ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្ដិការណ៍​អន្ដរជាតិ​សំខាន់​ៗ​កើតឡើង​ថ្ងៃ​ទី​១៣ មករា

14 ឆ្នាំ មុន

ឆ្នាំ​១៩៩២
-​ប្រទេស​ជប៉ុន​បាន​ធ្វើការ​សុំ​អភ័យទោស ចំពោះ​ការ​បង្ខំ​ឱ្យ​ស្ដ្រី​កូរ៉េ​ធ្វើ​ជា​ទាសករ​ផ្លូវ ភេទ ក្នុង​អំឡុង​សង្គ្រាមលោក​លើក​ទី​២ ។

ឆ្នាំ​១៦១០
-​តារាវិទូ​អ៊ី​តា​លី លោក​ហ្កា​លី​ឡេ​អូ ហ្កា​ឡេ​លី បាន​រក​ឃើញ​ភព​រណប​របស់​ផ្កាយ
ព្រហស្បតិ៍​ឈ្មោះ​ហ្គា​នី មេ​ដេ ដែល​ជា​ភព រណប​ទី​១​របស់​ផ្កាយ​នេះ ហើយ​ការ​អង្កេត មាន​តាំងពី​ថ្ងៃ​ទី​៧ មក​រា មក​ម្ល៉េះ ។
ឆ្នាំ​១៧៨៣
-​លោក​ច​ន វ៉ាល់​ទ័​រ ជនជាតិ​អង់​គ្ល​ស បាន បោះពុម្ពផ្សាយ​លេខ​ទី​១​នៃ​កាសែត​ដេ​លី អ៊ុយ​នី​វែ​រស​ល រេ​ហ្ស៊ី​ស្ទ័​រ ក្រោយមក​ប្ដូរ ឈ្មោះ​ជា ឌឹ ថែម ។
ឆ្នាំ​១៨២២
-​សភាជាតិ​ទី​១​របស់​ប្រទេស​ក្រិ​ច បាន អនុម័ត​លើ​ការ​កែ​ទង់ជាតិ​របស់​ប្រទេស​នៅ ទីក្រុង​អេ​ពី​ដូ​រូស ។
ឆ្នាំ​១៨៤០
-​នាវា​ប្រើ​ចំហាយ​ទឹក​អា​មេ​រិ​ក​ឈ្មោះ ឡិច​ស៊ី​ង​តុ​ន បាន​ឆេះ​លិច​ពេល​កំពុង​ធ្វើ ដំណើរ​ពី​ទីក្រុង​ញូ​វ​យ៉​ក ទៅ​ទីក្រុង​បូ​ស្ដុ​ន បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​១៣៩​នាក់ និង​នៅ រស់​តែ​៤​នាក់​គត់ ហើយ​មូលហេតុ​ឆេះ​លិច នាវា​នេះ​គឺ​ដោយសារ​ការ​ឆេះ​បំពង់ផ្សែង របស់​នាវា ។
ឆ្នាំ​១៨៤២
-​លោក​វី​លៀម ប្រ៊ី​ដុន ដែល​ជា​ជំនួយការ គ្រូពេទ្យ​វះកាត់​អង់គ្លេស គឺជា​មនុស្ស​តែ​ម្នាក់ គត់​ដែល​រួច​រស់​មានជីវិត​ក្នុង​ចំណោម​កងទ័ព ប្រមាណ​១៦.៥០០​នាក់ ដែល​ដកថយ​ពី​ទី ក្រុង​កា​ប៊ុល ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ដើម្បី មក​កាន់​ទីតាំង​សុវត្ថិភាព​ដែល​មាន​ចំងាយ​ពី គ្នា​១៤០​ម៉ែត្រ​ក្នុងអំឡុងពេល​មាន​សង្គ្រាម រវាង​អង់គ្លេស និង​អា​ហ្វ​ហ្គា​នី​ស្ថាន ។
ឆ្នាំ​១៩០៨
មាន​អគ្គី​ភ័យ​ឆេះ​រោងល្ខោន រ៉ូ​ដ នៅ​រដ្ឋ ផេ​ន ស៊ី​ល​វ៉ា​នី​ញ៉ា បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស ១៧១​នាក់ ។
ឆ្នាំ​១៩១៥
-​គ្រោះ​រញ្ជួយ​ដី​នៅ​ទីក្រុង​អា​វេ​ហ្សា​នូ ប្រទេស​អ៊ី​តា​លី បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស ២៩.៨០០​នាក់​។
