ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហ៊ុន​14​ចូល​រួម​ការ​ជួញ​ដូរ​ក្នុង​ផ្សារ​មូល​បត្រ​កម្ពុជា​ជន​គ្រប់​រូប​អាច​ទិញ​មូល​បត្រ​បាន​គ្រាន់​តែ​ជ្រើស​រើស​ក្រុម​ហ៊ុន​ណា​មួយ​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​មាន​ក្រុម​ហ៊ុន​​១៤​ក្រុម​ហ៊ុន​​បាន​ចុះ​ឈ្មោះ​ជា​សមា​ជិក និង​ជា​អ្នក​ចូល​រួម​សហ​​ការ ដើម្បី​​បង្កើន​នូវ​ភាពងាយ​ស្រួល​​ដល់​ពាណិជ្ជ​ករ បន្ទាប់​ពី​​ផ្សារ​ជួញដូរ​​មូល​បត្រ​កម្ពុជា បាន​បើក​ដំណើរ​ការ​កាល​ពី​ថ្ងៃទី​១៨ មេសា ​កន្លង​មក ហើយ​ទទួល​បាន​នូវការ​ចាប់​អារម្មណ៍​​យ៉ាង​ខ្លាំង​​ពី​សំណាក់​វិនិ​យោគិន​​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ ធ្វើ​ការ​ទិញ​លក់​នូវ​ប័ណ្ណភាគ​ហ៊ុន​របស់​រដ្ឋាករ​ទឹក

រាជធានីភ្នំពេញ ៖ ​មាន​ក្រុម​ហ៊ុន​​១៤​ក្រុម​ហ៊ុន​​បាន​ចុះ​ឈ្មោះ​ជា​សមា​ជិក និង​ជា​អ្នក​ចូល​រួម​សហ​​ការ ដើម្បី​​បង្កើន​នូវ​ភាពងាយ​ស្រួល​​ដល់​ពាណិជ្ជ​ករ បន្ទាប់​ពី​​ផ្សារ​ជួញដូរ​​មូល​បត្រ​កម្ពុជា បាន​បើក​ដំណើរ​ការ​កាល​ពី​ថ្ងៃទី​១៨ មេសា ​កន្លង​មក ហើយ​ទទួល​បាន​នូវការ​ចាប់​អារម្មណ៍​​យ៉ាង​ខ្លាំង​​ពី​សំណាក់​វិនិ​យោគិន​​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ ធ្វើ​ការ​ទិញ​លក់​នូវ​ប័ណ្ណភាគ​ហ៊ុន​របស់​រដ្ឋាករ​ទឹក​​ស្វយ័ត​​ក្រុង​ភ្នំពេញ ​ដែល​បាន​ប្រកាស​ដាក់​លក់​នូវ​ភាគ​​ហ៊ុន​របស់​ខ្លួន​ប្រមាណ​ជាង​១៣​លាន​ហ៊ុន ។ ​សមា​ជិក​​ទាំង​នេះ ត្រូវ​បាន​ចែក​ចេញ​ជា​៦​​ផ្នែក​ធំៗ​​រួម​មាន ៖

*​ក្រុម​ហ៊ុន​​ធានា​ទិញ​មូល​បត្រ

១-​ភ្នំពេញ ​ស៊ីឃ្យូរឹធី ភីអិលស៊ី ។

២-អូ អេស ខេ ឥណ្ឌូ​ឆៃណា ស៊ីឃ្យូរឹធី លីមី​ធីត ។

៣-ខេមបូឌា-វៀត​ណាម ស៊ីឃ្យូរឹធី ភីអិល​ស៊ី ។

៤-កាណា ស៊ីឃ្យូរឹធី អិលធីឌី ។

៥-​កម្ពុ ស៊ីឃ្យូរឹធី ភីអិលស៊ី ។

៦-តុង យ៉ាង ស៊ីឃ្យូរឹធី (ខេមបូឌា) ភីអិល​ស៊ី ។

៧-អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី ។

*ក្រុម​ហ៊ុន​​ពាណិជ្ជ​​ករ​មូល​បត្រ

១-សាខមប៊ែង ស៊ីឃ្យូ​រឹធី (ខេមបូឌា) ភីអិល​ស៊ី ។

២-ហ្គោល​ដេន ហ្វ័រឈូន (ខេមបូឌា) ស៊ីឃ្យូ​រឹធី ភីអិលស៊ី ។
*ក្រុម​ហ៊ុន​ឈ្មួញ​ជើង​សាមូលបត្រ

១-សូណាត្រា ស៊ីឃ្យូរឹធី ភីអិលស៊ី ។

២-អេស៊ីលីដា ស៊ីឃ្យូរឹធី ភីអិលស៊ី ។

*ភ្នាក់​ងារ​ទូទាត់​​សាច់​ប្រាក់​ពាក់​ព័ន្ធ​​នឹង​មូល​បត្រ

១-ធនាគារ អេស៊ីលីដា ភីអិលស៊ី ។

២-ធនាគារ​វិនិយោគ និង​អភិវឌ្ឍន៍​កម្ពុជា ភីអិលស៊ី ។

៣-ធនាគារ​កាណាឌីយ៉ា អ.ក ។

*ភ្នាក់​ងារ​បញ្ជិ​កាមូល​បត្រ

១-សាខមប៊ែង ស៊ីឃ្យូរឹធី (​ខេមបូឌា) ភីអិល​ស៊ី ។
២-ធនាគារ អេស៊ីលីដា ភីអិលស៊ី ។
*ភ្នាក់​ងារ​ចុះ​បញ្ជី​ផ្ទេរ​មូល​បត្រ​
១-សាខមប៊ែង ស៊ីឃ្យូរឹធី (ខេមបូឌា) ភីអិល​ស៊ី ។

