ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​​​ជន​​កា.ប់​គ្នា​​របួស​ទាំង​សងខាង​​ទៅ​សាលា​​​ដំបូង​​ខេត្ត​​

12 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​​ ៖ សមត្ថ​​កិច្ច​​នគរ​បាល​​​​​ព្រហ្មទណ្ឌ​​កម្រិត​ស្រាល​​នៃ​ស្នង​ការ​ដ្ឋាន​​​ខេត្ត​​ បាន​​បញ្ជូន​ជន​សង្ស័យ​ចំនួន​​​​​២ក្រុម​​មានគ្នា​​​៥នាក់​​ដែល​ប្រើ​ហិ.ង្សា​​ដោយ​ចេតនា​​ បណ្តាល​​ឱ្យ​​របួស​​ទាំង​សង​ខាង​​ ទៅ​សាលា​ដំបូង​​ខេត្ត​​​​​​​ ​នា​ព្រឹក​ថ្ងៃទី​១៩ មេសា ដើម្បី​​ចាត់​ការ​តាម​​នីតិ​វិធី​ច្បាប់ ។

ខេត្ត​បន្ទាយ​មាន​ជ័យ​​ ៖ សមត្ថ​​កិច្ច​​នគរ​បាល​​​​​ព្រហ្មទណ្ឌ​​កម្រិត​ស្រាល​​នៃ​ស្នង​ការ​ដ្ឋាន​​​ខេត្ត​​ បាន​​បញ្ជូន​ជន​សង្ស័យ​ចំនួន​​​​​២ក្រុម​​មានគ្នា​​​៥នាក់​​ដែល​ប្រើ​ហិង្សា​​ដោយ​ចេតនា​​ បណ្តាល​​ឱ្យ​​របួស​​ទាំង​សង​ខាង​​ ទៅ​សាលា​ដំបូង​​ខេត្ត​​​​​​​ ​នា​ព្រឹក​ថ្ងៃទី​១៩ មេសា ដើម្បី​​ចាត់​ការ​តាម​​នីតិ​វិធី​ច្បាប់ ។

​​លោក​វរសេនីយ៍​​ត្រី​ រ៉ែម វីរៈ​​ អធិការ​នគរ​បាល​​ក្រុង​សិរី​សោភ័ណ​ បាន​​ឱ្យដឹង​ថា ជន​ទាំង​​​២​ក្រុម​​នេះ​ ម្ខាង​​មាន​គ្នា​​៣នាក់​​ តែ​ចាប់​​បាន​​២នាក់​​ គឺ​​​​​​​​​​ឈ្មោះ ភ័ណ ភឿត​​ ភេទប្រុស​​ អាយុ​​៣០ឆ្នាំ​ របួស​​ហើម​ជាំ​​​លើ​ស្មា​​ផ្នែក​​ខាង ក្រោយ​​ និង​​ឈ្មោះ ណៃ​ សុភ័ណ ភេទប្រុស​​ អាយុ​​២៦ឆ្នាំ របួស​ដាច់​​កូន​​​ដៃ​ឆ្វេង​​ ឯម្នាក់​​ទៀត​​​​ឈ្មោះ ​​អិុន ភេទប្រុស​ (រត់គេច​ខ្លួន​) ពួកគេ​​ទាំង​​​៣នាក់​​ រស់​នៅភូមិ​​​​កង​វ៉ា​ សង្កាត់​​​កំពង់​ស្វាយ​​ ក្រុង​សិរី​សោភ័ណ​ ។ ឯក្រុម​ម្ខាង​​​ទៀត​មាន​​​​គ្នា​​​​១០នាក់តែ​ចាប់​បាន​​៤នាក់​​ គឺ​​​ ១- ឈ្មោះ​ ពេជ្រ ជុន​ ហៅ​ភេ ភេទប្រុស​​​ អាយុ​​​២៣ឆ្នាំ ហើម​កែង​ដៃ​​​ស្តាំ​​​​​ ២- ឈ្មោះ ​​​​ជោត​ ចំរើន ​​ភេទប្រុស​​ អាយុ​​​២០ឆ្នាំ រង​របួស​​ថ្ងាស​​ខាង​​ឆ្វេង​​ ៣- ឈ្មោះ សាញ់​ សែត ហៅ​​​ កែត ភេទប្រុស​​​ អាយុ​​២៣ឆ្នាំ​ ។ ៣នាក់​​នេះ​រួម​ជាមួយ​​២នាក់​​ខាង​លើ​​​ ត្រូវ​បាន​​បញ្ជូន​ទៅ​​​សាលា​ដំបូង​​ខេត្ត និ​ង​​៤- ឈ្មោះ សិទ្ធិ សំអាត ហៅ​ ប៊ឹប របួស​ថ្ពាស់​​ខាង​​ខាង​​ឆ្វេង​​ និង​​បាក់​ថ្គាម​​ខាង​ឆ្វេង​​ បច្ចុប្បន្ន​​កំពុង​​ព្យាបាល​​នៅ​ក្នុង​​មន្ទីរ​ពេទ្យ​​ ចំណែក​​​បក្សពួក​​​​​​ចំនួន​​​៦នាក់​​ទៀត​​រត់​គេច​ខ្លួន​​ ។

