រាជធានីភ្នំពេញ ៖ លោករ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានថ្លែងកាលពីព្រឹកថ្ងៃទី១៦ មីនា ២០១១ ក្នុងសន្និសីទកាសែតមួយនៅស្នាក់ការសមាគមរបស់លោកថា សមាគមរបស់លោកបានដាក់ពាក្យស្នើទៅក្រសួងអប់រំ យុវជន និងកីឡា ដើម្បីស្នើសុំចូលរួមសិក្ខាសាលាស្តីពីការអប់រំដែលគ្រោងប្រព្រឹត្តឡើងពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ មីនា ២០១១ ខាងមុខនេះ ប៉ុន្តែត្រូវបានក្រសួងបដិសេធនឹងការស្នើនោះទៅវិញដោយមិនបញ្ជាក់ពីមូល
ហេតុ ។
លោករ៉ុង ឈុន បានថ្លែងប្រាប់អ្នកកាសែតនៅទីស្នាក់ការសមាគមរបស់លោកថា លោកមិនយល់ទេ ថាតើហេតុអ្វីបានជាក្រសួងអប់រំ មិនអនុញ្ញាតឱ្យតំណាងសមាគមរបស់លោកបានចូលរួមនៅក្នុងសន្និបាតថ្នាក់ជាតិដែលមានសារសំខាន់បែបនេះ ។ គេនៅមិនទាន់អាចទាក់ទងមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបញ្ជាក់បាននៅឡើយទេ ៕
ចែករំលែកព័តមាននេះ