ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​Woodford ត្រៀម​ខ្លួន​ជា​ស្រេច ប្រឈម​មុខ​ជា​មួយ​អ្នក​គ្រប់​គ្រង​ក្រុម​ហ៊ុន​​Olympus នៅ​ក្នុង​កិច្ច​ប្រជុំ​ម្ចាស់​ភាគ​​ហ៊ុន​ដែល​មិន​ច្បាស់​លាស់

11 ឆ្នាំ មុន

លោក Michael Woodford ដែលបាន គាស់​កកាយ​រឿងអាស្រូវ​លាក់​បាំង​របស់ក្រុម​ហ៊ុន​ Olympus​ មិនមានសុទិដ្ឋិនិយម​អំពីការ​យក​​ឈ្នះក្នុងកិច្ច ប្រជុំម្ចាស់ភាគហ៊ុននៅ​ថ្ងៃសុក្រ​នេះ​ទេ ប៉ុន្តែ​បាន​បង្ហាញពីការប្រឆាំងការ​គ្រប់​គ្រង​របស់​ម្ចាស់​ភាគ​ហ៊ុនបរទេស ។

លោក Michael Woodford ដែលបាន គាស់​កកាយ​រឿងអាស្រូវ​លាក់​បាំង​របស់ក្រុម​ហ៊ុន​ Olympus​ មិនមានសុទិដ្ឋិនិយម​អំពីការ​យក​​ឈ្នះក្នុងកិច្ច ប្រជុំម្ចាស់ភាគហ៊ុននៅ​ថ្ងៃសុក្រ​នេះ​ទេ ប៉ុន្តែ​បាន​បង្ហាញពីការប្រឆាំងការ​គ្រប់​គ្រង​របស់​ម្ចាស់​ភាគ​ហ៊ុនបរទេស ។

លោក Woodford បានបញ្ជាក់​រួច​ហើយ​ថា លោកមិន​ត្រឡប់មកធ្វើការក្នុងក្រុមហ៊ុនផលិត​កាមេរ៉ា និងគ្រឿបរិក្ខា​​រពេទ្យនោះទៀត​ទេ ។ក្រុមហ៊ុន Olympus រងការគាំង​​ដំ​ណើរ​ពីការបោះឆ្នោតរបស់ម្ចាស់វិនិយោគលើសំណើគ្រប់គ្រងថ្មីរបស់ខ្លួន ព្រោះម្ចាស់វិនិយោគទុន​ជប៉ុន​ដូចជា ធនាគារ និង​អ្នកទ្រទ្រង់​ក្រុម​ហ៊ុនផ្សេងៗគាំទ្រលើ​ប្រព័ន្ធម្ចាស់​ភាគហ៊ុន ដែល​ក្រុម​ហ៊ុនរបស់ពួកគេ​េបានចូលរួមចំណែក​ជាម្ចាស់​ភាគ​ហ៊ុននោះ ។

ក្រុមហ៊ុន Olympus បានសារភាពពីការ លាក់បាំងទឹកប្រាក់ខាតបង់ចំនួន១,៧ពាន់លាន​ដុល្លារក្នុងការវិនិយោគមួយកាលពីអំឡុងទសវត្សឆ្នាំ១៩៩០ ។ក្រុមហ៊ុន​បាន​តែងតាំងអតីតនាយកប្រតិបត្តិធនាគារ Sumitomo Mitsui Banking Corp ដែលជាធនាគារដ៏សំខាន់របស់ក្រុមហ៊ុន​Olympus​ធ្វើជាប្រធានគណៈកម្មាធិការ​នាយក។
អតីតនាយកប្រតិ​បត្តិក្រុមហ៊ុន Olympus ចំនួនបីនាក់ត្រូវបានគេចាប់ខ្លួនតាមដីកា​តុលា​ការ​ ដែលសង្ស័យជាប់ពាក់ព័ន្ធការលាក់​បាំងទឹកប្រាក់ដែល​ខាត​បង់​នោះ ។ ចំណែក​ក្រុម​ហ៊ុនក៏មានក្រុមស៊ើបអង្កេតផ្ទាល់ខ្លួន និងបាន​ប្តឹងនាយកប្រតិបត្តិ​មួយចំនួនចំពោះ​ការ​ខូចខាត​របស់ក្រុមហ៊ុន ។

នៅមុនកិច្ចប្រជុំថ្ងៃសុក្រ លោក Woodford មិនសម្តែងការសង្ស័យថាតើម្ចាស់ធនាគារអាច នាំឲ្យមានការផ្លាស់ប្តូរដែរ​ឬ​ទេ លើសពី​នេះ​លោក​​បាន​​​រិះគន់ចំៗលើលោក​ប្រធានក្រុមហ៊ុន Hiroyuki Sasa​ ដែលគ្រាន់តែជាប្រធានផ្នែក​គ្រឿង​​បរិក្ខា​​រពេទ្យ​​របស់ក្រុមហ៊ុន ដែល​ខ្វះ​ខាត​បទ​​ពិសោធន៍ក្នុងការគ្រប់គ្រង​ក្នុង​នាម​ជា​អ្នក​ដឹកនាំ ។ លោក​បាន​លើក​កម្ពស់ឲ្យក្រុមហ៊ុនតែង​តាំងអ្នក​គ្រប់គ្រងពីខាងក្រៅ។ក្រោយពីលោក​ Woodford បាន​ទម្លាយ​រឿង​អាស្រូវរបស់ក្រុមហ៊ុន លោកបានក្លាយជា មនុស្សល្បីឈ្មោះក្នុងប្រទេសជប៉ុនលើការ​គ្រប់គ្រងក្រុមហ៊ុន លោក​សង្ឃឹមថា ក្រុម​ហ៊ុន​ជប៉ុននឹង​​ផ្តល់ការងារឲ្យលោក​ធ្វើ ។