ជន​​​ទាំង​នេះ​​មាន​ទី​លំនៅ​​​ក្នុង​​ភូមិ​ពង្រ​​ សង្កាត់​កំព​​ង់​ស្វាយ​ ក្រុង​សិរី​សោភ័ណ ។ លោក​អធិការ​​​ បាន​បន្ត​​ថា នៅវេល​ាម៉ោង​​​៤និង​​​៣០​នាទី​​រសៀល​​​​ថ្ងៃទី ​​១៧ មេសា ឆ្នាំ​​២០១២ នៅ​​លើ​ផ្លូវ​ជាតិ​​​លេខ​​​៥៩​​A ស្ថិត​​ក្នុង​ភូមិ​​កង​វ៉ា សង្កាត់​​កំពង់​ស្វាយ​ ក្រុមខាង​​​ភូមិ​កង​វ៉ា មាន​ឈ្មោះ​ ភ័ណ ភឿត និង​ឈ្មោះ អិុន រួមទាំង​ក្មេង​​តូចៗផង​​​​ បាន​នាំ​គ្នា​​​ចាក់​​​ធុង​បាស់​រាំ​​លេង​ និ​ង​​ប៉ាត​​ម្សៅ​​ ។ ពេលនោះ​​​​​​ឈ្មោះ​​ សិទ្ធិ​ សំអាត ហៅ​ប៊ឹប និ​ងឈ្មោះ​ ពេជ្រ​​ ជុន ហៅ​​​ភេ នៅភូមិ​​​​​​ពង្រ​​​​​ជិះម៉ូតូ​​១គ្រឿង​​​ ​​​ទៅដល់​​ចំណុច​ខាងលើ​​​ ក៏​​ត្រូវ​​ក្រុម​​​ខាង​​ភូមិ​​​កង​វ៉ា​​កាក់​​ម៉ូតូ​​ឱ្យ​ឈប់​​​រួច​វាយក្បាល​​​ឈ្មោះ​ សិទ្ធិ​ សំអាត ហៅ​ប៊ឹប ​​​១ដៃ ព្រោះ​​​សំអាង​​​ថាស្គាល់​​គ្នា ស្រាប់​តែ​​​ឈ្មោះ សិទ្ធិ​​​ សំអាត​ ហៅប៊ឹប​​ ប្រកាន់​​​ក៏​កើត​រឿង​​​ឈ្លោះ​ប្រកែក​គ្នា​​ ។ បន្ទាប់​មក​​ឈ្មោះ​​សិទ្ធិ  សំអាត ហៅ​ប៊ឹប បាន​ជិះម៉ូតូ​​​​​​ត្រឡប់​​ក្រោយ​ហៅ​​​គ្នី​គ្នា​​​ចំនួន​​​១០នាក់​ ជិះ​​ម៉ូតូ​​៥គ្រឿង​ មក​វាយ​​​ភាគី​​​ខាង​ចាក់​ធុង​បាស់​ ពេល​នោះ​​​ក៏​​​កើ​ត​​ជាការ​​កាប់​ចាក់​​​គ្នា បណ្តាល​ឱ្យ​​រង​របួស​​​ទាំង​សងខាង ។ ក្រោយ​មក​​​សមត្ថ​កិច្ច​នគរបាល​​​​​បាន​ចុះ​​​ដល់​កន្លែង​​កើត​ហេតុ​​​ រួច​​​​ឃាត់​ខ្លួន​​​​និង​នាំ​​​​ពួកគេ​​យក​​ទៅ ព្យាបាល​​របួស​​រួម​ទាំង​​ប្រមូល​​បាន​វត្ថុតាង​​មួយ​ចំនួន​ដូចជា កាំ​បិត​ ដំបង និ​ងឈើ​ច្រត់ ដែល​ជាអាវុធ​​របស់​​​ពួក​គូ​​​ទំនាស់​​​ប្រយុទ្ធ​​​គ្នា​​​​ ។

លោក​វរសេនី​យ៍ទោ ជូ ផារិន នាយ​​​​ការិ​យាល័យ​​​នគរបាល​​​ព្រហ្ម​ទណ្ឌ​​កម្រិត​ស្រាល​​ បាន​ឱ្យ​​ដឹងថា ជន​ទំនើង​​ទាំង​​២ក្រុម​​​​​មាន​ចំនួន​​​៥នាក់ ត្រូវ​បាន​​កម្លាំង​​ជំនាញ​​របស់​​​លោក​​​​​​រៀប​ចំ​​សំណុំ​រឿង​​​បញ្ជូន​​ទៅ​សាលា​ដំបូង​​ខេត្ត ចាត់​ការ​​តាម​ច្បាប់​​នាព្រឹក​​ថ្ងៃទី​​១៩ មេសា ឆ្នាំ​​២០១២ ៕​​​​