ឆ្នាំ​១៩៣៥
-​ការ​បោះ​ឆ្នោត​នៅ​ក្នុង​រដ្ឋ​សា​អា​ឡេ​ន របស់​ប្រទេស​អា​ល្លឺ​ម៉​ង់​បង្ហាញ​ថា ៩០,៣% នៃ​អ្នកបោះឆ្នោត​ចង់បាន​គណបក្ស​ណា​ហ្ស៊ី អា​ល្លឺ​ម៉​ង់​ដែល​ដឹកនាំ​ដោយ​អា​ដុល​ហ៊ី​ទ្លែ​រ​។
ឆ្នាំ​១៩៣៩
-​មាន​អគ្គី​ភ័យ​ឆាបឆេះ​នៅ​ប្រទេស​អូ ស្ដ្រា​លី​លើ​ផ្ទៃដី​ទំហំ​២០.០០០​គីឡូ​ម៉ែត្រការ៉េ បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​៧១​នាក់ ក្នុង​រដ្ឋ​វិច​តូ​រី យ៉ា ។ មូលហេតុ​នៃ​អគ្គី​ភ័យ​នេះ គឺ​បណ្ដាល មក​ពី​អាកាសធាតុ​ក្ដៅ​ឡើង​ដល់​៤៥,៦​អង្សា ដែល​ជា​អាកាសធាតុ​ក្ដៅ​បំផុត​ក្នុង​អំឡុង ៧០​ឆ្នាំ​កន្លង​មក ហើយ​ប្រការ​ដែល​គេ​អាច គ្រប់គ្រង​អគ្គី​ភ័យ​នេះ​បាន​ក៏​ដោយសារ​មាន ភ្លៀង​ធ្លាក់​រយៈ​២​ថ្ងៃ​បន្ទាប់​មក ។
ឆ្នាំ​១៩៤២
-​លោក​ហេ​ន​រី ហ្វ​ដ ម្ចាស់​ក្រុមហ៊ុន​រថ យន្ដ​ហ្វ​ដ បាន​បង្កើត​រថយន្ដ​ថ្មី​ដែល​មាន​ទំងន់ ស្រាល​ជាង​រថយន្ដ​ធម្មតា​៣០%
-​ក្នុងអំឡុងពេល​មាន​សង្គ្រាមលោក លើក​ទី​២ កៅអី​យន្ដហោះ​ដែល​អាច​ផ្ដាច់ ចេញពី​យន្ដហោះ​ពេល​មាន​គ្រោះថ្នាក់​លើក ទី​១ បាន​ត្រូវ​កងទ័ព​អា​ល្លឺ​ម៉​ង់​ធ្វើការ​សាក ល្បង​លើ​យន្ដហោះ​ចម្បាំង​ប្រភេទ​ហេ​ន​គេ​ល​ហេ​២៨០ ។
ឆ្នាំ​១៩៥៣
-​លោក​ចូ​ស៊ី​ប ប្រូស ទី​តូ ត្រូវ​បាន ជ្រើសរើស​ជា​ប្រធានាធិបតី​នៃ​ប្រទេស​យូ ហ្គោ​ស្លា​វី ហើយ​លោក​ជា​ប្រធានាធិបតី​ទី​២ នៃ​ប្រទេស​នេះ ។
ឆ្នាំ​១៩៥៨
កងទ័ព​សេរីកា​ម៉ា​រ៉ុ​ក បាន​ពួនស្ទាក់​វាយ ប្រហារ​កងទ័ព​ល្បាត​របស់​អេ​ស្ប៉ា​ញ ។
ឆ្នាំ​១៩៨៥
-​មាន​គ្រោះថ្នាក់​រថភ្លើង​ចេញពី​ផ្លូវ​នៅ ប្រទេស​អេ​ត្យូ​ពី បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស ៤២៨​នាក់ ។
ឆ្នាំ​១៩៩២
-​ប្រទេស​ជប៉ុន​បាន​ធ្វើការ​សុំ​អភ័យទោស ចំពោះ​ការ​បង្ខំ​ឱ្យ​ស្ដ្រី​កូរ៉េ​ធ្វើ​ជា​ទាសករ​ផ្លូវ ភេទ ក្នុង​អំឡុង​សង្គ្រាមលោក​លើក​ទី​២ ។
ឆ្នាំ​២០០១
គ្រោះ​រញ្ជួយ​ដី​នៅ​ប្រទេស​អែ​ល​សាល់​វ៉ា ឌ័​រ បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​ជាង​៨០០​នាក់ ។
ឆ្នាំ​២០០៧
-​ពេល​មាន​សង្គ្រាម​នៅ​សូ​ម៉ា​លី ច្បាប់ អាជ្ញាសឹក​ត្រូវ​បាន​ប្រកាស​ឱ្យ​ប្រើ​នៅ​ក្នុង ប្រទេស​នេះ ៕