ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រដាល់​​ដណ្តើម​​ខ្សែ​ក្រវាត់​​ជើង​​ឯក​​10​លាន​រៀល​របស់​​ស្រា​ផែន​ដី ឡុង សុភី ជួប​ ជាម អាដាំ ខណៈ​ ពុធ ឆាយ​រិទ្ធី​ ជួប​ នន់ ជំនិត​​ នៅ CTN

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​​​ ៖ នៅថ្ងៃសៅរ៍ ទី​​២១ មេសានេះ​ ការប្រកួត​​ដណ្តើម​ខ្សែ​ក្រវាត់​​​ជើង​ឯក​​១០លាន​រៀលរបស់​ស្រា​ផែនដី​ នៅលើ​សង្វៀន​ស្ថានីយ​ទូរទស្សន៍ CTN ពូល​ A ​បាន​​ឈាន​ចូល​ដល់​ជុំ​ទី៣ហើយ​។​ ​ឡុង សុភី​ មក​ពី​ក្លឹប​សាលវ័ន្ត​កីឡា​ ជួប ជាម អាដាំ​ មកពីក្លឹប​​ឃ្លាំង​មឿង​កីឡា​​ ខណៈ​ ពុធ​ ឆាយ​រិទ្ធី​ ​មក​ពីក្លឹប​​ពុទ្ធ​សេរី​វង្សព្រែក​តាទែន​ ជួប​

រាជធានីភ្នំពេញ​​​​ ៖ នៅថ្ងៃសៅរ៍ ទី​​២១ មេសានេះ​ ការប្រកួត​​ដណ្តើម​ខ្សែ​ក្រវាត់​​​ជើង​ឯក​​១០លាន​រៀលរបស់​ស្រា​ផែនដី​ នៅលើ​សង្វៀន​ស្ថានីយ​ទូរទស្សន៍ CTN ពូល​ A ​បាន​​ឈាន​ចូល​ដល់​ជុំ​ទី៣ហើយ​។​ ​ឡុង សុភី​ មក​ពី​ក្លឹប​សាលវ័ន្ត​កីឡា​ ជួប ជាម អាដាំ​ មកពីក្លឹប​​ឃ្លាំង​មឿង​កីឡា​​ ខណៈ​ ពុធ​ ឆាយ​រិទ្ធី​  ​មក​ពីក្លឹប​​ពុទ្ធ​សេរី​វង្សព្រែក​តាទែន​ ជួប​ នន់  ជំនិត ​មកពីក្លឹប​​ស៊ីម៉ាក់ ។​

រវាង២គូ​ខាងលើនេះប្រកួតគ្នា​ក្នុង​ប្រភេទ​ទម្ងន់​​៦៥គីឡូក្រាម ។ ​ឡុង សុភី​ ប្រកួត​​បាន​២លើក​​​ជា​ប់គ្នា​​មាន​៦​ពិន្ទុ​​ ។ ចំណែក​​ជាម អាដាំ​ ​ប្រកួត​បាន​២​លើក​​ ប៉ុន្តែ​​ចាញ់​រហូត​ លើកនេះ​​ អាដាំ ក៏​មិន​សូវ​ជា​មាន​​សង្ឃឹម​​ប៉ុន្មាន​ដែរ ​​បើសិន​ជា​គេ​​ប្រកួត​​ចាញ់​​លើកនេះ​ទៀត ​ប្រហែលមាន​តែ​ផ្លូវ​ហាល​ខោ​ទេ ។ ចំណែក​ ពុធ​ ឆាយ​រិទ្ធី​ និង​ នន់ ជំនិត ​​ប្រកួត​បាន​២​លើក​ដូច​គ្នា​​​ ហើយ​ឈ្នះ​ទាំង​ពីរ​​ប្រកួតដូច​គ្នា​ ។​ លើក​នេះ​ ទោះ​ជា​ខ្លាំង​ប៉ុណ្ណា​ក៏​ត្រូវ​​មាន​ម្នាក់​ជា​អ្នក​ចាញ់​ ប៉ុន្តែ​​​ មុន​នឹង​ចាញ់​ឈ្នះ​ក៏​ពិបាក​បន្តិច​​ហើយ ។​ រិទ្ធី​ មាន​កម្លាំង​​ខ្លាំង ​​​ស្នៀត​​ជើង និង​កណ្តាប់​ដៃ​​​​ល្អ​ អាច​ទាត់​និង​វាយ​ចេញ​បាន​រហ័ស​ហើយ​​​ចំទិស​ដៅ​​​ទៀត​ផង​​ ។ ប៉ុន្តែ​​ចលនា​វាយចេញ​​របស់​រិទ្ធី​ ​យឺត​​បន្តិច ។ រីឯ​ជំនិត ល្អ​ស្នៀត​កែង​ តែ​កម្លាំង​មិន​សូវ​ជា​ខ្លាំង​ប៉ុន្មាន​ឡើយ  ប៉ុន្តែ​ចិត្ត​របស់​គេសឿង​​ជាង​ ។ ​ទោះជា​យ៉ាងណា​​​ទាំង​សង​ខាង​សុទ្ធ​​តែមាន​​ការ​ខ្លាច​​​ក្រែង​​គ្នា​ទៅ​វិញ​​ទៅមក​​​ដូចគ្នា​ ព្រោះ​ល្បិច​ប្រយុទ្ធ​​របស់​អ្នក​ទាំងពីរ​​​ប្រហាក់​ប្រហែល​​គ្នា​ ។​

​គូ​ប្រកួត​មិត្ត​ភាព កង​ ចន្ថា ​មក​ពី​ក្លឹប​​អាជ្ញា​ធរ​ជាតិ​អាវុធគីមី ជួប​ សឹង្ហ សាវ៉ន ​​មកពី​ក្លឹប​​សឹង្ហ​កីឡា​ ។ ឈិន ខ្វាន់​ង៉ុយ​ មកពី​ក្លឹប​​ម្កុដ​រាជ​សីហ៍​ ជួប​ សល់ ​ប៊ុន​អុីម ​មកពីក្លឹប​អាស៊ី កីឡា ៕