​ហើយថា ​​រាជ​រដ្ឋា​​ភិបាល​បាន​ប្រគល់​តំបន់​​បឹងកក់​ទៅឱ្យ​​ក្រុម​ហ៊ុន​​ស៊ូកាកូ​​អ៊ីន​អភិវឌ្ឍន៍​ ហើយ​សាលា​រាជធានី​មិនឱ្យ​បងប្អូន​ចាកចេញ​ទៅ​ដោយខ្លួន​ទទេ​នោះឡើយ​ ​គឺបាន​ឧបត្ថម្ភ​ជា​ប្រាក់​គោលនយោ​បាយ​គ្រប់ៗ​គ្នាតាម​ការ​ព្រមព្រៀង ៕