ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ប្លន់​ទៅ​បាត់​ជាប់​ខ្នោះ​អ្នក​មាន​ម៉ូតូ​ឌុប​ចោរ​ធ្វើ​សកម្ម​ភាព​

12 ឆ្នាំ មុន

ខេត្តពោធិ៍​សាត់​​ ៖ ប៉ូលិស​បាន​ឃាត់​ខ្លួន​បុរស​ម្នាក់​ដោយ​ជាប់​ចោទ​ពី​បទ​ឌុប​បក្សពួក​របស់​ខ្លួន​ទៅ​ប្លន់​ម៉ូតូ​ប្រជា​ពលរដ្ឋ​ ។ ករណី​នេះ​បាន​កើ​តឡើង​​កាល​ពី​យប់​ថ្ងៃ​ទី​១៦ មេសា ២០១២ នៅ​ចំណុច​ខ្នង​ប្រឡាយ​១៧​មេសា​ ស្ថិត​ក្នុង​ភូមិ​កោះ​ក្រ​បី​ ឃុំ​ខ្នារ​ទទឹង ស្រុក​​បាកាន ខណៈ​ពេល​ជន​រង​គ្រោះ​ត្រឡប់​មក​ពី​វត្ត។ នៅ​ថ្ងៃ​ទី​១៩ មេសា ២០១២

ខេត្តពោធិ៍​សាត់​​ ៖ ប៉ូលិស​បាន​ឃាត់​ខ្លួន​បុរស​ម្នាក់​ដោយ​ជាប់​ចោទ​ពី​បទ​ឌុប​បក្សពួក​របស់​ខ្លួន​ទៅ​ប្លន់​ម៉ូតូ​ប្រជា​ពលរដ្ឋ​ ។ ករណី​នេះ​បាន​កើ​តឡើង​​កាល​ពី​យប់​ថ្ងៃ​ទី​១៦ មេសា ២០១២ នៅ​ចំណុច​ខ្នង​ប្រឡាយ​១៧​មេសា​ ស្ថិត​ក្នុង​ភូមិ​កោះ​ក្រ​បី​ ឃុំ​ខ្នារ​ទទឹង ស្រុក​​បាកាន ខណៈ​ពេល​ជន​រង​គ្រោះ​ត្រឡប់​មក​ពី​វត្ត។ នៅ​ថ្ងៃ​ទី​១៩ មេសា ២០១២ ជន​សង្ស័យ​បាន​បញ្ជូន​ទៅ​កាន់​ស្នង​ការ​ដ្ឋាន​នគរបាល​​ខេត្ត​ដើម្បី​សាក​សួរ​កសាងក​សំណុំ​រឿង​ប​ញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត ។