ក្នុងពេលចាប់ផ្តើមកិច្ចប្រជុំដែលមានម្ចាស់​ភាគហ៊ុនជាង១.០០០នាក់ លោកប្រធានក្រុម​ហ៊ុន ​Shuichi Takayama និងសមាជិក​គណៈ​កម្មា​ធិការបានឱនគោរព​យ៉ាងទន់​ភ្លន់បំផុត។កិច្ច​ប្រជុំនោះធ្វើឡើងនៅក្នុងទីក្រុងតូក្យូ។ លោក Woodford ចង់បោះឆ្នោតរំលាយគណៈ គ្រប់គ្រងនាយក តែលោក​មិនបានប្រាប់​ពីមូល​ហេតុ​នោះទេ ខណៈ​លោក​នៅតែប្តឹង​អតីត​ប្រធាន​​ក្រុមហ៊ុននៅចក្រភពអង់គ្លេស ។ខាងភាគីក្រុមហ៊ុនសង្ឃឹមថា ការបោះឆ្នោត​ស្មើគ្នាលើរឿងអាស្រូវដែលបានធ្វើឲ្យក្រុមហ៊ុនOlympus ខាត​បង់ប្រាក់ចំនួន៤ពាន់លាន​ដុល្លារ​ពី​ផ្សារហ៊ុន។ លោក Woodford និងអ្នក វិនិយោគ​បរទេសដែលមានភាគហ៊ុនពី២៥​ទៅ​៣០​ភាគ​រយក្នុង​​ក្រុមហ៊ុននោះ ចង់​ឲ្យមាន​ការ​ផ្លាស់​ប្តូរ​ខ្លាំង​នូវ​វប្បធម៌ចាស់រវាង​ទំនាក់ទំនង​ដ៏ជិត​ស្និទ្ធ​របស់​​ធនាគារនិងគណៈ​កម្មាធិការ​នាយក ។

អ្វីដែលច្បាស់នាពេលនេះ គឺប្រធានក្រុមហ៊ុន លោក Hiroyuki  Sasa ដែលមានបទ​ពិសោធន៍​ជា​ម្ចាស់​ក្រុម​ហ៊ុនជាង​៣០ឆ្នាំ ចំណែកប្រធានគណៈកម្មាធិការនាយក​គឺ​លោក Yasukuki​ ​Kimoto វ័យ៦៣ឆ្នាំ ​ជាអតីត​នាយក​គ្រប់ គ្រង​ក្រុមហ៊ុន Sumitomo Mitsui Financial Group និងមានភាគហ៊ុន​ចំនួន​៣,៤ភាគរយ និង​ជាម្ចាស់បំណុល​របស់​ក្រុម​ហ៊ុន​​បាន​ផ្តល់ប្រាក់កម្ចីចំនួន២,៨ពាន់លានដុល្លារ ។

ក្រុមហ៊ុនដែល​ផ្តល់ប្រាក់កម្ចីធំបំផុត មាន​ក្រុម​ហ៊ុន ​SMFG និងក្រុមហ៊ុន Mitsubishi UF J Financial Group ដែលជាអ្នកវិនិយោគ​សំខាន់សម្រាប់ក្រុមហ៊ុន Olympus និង​​​អាច​មានឥទ្ធិពលលើ​ការសម្រេចរបស់គណៈកម្មាធិការនាយក ។អ្នកសេដ្ឋកិច្ចម្នាក់និយាយថា ក្រុមហ៊ុន​Olympus មានបច្ចេកវិទ្យាចំណាត់ថ្នាក់លេខ មួយ​ តែបញ្ហានាពេល​នេះគឺការគ្រប់គ្រង ។ ការ​ដោះ​ស្រាយ​បញ្ហា​ការខូច​ឈ្មោះ​របស់​ពាណិជ្ជ​សញ្ញាក្រុមហ៊ុន នឹងយកឈ្នះទំនុក​ចិត្ត​និងទទួលជោគជ័យក្នុងពេលឆាប់ៗខាងមុខ។ ក្រុមហ៊ុន​បានលើកឡើងជាថ្មីថា ដើមទុន របស់ក្រុមហ៊ុននៅដំណាច់ខែកញ្ញាមានចំនួន៤៦ពាន់លានដុល្លារ។ ចំណែកភាគហ៊ុនរបស់ក្រុម​ហ៊ុនបានកើនឡើង៦,៤ភាគរយនៅថ្ងៃសុក្រ ជាអត្រាកើនឡើងខ្ពស់បំផុតក្នុងរយៈពេល៣ខែចុងក្រោយ។ គិតចាប់ពីខែតុលា ពេល​ដែលមាន​រឿងអាស្រូវនោះ ភាគហ៊ុនរបស់​ក្រុមហ៊ុន​ធ្លាក់​ចុះ​៨០​ភាគរយ ហើយ​ក្រុម​ហ៊ុនធ្លាក់ត្រឹម​តម្លៃ​តែ​៤,១​ពាន់លានដុល្លារ ៕