២-ធនាគារ​ អេស៊ីលីដា ភីអិលស៊ី ។

ទាក់​ទិន​​ទៅ​នឹង​ដំណើរ​ការ​​ទិញ​លក់​មូល​បត្រ​នេះ មន្ត្រី​​ប្រតិ​បត្តិ​ផ្នែក​​ទិន្ន​ន័យ​​ទី​ផ្សារ​​ និង​សន្ទស្សន៍​​នៃ​នាយក​ដ្ឋាន​ប្រតិ​បត្តិ​ការ​ទី​ផ្សារ​មូល​បត្រ​​ កញ្ញាគឹម សុផានីតា បាន​មាន​ប្រសាសន៍​​ឱ្យ​ដឹង​នា​រសៀល​ថ្ងៃ​ទី​២៣ មេសា ២០១២ ថា ​ប្រជា​ជន​គ្រប់រូប​​អាច​ទិញ​លក់​​មូល​បត្រ​​បាន​ដោយ​គ្រាន់តែ​​ជ្រើសរើស​​ក្រុម​ហ៊ុន​មូល​បត្រ​​ណា​មួយ​ដែល​ជា​សមា​ជិក​របស់​ផ្សារ​មូល​បត្រ​កម្ពុជា ​ដើម្បី​ធ្វើ​ជា​អ្នក​តំណាង​របស់​ខ្លួន​ក្នុងការ​ជួញ​ដូរ​មូល​បត្រ​ ប​ន្ទាប់​​មក​វិនិ​យោ​គិន​​ត្រូវ​​បើក​គណនី​ជួញ​​ដូរ​មួយ​នៅ​​ក្រុម​ហ៊ុន​​មូល​បត្រ​នោះ​​ ដែល​នឹង​បន្ត​បើក​ឱ្យ​​ខ្លួន​នូវគណនី​សាច់​ប្រាក់​មួយ​ទៅ​ភ្នាក់​ងារ​​ទូទាត់​សាច់​ប្រាក់​​ពាក់​ព័ន្ធ​​នឹង​មូល​បត្រ និង​​គណនី​មូល​បត្រ​នៅ​ប្រតិ​បត្តិ​ករ​រក្សា​ទុក​មូល​បត្រ​​របស់​ផ្សារ​មូល​បត្រ​កម្ពុជា ។

វិនិ​យោគិន​ម្នាក់​អាច​បើក​​គណនី​ជួញ​ដូរ​តែ​មួយ​គត់​នៅ​ក្នុង​ក្រុម​ហ៊ុន​​មូល​បត្រ​មួយ ចំណែក​ឯ​​ការ​ទិញ​លក់​វិញ វិនិ​យោ​គិន​​អាច​បង្គាប់​ឱ្យ​ក្រុម​ហ៊ុន​​មូល​​បត្រ​របស់​ខ្លួន​​ដាក់​បញ្ជា​មក​កាន់​ផ្សារ​មូល​បត្រ​កម្ពុជា ដោយ​បញ្ជាក់​ប្រាប់​យ៉ាង​ហោច​ណាស់​នូវ​ព័ត៌​មាន​សំខាន់ៗ​​ដូចជា ១-ឈ្មោះ​មូល​បត្រ ២-បរិមាណ ៣-ថ្លៃ ៤-ប្រភេទ​នៃ​ការ​បញ្ជា​ទិញ ឬ​បញ្ជា​លក់ ។

វិនិ​យោ​គិន​អាច​បង្គាប់​​ទៅ​ក្រុម​ហ៊ុន​មូល​បត្រ​​ឱ្យ​ដាក់​​បញ្ជា​ដោយ​ប្រើ​ប្រាស់​មធ្យោ​បាយ​​ទំនាក់​ទំនង​ណា​មួយ​ដូច​ជា ១-ឯក​សារ​ជា​លាយ​លក្ខណ៍​​អក្សរ ២-​ពាក្យ​សម្តី ៣-​សារ​អេឡិច​ត្រូនិច ៤-​មធ្យោ​បាយ​​អេឡិច​ត្រូនិច​ដទៃ​ទៀត ។ គួរ​បញ្ជាក់​​ថា ផ្សារ​មូល​បត្រ​​កម្ពុជា​​ជា​កន្លែង​​ធ្វើ​ចរា​ចរ​លក់​ដូរ​មូល​បត្រ​ពី​បណ្តា​សាខា​​ដែល​មាន​រាយ​បញ្ជីឈ្មោះ​​ដូច​ខាងលើ ប៉ុន្តែ​មិន​មែន​ជា​កន្លែង​​ដែល​​ទទួល​ការ​ដាក់​បញ្ជា​ទិញ​-លក់​​ដូរមូល​បត្រ​របស់​វិនិ​យោគិន​ឡើយ ៕