ប៉ូលិស​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​​ខេត្ត​ឱ្យ​ដឹងថា ជន​សង្ស័យ​ដែល​ឃាត់​ខ្លួន​នេះ​ឈ្មោះ​សៀក រ៉ន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ នៅ​ភូមិ​ដំណាក់​ធ្នង់ ឃុំ​ខ្នា​រទទឹង ស្រុក​បាកាន ។ ការ​ឃាត់​ខ្លួន​ជន​នេះ​តាម​ពាក្យ​បណ្តឹង​របស់​ម្ចាស់​​ម៉ូតូ​ឈ្មោះ​សាន រិន ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ រស់​នៅ​ក្នុង​ភូមិ​ពោល្យុំ ឃុំ​ខ្នា​រទទឹង​ ដែល​បាន​ចោទ​ប្រកាន់​ថា កាល​ពី​យប់​ថ្ងៃ​ទី​១៦ មេសា ២០១២ រូប​គេ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម ស៊េរី​២០១១ ឌុប​ប្អូនៗ​ទៅ​លេង​វត្ត​​ស្រោង ។ ពេល​ទៅ​ដល់​ខ្នង​ប្រឡាយ​១៧​មេសា ស្រាប់​តែ​មាន​ក្រុម​ចោរ​២​នាក់​ ពាក់​អាវ​ប៉ារ៉ា ជិះ​ម៉ូតូ​​​គុប​កញ្ចាស់​ស្ទាក់​ប្លន់​យក​ម៉ូតូ​របស់​រូប​គេ​​ជិះគេច​​ទៅ​ទិស​ខាង​លិច​តាម​ខ្នង​ប្រឡាយ​បាត់ ។ ភ្លាម​ៗ​នោះរូប​គេ​ទូរស័ព្ទ​ប្រាប់​​បង​ប្អូន​ឱ្យ​ស្ទាក់​​នៅ​ខាង​មុខ ។ ពេល​ទៅ​ដល់​ឃើញ​ភ្លើង​ម៉ូតូ​ស្ទាក់​​ចាំ​ខាង​មុខ​ ពួកចោរ​ក៏​បាញ់​បើក​ផ្លូវ​ចំនួន​៣​គ្រាប់ឡើង​លើ ។ ដោយ​ឃើញ​ម៉ូតូ​​​កំពុង​បញ្ឆេះ​ចោល​ក្រុម​ចោរ​ទាំង​នោះ​បាន​ដូរ​ម៉ូតូ​ដែល​ប្លន់​បាន​ទុក​នៅ​ទី​នោះ​ រួ​ចហើយ​ឡើង​ជិះ​ម៉ូតូ​នោះ​ទៅ​បាត់​ ។ ម៉ូតូនោះ​​ម៉ាក​ហុង​ដា​ឌ្រីម ស៊េរី​២០១០ ។

ប៉ូលិស​ឱ្យ​ដឹងថា ​ដោយមាន​​​ការ​ចង្អុល​បង្ហាញ​ពី​ម្ចាស់ម៉ូតូ​នៅ​យប់​នោះ​សមត្ថកិច្ច​បាន​​ស្ទាក់​ត្រួត​ពិនិត្យ​​ម៉ូតូ​តាម​ផ្លូវ​ឃាត់​ម៉ូតូ​របស់​ឈ្មោះ​សៀក រ៉ន ម៉ាក​គុប​ជ្រុង​​បាញ់​ពណ៌​ទឹក​ប្រាក់​ ដោយ​ជាប់​ចោទ​ថា​ ម្ចាស់​ម៉ូតូ​​រូប​នេះ​ជា​អ្នក​ឌុប​ចោរ​ទៅ​ប្លន់​យក​ម៉ូតូ​នា​យប់​នោះ ។នៅ​ចំពោះ​មុខ​សមត្ថកិច្ច​​ជន​សង្ស័យ​បដិសេធ​ថា រូប​គេ​មិន​ដឹង​រឿង​អ្វី​ទាំង​អស់ ។ នៅ​យប់​នោះរូប​គេ​បាន​ឌុប​​ប្រពន្ធ​ និង​កូន​ត្រឡប់​មក​ពី​លេង​បុណ្យ​​ចូល​ឆ្នាំ​នៅ​វត្ត​​ស្រោង ពេល​បើក​ម៉ូតូ​តាម​ផ្លូវ​ស្រាប់​តែ​ប៉ូលិស​ស្ទាក់​ម៉ូតូ​ និង​ឃាត់​ខ្លួន​តែ​ម្តង។ប៉ូលិស​បញ្ជាក់ថា នេះ​គ្រាន់​តែ​ជា​ការ​ដោះ​សា​ប៉ុណ្ណោះ រឿង​ពិត​គឺ​​មាន​ភស្តុតាង​អស់​ហើយ។ ជន​សង្ស័យ​ត្រូវ​​សមត្ថកិច្ច​កសាង​​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​នា​រសៀល​ថ្ងៃ​ទី​១៩ មេសា ​ដើម្បី​ចាត់​ការ​តាម​នីតិវិធី ៕