រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាក្តីខ្មែរក្រហមដែលកោះសន្តិភាពទទួលបាននាពេលថ្មីៗនេះឱ្យដឹងថា សាលាក្តីគ្រោងនឹងរៀបចំវេទិកាថ្នាក់តំបន់លើកទី៤របស់ខ្លួនសម្រាប់ដើមបណ្តឹងរដ្ឋប្បវេណីសំណុំរឿង០០២ ចំនួន៣០០នាក់ មកពីខេត្តកំពង់ស្ពឺ បាត់ដំបង និងកំពង់ឆ្នាំង ដែលនឹងគ្រោងរៀបចំឡើងនៅក្នុងខេត្តកំពង់ឆ្នាំង ថ្ងៃទី២៤ មីនា ២០១១ នេះ ។
សេចក្តីប្រកាសរបស់សាលាក្តីខ្មែរក្រហមបន្តថា វេទិកានេះមានបំណងលើកកម្ពស់ការចូលរួមរបស់ជនរងគ្រោះដែលជាដើមបណ្តឹងរដ្ឋប្បវេណី និងផ្តល់ឱកាសឱ្យដើមបណ្តឹងបានជួបជាមួយមេធាវី ជួបជាមួយមន្ត្រីសាលាក្តី និងបានជួបជាមួយដើមបណ្តឹងរដ្ឋប្បវេណីនៃសំណុំរឿង០០១ ដើម្បីចែករំលែកបទពិសោធន៍សម្រាប់សំណុំរឿង០០២ ៕
ចែករំលែកព័តមាននេះ