អគ្គលេខាធិការអ.ស.បលោកបានគីមូនកាលពីថ្ងៃទី២៣មេសាត្រូវបានទទួលងារជាមេដឹកនាំឆ្នើមរបស់ពិភពលោកនៅឯATLANTIC CONNCILS 2012 AWARD ។
យោងតាមសេចក្តីប្រកាសសារព័ត៌មានមួយចេញផ្សាយដោយTHINK TANK AMERICAIN ATLANTIC CONCILថា លោកអគ្គលេខាធិការអ.ស.ប នឹងទទួលពានរង្វាន់ DISTINGUISHED HUMANT-ARIAN LEADERSHIP ដោយសារតែលោកចេះប្រមូលផ្តុំប្រកបដោយជោគជ័យបណ្តាមេដឹកនាំពិភពលោកប្រឈមមុខនឹងការប្រឈមថ្មីៗដូចជាការផ្លាស់ប្តូរបរិយាកាស ការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក ការខ្វះខាតស្បៀង ទឹក និងថាមពលជាដើម ។
ATLANTIC COUNCILគឺជាអង្គការឯករាជ្យមួយនៅសហរដ្ឋអាមេរិក ដែលជំរុញកិច្ចសហប្រតិបត្តិការឆ្លងកាត់អត្លង់ទិក និងសន្តិសុខអន្តរជាតិ ។ ពានរង្វាន់នេះផ្តល់ជារៀងរាល់ឆ្នាំ ដល់បណ្តាមេដឹកនាំឆ្នើមទាំងឡាយនៃពិភពលោកដែលមាន៥ផ្នែកគឺៈ បណ្តាឯកអគ្គរដ្ឋទូតទាហាន សហគ្រិន មនុស្សឆ្នើមខាងមនុស្សធម៌ និងសិល្បករ។
ព្រះអង្គម្ចាស់ហារី រាជទាយាទលំដាប់ទី៣សម្រាប់ស្នងរាជ្យបល្លង្កអង់គ្លេស នាង ANNE SOPHIE MUTTER អ្នកកូតវីយូឡុង អាល្លឺម៉ង់ ទាហាន(បុរស-នារី) របស់កងទ័ពអាមេរិកនិងលោកPAUL POLMAN ប្រធានអគ្គនាយករបស់ក្រុមហ៊ុនUNILEVER នឹងទទួលពានរង្វាន់នោះដែរ ៕
ចែករំលែកព័តមាននេះ