ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយ​ឧត្តម​សេនីយ៍​​នាង ផាត ៖ កិច្ចប្រជុំ​​មន្ត្រីជាន់​​ខ្ពស់​ការ​​ពារ​ជាតិ​រិះ​រក​វិធី​សាស្ត្រ​​ឆ្លើយ​តប​ប្រសិទ្ធ​ភាព​

12 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ​លោក​នា​យ​ឧត្តម​​សេនីយ៍​​ នាង ផាត រដ្ឋ​លេខា​ធិការ​ក្រសួង​​ការ​ពារ​​ជាតិ​​បាន​ថ្លែង​ឱ្យ​ដឹង​ថា ​កិច្ច​ប្រជុំ​មន្ត្រី​​ជាន់​ខ្ពស់​ការ​ពារ​ជាតិ​អាស៊ាន (ADSOM) ​ដើរ​តួនាទី​​យ៉ាង​​សំខាន់​ក្នុង​ការ​រៀបចំ​កិច្ច​​ប្រជុំ​ថ្នាក់​​រដ្ឋ​មន្ត្រី​​ការពារ​ជាតិ​​អាស៊ាន ADMM ។ តួនាទីរបស់ ADSOM គឺធ្វើ​​សេច​ក្តីព្រាង​​សេច​ក្តី​ប្រកាស​​រួម​ពិចារណា​ និង​ពិភាក្សា​​ឯក​សារ​ទស្សនា​ទាន​ និង​រាយ​ការណ៍​បញ្ហា​​សន្តិ​សុខ​​

ខេត្តសៀមរាប ៖ ​លោក​នា​យ​ឧត្តម​​សេនីយ៍​​ នាង ផាត រដ្ឋ​លេខា​ធិការ​ក្រសួង​​ការ​ពារ​​ជាតិ​​បាន​ថ្លែង​ឱ្យ​ដឹង​ថា ​កិច្ច​ប្រជុំ​មន្ត្រី​​ជាន់​ខ្ពស់​ការ​ពារ​ជាតិ​អាស៊ាន (ADSOM) ​ដើរ​តួនាទី​​យ៉ាង​​សំខាន់​ក្នុង​ការ​រៀបចំ​កិច្ច​​ប្រជុំ​ថ្នាក់​​រដ្ឋ​មន្ត្រី​​ការពារ​ជាតិ​​អាស៊ាន ADMM ។ តួនាទីរបស់ ADSOM គឺធ្វើ​​សេច​ក្តីព្រាង​​សេច​ក្តី​ប្រកាស​​រួម​ពិចារណា​ និង​ពិភាក្សា​​ឯក​សារ​ទស្សនា​ទាន​ និង​រាយ​ការណ៍​បញ្ហា​​សន្តិ​សុខ​​តំបន់ដែល​កំពុង​​កើត​មាន​ផ្សង​ៗ​ជូន ADMM ។

​លោក​នាយ​ឧត្តម​​សេនីយ៍​​ នាង ផាត ​បាន​ឱ្យ​ដឹង​​បែប​នេះ​ក្នុង​ខណៈ​​បើក​​​កិច្ច​ប្រជុំ​​​មន្ត្រី​​​ជាន់ខ្ពស់​ការ​ពារ​ជាតិ​អាស៊ាន​​លើកទី៦ ​និង​កិច្ច​ប្រជុំ​​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​អាស៊ានបូកជាមួយ​ប្រទេស​ជាដៃគូ​​ដែល​បាន​ចាប់​ផ្តើម​​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ​មេសា ២០១២ ​និង​​គ្រោង​​បញ្ចប់​នៅ​ថ្ងៃ​ទី​២៦ មេសា ២០១២ ស្ថិត​នៅ​សាល​ប្រជុំ​​សណ្ឋា​គារ​អង្គ​រ​សិន​ជូរី ​នាក្រុង​សៀម​រាប ​ដោយ​​មាន​​រូប​លោក​​អញ្ជើញ​​ចូល​រួម​​​​ធ្វើ​ជា​ប្រធាន​​​​កិច្ច​ប្រជុំ​​ និង​មាន​​មន្ត្រី​ជាន់ខ្ពស់​​ការពារ​ជាតិនៃ​បណ្តា​ប្រទេស​​អាស៊ាន​រួមជាមួយ​​​ប្រទេស​ដៃគូ​ចូលរួម​ផង​ដែរ ។

