មន្ត្រីមួយរូបនិយាយថា សាច់ញាតិត្រូវជាបងប្អូនជីដូនមួយរបស់លោកហាមីដ កាហ្សៃ ប្រធានាធិបតីរបស់ប្រទេសអាហ្វហ្គានីស្ថានត្រូវបានបាញ់ស្លាប់ព្រោះការភ័ន្តច្រឡំដោយទាហានអង្គការអូតង់នៅតំបន់ភាគខាងត្បូង ប្រទេសអាហ្វហ្គានីស្ថាន ។
ជនរងគ្រោះនោះឈ្មោះ Yar Mahammad Khan ត្រូវបានបាញ់ស្លាប់នៅក្នុងគេហឋានរបស់លោកក្នុងសង្កាត់ Dand ក្បែរទីក្រុងកង់ដាហារ ក្នុងការវាយឆ្មក់មួយ ។
អង្គការអូតង់និយាយថា ពេលនេះខ្លួនកំពុងស៊ើបអង្កេតលើឧប្បត្តិហេតុនេះ ។
ទោះបីជាបែបណា ប្រភពមួយអះអាងថា បុរសដែលស្លាប់កាលពីថ្ងៃទី១០ មីនា កន្លងមក ហាក់ដូចជាមិនមែនជាសាច់ញាតិជិតស្និទ្ធរបស់លោកប្រធានាធិបតីកាហ្សៃទេ ប៉ុន្តែប្រភពខ្លះអះអាងថា លោកជាបងប្អូនជីដូនមួយរបស់លោកកាហ្សៃ ។ អ្នកនាំពាក្យរបស់លោកហាមីដ កាហ្សៃ និយាយថា លោកប្រធានាធិបតីកាហ្សៃ ស្គាល់បុរសនោះដែរ គឺរស់នៅក្នុងភូមិជាមួយគ្នា។ ការស្លាប់របស់លោក Yar Muhammad Khan ធ្វើឱ្យលោកកាហ្សៃមានទុក្ខក្រៀមក្រំយ៉ាងខ្លាំង ហើយលោកបានអំពាវនាវដល់អង្គការអូតង់ឱ្យឈប់សម្លាប់ជនស៊ីវិលទៀត ៕
ចែករំលែកព័តមាននេះ