ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧទ្ធម្ភាគ​ចក្រ​​អាមេរិក​មួយគ្រឿងធ្លាក់នៅ​អាហ្វហ្គានីស្ថាន​​​​

11 ឆ្នាំ មុន

អ្នក​ទទួល​ខុសត្រូវ​ខាងការពារ​អាមេរិក​​មួយ​រូប​​គូសបញ្ជាក់​​ប្រាប់​AFPថា​​ ឧទ្ធម្ភាគ​ចក្រ​​ធុន​​ BLACK HAWK មួយគ្រឿង​របស់​​អាមេរិក​ ​ដែល​មាន​មនុស្សជិះ​ក្នុង​​​នោះ​៤​នាក់​​ដែល​ប្រហែល​ជា​ពួកទាហាន​​អាមេរិក​បាន​ធ្លាក់​​កាលពី​​​ថ្ងៃទី១៩មេសានៅភាគ​និរតីអាហ្វហ្គា​នីស្ថាន​ ។​

អ្នក​ទទួលខុសត្រូវ​​រូបនេះ​​ដែលពុំ​​​​អាច​​បញ្ជាក់​​​ក្នុង​​​ពេល​​ភ្លាមៗ​ថាតើ​​មនុស្សដែល​ស្ថិត​ក្នុង​ឧទ្ធម្ភាគ​​ចក្រ​​​​​ត្រូវស្លាប់​ឬរបួស​នោះ​ឡើយ ។ គ្រោះ​​ថ្នាក់​នេះហាក់​ដូចជា​បណ្តាល​មកពី​ធាតុអាកាស​​មិន​ល្អ ។ ចំណែក​​​កង​កម្លាំង​អូតង់​នៅអាហ្វហ្គា​នីស្ថាន​​​​វិញ​ក្នុង​​​​សេចក្តី​​​​​ប្រកាស​​មួយ​អះអាង​​ថា  កន្លែង​ឧទ្ធម្ភាគ​ចក្រ​​​​ធ្លាក់​​​ជាតំបន់​​​​​មាន​សន្តិសុខ​រួចការ​​ស៊ើប​​អង្កេត មួយ​លើ​មូល​ហេតុ​​​នៃគ្រោះ​ថ្នាក់​​នេះ​ត្រូវបាន​ធ្វើ ។​

កាលពី​ថ្ងៃទី​១៦មីនា​​កន្លងមក​នេះ ទាហាន​​តួកគី​​១២នាក់​និង​ជន​ស៊ីវិល​២នាក់​បាន​ស្លាប់​​ក្នុង​​​​​គ្រោះ​ថ្នាក់​​​ធ្លាក់​ឧទ្ធម្ភាគ​ចក្រ​​​​​ធុន​CH-53 SEA STA-TION​​មួយគ្រឿង​នៅ​​មួសាកាឡា ជា​ស្រុក​​មួយ​​នៃខេត្ត​ហែល​ម៉ង់​របស់​អាហ្វហ្គា​នី ស្ថាន​​ ។ ចំណែក​​​ឯ​កាលពី​​ថ្ងៃទី​៥សីហា​​ ២០១១​ ឧទ្ធម្ភាគ​ចក្រ​​ធុន​ CHINOOK មួួ​យ​គ្រឿង​របស់​អាមេ​រិក​​​​ត្រូវ​​ពួក​លីបង់​​បាញ់​រ៉ុក្កែត​  RPG​ធ្លាក់​​នៅជិត​​​ក្រុងកាប៊ុល​​​ ។ ទាហាន​​​អាហ្វហ្គានីស្ថាន​​​៨​នាក់​​និង​​ទាហាន​​អាមេរិក​​៣០​នាក់​ក្នុង​នោះ​មាន​​សមាជិក​​កង​កម្លាំង​​ពិសេសអាមេរិក​ NAVY SEALS ​២២នាក់ត្រូវ​ស្លាប់​ ៕​