យោង​តាមសេចក្តីជូនព័ត៌មានបានបញ្ជាក់ថា កិច្ចប្រជុំនេះនឹងធ្វើការពិភាក្សា​ និង​ផ្លាស់​ប្តូរ​យោបល់លើបញ្ហាសន្តិសុខក្នុងតំបន់, ការ​ពិភាក្សាសេចក្តីព្រាងគោលការណ៍របស់ ADMM, ពិភាក្សា​សេច​ក្តីព្រាងសេចក្តីប្រកាស រួម​នៃ ADMM ក្នុងការសម្រេចនូវសហគមន៍ អាស៊ានឆ្នាំ២០១៥ សម្រាប់សហគមន៏សន្តិសុខ និងបញ្ហាផ្សេងទៀត ។

គួរបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិ អាស៊ាន (ADMM) ត្រូវបានបង្កើតឡើងកាល ពីឆ្នាំ២០០៦ ក្នុងគោលបំណង ដើម្បីរកយន្ត ការការពារសន្តិសុខក្នុងតំបន់អាស៊ីអាគ្នេយ៍ការ​​ប្រយុទ្ធ​ប្រឆំាង​អំពើ​ភេរវកម្ម និងគ្រឿង​ញៀន​ជាដើម ។

​លោក​នាយក​ឧត្តម​សេនីយ៍​ នាង ផាត ​បាន​មាន​ប្រសាសន៍​ថា ​កិច្ច​ប្រជុំ​​មន្ត្រី​​ជាន់​ខ្ពស់​​ការពារ​ជាតិ​​អាស៊ាន ADSOM ក៏​មាន​តួនាទី​​​ចម្បង​​ជា​ផ្លូវ​​ជា​គន្លឹះ​​ជួយ​ដល់ ADMM ​ក្នុង​ការជំរុញ​​កិច្ច​សហ​​ប្រតិ​បត្តិ​ការ​​ជាក់ស្តែង​ នៅក្នុង​អាស៊ាន​​លើ​បញ្ហា​យុទ្ធ​សាស្ត្រ​​ក៏​​ដូច​ជា​បញ្ហា​​សន្តិ​សុខ​​ដែល​ប៉ះ ពាល់​​នៅ​ក្នុង​តំបន់ ។ ពេល​នេះ​យើង​​នឹងធ្វើ​ការ​ពិចារណា​ ​ពិភាក្សា​​ទៅ​លើ​ឯក​សារ​​​សំខាន់​ពីរ​ ព្រម​ទាំង​​ឯក​សារ​ទស្សនា​ទាន​​ស្នើ​ឡើង​​ដោយ​លេខា​ធិការ​ដ្ឋាន​អាស៊ាន​ដែល​នឹង​ត្រូវបញ្ជូន​​ទៅ​កិច្ច​ប្រជុំ​ ADMM ក្នុងខែ​ឧសភា ​ខាងមុខនេះ ។ ​លើស​ពី​នេះ​​ទៅទៀត​​យើង​ក៏​នឹង​ពិភាក្សា​​ទៅ​លើ​បញ្ហា​សន្តិ​សុខ​​សំខាន់​​ៗ​ដែល​កំពុង​កើត​មាន​និង​កំណត់​​នូវវិធី​សាស្ត្រ​រួម​គ្នា​​ដើម្បី​ឆ្លើយ​តប​​ប្រកប​ដោយ​​ប្រសិទ្ធ​ភាព​​ខ្ពស់ ៕